» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9187 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699358 នាក់

គ្រោង​សាងសង់​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ នៅ​ស្រុក​ឱ​រ៉ា​ល់ ដែល​អាច​ផ្ទុក​ទឹក​ទុក​បាន ១២០​លាន​ម៉ែត្រត្រីគុណ

​កំពង់ស្ពឺ​៖​ក្រសួង​ធនធានទឹក​មាន​គម្រោង​រៀបចំ​ស្ថាបនា​ទំនប់​អាង​ស្ទឹង​ឃ្លៀច ដែល​ស្ថិត​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដើម្បី​ស្តុក​ទឹក​ទុក កាត់បន្ថយ​គ្រោះទឹកជំនន់​ក្នុង​ស្ទឹង​ព្រែក​ត្នោត ដែល​តែង​កើតមាន​ឡើងជា​រៀងរាល់ឆ្នាំ​។​លោក ពេជ្រ វាសនា​អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានឱ្យដឹង ពេល​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ ចុះ​ពិនិត្យ​ទីតាំង​ទំនប់​អាង​ស្តុក​ទឹកស្ទឹង​ឃ្លៀច ស្ថិតក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២៤ ដើម្បី​ចាប់ផ្តើម​រៀបចំ​សិក្សា​របាយការណ៍​សមិទ្ធិ​ផល លទ្ធភាព​គម្រោង និង​សិក្សា​ប្លង់​លម្អិត​។a oral dam1 

ក្រោម​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោយ​ការសាងសង់​រួច ទំនប់​អាង​ស្តុក​ទឹកស្ទឹង​ឃ្លៀច អាច​រក្សា​ទឹក​ទុក​បាន​ប្រមាណ ១២០​លាន​ម៉ែត្រត្រីគុណ ជួយ​កាត់បន្ថយ​ជំនន់​ស្ទឹង​ព្រែក​ត្នោត​ទៅ​ផ្នែក​ខាងក្រោម​នៃ​ស្ទឹង ផ្តល់​ទឹក​បន្ថែម​សម្រាប់​ការស្រោចស្រព​ស្រូវវស្សា​ប្រមាណ ៣៥០០០​ហិកតា និង​ស្រូវប្រាំង​ប្រមាណ ៥០០០​ហិកតា ព្រមទាំង​ផ្តល់​ទឹក​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ដល់​ប្រជាជន​ចំនួន ៥០០០០​គ្រួសារ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តតាកែវ ផងដែរ​។

​លោក ពេជ្រ វាសនា បាន​លើកឡើងថា ទំនប់​អាង​ទាំងអស់​នៅក្នុង​ខេត្តកំពង់ស្ពឺ ជាឃ្លាំង​ផ្ទុក​ទឹក​ទុក​យ៉ាង​ធំ​សម្រាប់​ចែកចាយ​ទៅតាម​បណ្តា​ខេត្ត​ដែល​នៅជាប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​បាន​ប្រើប្រាស់ រួមទាំង​រាជធានី​ភ្នំពេញ​ផងដែរ​។ ទន្ទឹមនឹង​ការ​ស្តុក​ទឹក​នេះដែរ ទំនប់ អាង​ទាំងនេះ​ក៏​ជា​ហានិភ័យ​មួយ​យ៉ាង​ធំ​សម្រាប់​ខេត្ត​ដែល​នៅជាប់​នឹង​សណ្ត​ស្ទឹង​ព្រែក​ត្នោត​នេះដែរ ពិសេស​នៅពេល​ទំនប់ អាង អស់​សមត្ថភាព​ផ្ទុក​ទឹកភ្លៀង​ដែល​ភ្លៀង​លើស​កម្រិត​ក៏បង្ក​ជា​ជំនន់ ហើយ​ធ្វើឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ និង​លំនៅដ្ឋាន​ពលរដ្ឋ​ក្នុង​ខេត្ត​ជាប់​សណ្ត​ស្ទឹង​ត្រូវ​រង​ការខូចខាត​ដោយ​ការលិចលង់​នៃ​ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ចេញពី​ទំនប់​អាង​ទាំងអស់​នៃ​ខេត្តកំពង់ស្ពឺ​។a oral dam a oral dam2 

 

 

​