» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9097 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699268 នាក់

ការនាំចេញ​-​នាំចូល​របស់​កម្ពុជា កើនឡើង​ជាង ២១% ក្នុង​រយៈពេល ៧​ខែ​ឆ្នាំ ២០២២

​ភ្នំពេញ​៖​នៅក្នុង​រយៈពេល ៧​ខែ​ដំបូង ឆ្នាំ ២០២២​នេះ ទំហំ​ពាណិជ្ជកម្ម​នាំចេញ​-​នាំចូល​សរុប​របស់​ប្រទេស​កម្ពុជា សម្រេចបាន​ទឹកប្រាក់​ប្រមាណ ៣២,៨២​ពាន់​លាន​ដុល្លារ បាន​កើនឡើង ២១,៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ប្រភពពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញថា ប្រទេស​កម្ពុជា បាន​នាំចេញ​មុខទំនិញ​នានា​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ចន្លោះ​ពី​ខែ ដល់​ខែកក្កដា ឆ្នាំនេះ មានតម្លៃ​ទឹកប្រាក់ ១៣,៧៨​ពាន់​លាន​ដុល្លារ បាន​កើនឡើង ៣០,៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ចំណែក ការនាំ​ចូល​សរុប​វិញ បាន​កើនឡើង ១៥,៤​ភាគរយ ដល់​ទំហំ​ទឹកប្រាក់ ១៩,០៥​ពាន់​លាន​ដុល្លារ នៅក្នុង​អំឡុងពេល​ដូចគ្នានេះ​។a cambodia trade1 

​តាម​ប្រភព​សហរដ្ឋអាមេរិក នៅតែ​ជាទី​ផ្សារ​នាំចេញ​ធំ​បំផុត​សម្រាប់​ផលិតផល​កម្ពុជា ដោយមាន​ចំណែក​ទីផ្សារ​ដល់​ទៅ ៤៣​ភាគរយ នៃ​ទំហំ​នាំចេញ​សរុប​របស់​កម្ពុជា ជាមួយ​ទឹកប្រាក់ ៥,៦៩​ពាន់​លាន​ដុល្លារ បាន​កើន​កើនឡើង ៤៧,៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​វៀតណាម និង​ចិន គឺ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ២ និង​ទី ៣ ដែល​ទិញ​ទំនិញ​ពី​កម្ពុជា ដែលមាន​តម្លៃ​ទឹកប្រាក់ ១,៣២​ពាន់​លាន​ដុល្លារ និង​៧០១​លាន​ដុល្លារ រៀង​គ្នា​។​ផលិតផល​សម្លៀកបំពាក់​កាត់ដេរ ស្បែកជើង និង​កាបូប​សម្រាប់​ធ្វើដំណើរ គឺមាន​ចំណែក​ទីផ្សារ​នាំចេញ​ដល់​ទៅជិត ៥០​ភាគរយ​នៃ​ការនាំចេញ​សរុប បន្ទាប់មក​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ និង​ផលិតផល​កសិកម្ម​៕

​