» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7228 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697399 នាក់

គ្រាន់តែ​ក្រសួងមហាផ្ទៃ ចេញ​សេចក្តីណែនាំ​ភ្លាម ធ្វើ​ឲ្យ​ដំណើរការ​ដេញថ្លៃ​ផ្លូវ​មួយ​ខ្សែ​មាន​តម្លាភាព​ជាង​មុន

​ខេត្ត​ត្បូងឃ្មុំ​: ក្នុង​លិខិត​ចុះ​ថ្ងៃទី​១៦ កក្កដា លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឱ្យ​អភិបាល​រាជធានី ខេត្ត​ទាំងអស់​ត្រូវ​ពង្រឹង​ការរៀបចំ និង​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឡើងវិញ​។ លោ​កស សុខា​បាន​បញ្ជាក់ថា​កន្លងមក ក្រសួងមហាផ្ទៃ​បាន​សង្កេតឃើញ​មានការ​កើតឡើង​នូវ​ភាពមិនប្រក្រតី​គួរឱ្យកត់សម្គាល់​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់​ដែល​បណ្តាលមកពី​ការមិន​យកចិត្តទុកដាក់ និង​ភាពទន់ខ្សោយ​នៃ​ការគ្រប់គ្រង​ចាត់ចែង​ក្នុង​កិច្ចដំណើរការ​អនុវត្ត​គម្រោង​នោះ​។a jiro commune2

ក្រសួងមហាផ្ទៃ​ក៏បាន​អះអាង​ពី​ការទទួលបាន​បណ្តឹងសុំ​អន្តរាគមន៍​ជា​ញឹកញាប់​អំពី​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​គម្រោង​មូលនិធិ​ឃុំ សង្កាត់​ដូចជា​ការរៀបចំ​បញ្ជី​ឈ្មោះ​អ្នកទទួល​ម៉ៅការ​ប្រចាំឆ្នាំ​គ្មាន​តម្លាភាព ការដេញថ្លៃ​ដោយ​មិនបាន​ប្រកាស​ដំណឹង​ជា​សាធារណៈ ការចុះអនុវត្ត​គម្រោង​មុន​ការដេញថ្លៃ ការពន្យារ​ការដេញថ្លៃ​ដោយ​មិនបាន​កំណត់​កាលបរិច្ឆេទ និង​ពេលវេលា​ច្បាស់លាស់​នៃ​ការដេញថ្លៃ​បន្ទាប់ ឬមួយ​ក៏​ការអនុវត្ត​គម្រោង​របស់​អ្នកទទួល​ម៉ៅ​ការមិន​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ជាដើម​។​

​ចំពោះ​លោក ស សុខា បាតុភាព​អវិជ្ជមាន​ទាំងនេះ​ពុំគួរ​កើតមាន​តទៅទៀត​ឡើយ និង​បាន​ប្រាប់​ឱ្យ​ថ្នាក់ដឹកនាំ​រាជធានី​-​ខេត្ត​ទាំង​អស់ពី​ភាពចាំបាច់​ត្រូវតែ​ពិនិត្យមើល​ការអនុវត្ត​ការងារ​របស់​ទីចាត់ការ​ផែនការ​វិនិយោគ និង​រដ្ឋបាល​ឃុំ សង្កាត់​ដូចជា ការប្រកាស​ជា​សាធារណៈ​នូវ​ការដេញថ្លៃ​គម្រោង ការពង្រឹង​ការរៀបចំ​ទុកដាក់​សំណើ​គម្រោង និង​ឯកសារ​កិច្ចសន្យា​គម្រោង និង​ការពង្រឹង​ការងារ​តាមដាន​គុណភាព​គម្រោង​ជាប់​ជាប្រចាំ​។​ល​។​

​នៅក្នុង​លិខិត​ដដែល រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ​មិន​ភ្លេច​បញ្ជាក់​ដោយ​ព្រមាន​ថា ប្រសិនបើ​រកឃើញ​មន្ត្រី​រដ្ឋ សមាជិក​ក្រុមប្រឹក្សា និង​ស្មៀនឃុំ សង្កាត់​ទាំងឡាយណា​បាន​ប្រព្រឹត្ត​កំហុសឆ្គង បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ឬ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី ការឃុបឃិត ការ​ក្លែងបន្លំ ការបង្ខិតបង្ខំ ឬ​ប្រព្រឹត្ត​អំពើពុករលួយ​ផ្សេងៗ​ក្នុងការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ សង្កាត់ បុគ្គល​នោះ​នឹងត្រូវ​ទទួល​ការដាក់វិន័យ ឬ​ទណ្ឌកម្ម និង​ទោសទណ្ឌ​ដោយ​គ្មាន​ការយោគយល់​ឡើយ​។​

​បន្ទាប់ពី​មាន​លិខិត​នេះ​គេ​បានឃើញ​សកម្មភាព​ដាក់​ឲ្យ​ដេញថ្លៃ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ដោយ​ធ្វើឡើង​នៅ​សាលាឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​១៧​កក្កដា​ឆ្នាំ​២០២៤ មិនមាន​កម្លាំង​នគរបាល​ឬ​អាវុធហត្ថ​ជួយ​សម្រួល​នោះទេ​។ តែ​ការដេញថ្លៃ​ត្រូវបាន​គេ​មើលឃើញ​មាន​របៀបរៀបរយ​ល្អ​មិនមាន​អ្នក​ចាប់ទាញ​ដៃ​ទាញ​ជើង ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ ឬ​ភាព​រញ៉េរញ៉ៃ​ណាមួយ​កើតឡើង​ឡើយ​។ ដោយ​ក្រុមហ៊ុន​នីមួយៗ បាន​យក​ប៊ីត​ទៅ​ដាក់​ក្នុង​ប្រអប់​សំបុត្រ​តាម​លំដាប់លំដោយ​ទៀតផង​។​

​លោក​ជា ប៊ុន​ពៅ ប្រធាន​លទ្ធកម្ម​ឃុំ​ជី​រោ​ទ៏​ទី​២ មានប្រសាសន៍​ឲ្យ​ដឹងថា​:​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​ត្រូវដាក់​ដំណើរការ​ដេញថ្លៃ​មាន​ប្រវែង​៨០០ ម៉ែត្រ​និង​លូ​កាត់​ទទឹងផ្លូវ​២​កន្លែង​តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​១០៥​លាន​រៀល ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន​៧ ចូលរួម​ប្រកួតប្រជែង​បាន​ទៅលើ​ក្រុមហ៊ុន​លី​ឈួន​តម្លៃ​ជាង​២៣​លាន​រៀល គឺមាន​ការបញ្ចុះ​រហូត​ដល់​ជាង​៧០% ឯណោះ​កត្តា​នេះ​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អាច​ព្រួយ​រឿង​គុណភាព​ផ្លូវ​ផងដែរ​។​​ប្រធាន​លទ្ធកម្ម​ឃុំ​រូបនេះ​មានប្រសាសន៍​បន្តថា ដើម្បី​ឲ្យ​ដំណើរការ​ដេញថ្លៃ​បាន​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌ ត្រូវធ្វើ​យ៉ាងណា​រក្សា​នៅ​វិន័យ​កុំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ហើយ​តាម​លក្ខខណ្ឌ​ដេញថ្លៃ​គឺ​ក្រុមហ៊ុន​ណា​ដែល​ដេញ​ចុះ​ជាងគេ គឺ​ក្រុមហ៊ុន​នោះ​ជា​អ្នកឈ្នះ​។ គួររំលឹកថា​នៅក្នុង​អាណត្តិ​របស់លោក​ជា​មេឃុំ​ភាព​រញ៉េរញ៉ៃ​បាន​កើតឡើង​តែម្ដង​គត់​។ ដោយមាន​បទពិសោធន៍​នោះ​ហើយ​ទើប​យើង​កែតម្រូវ​ឲ្យ​មាន​ភាពត្រឹមត្រូវ​ឡើងវិញ​។

​លោក​ជា ប៊ុន​ពៅ ប្រធាន​លទ្ធកម្ម​ឃុំ​បញ្ជាក់ថា នៅក្នុង​ឃុំ​របស់លោក​គឺមាន​ចំនួន​១២​ភូមិ ចំពោះ​ផ្លូវដី​ដែល​លំបាក​ធ្វើដំណើរ​ក្នុងភូមិ​ត្រូវបាន​អភិវឌ្ឍន៍​ទៅជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ទាំងអស់​។ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២​កក្កដា នេះ​គឺ​ដេញថ្លៃ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​៨០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ស្រែ​សៀម ចំពោះ​ថវិកា​ដែល​ថ្នាក់ជាតិ​ទម្លាក់​ចុះមក​ក៏មាន​សរុប​រហូតដល់​ជាង ៤០០​លាន​រៀល​។ ដូច្នេះ​ថវិកា​នៅសល់​ប្រមាណ​៣០០​លាន​រៀល គឺ​នឹង​រៀបចំ​ដាក់​ឲ្យ​ដេញថ្លៃ​ផ្លូវ​បេតុង​មួយ​ខ្សែ​ចាប់ពីពេលនេះ​តទៅ​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​លែងមានទៀតហើយ​។ គឺ​អាជ្ញាធរ​មានការ​អភិវឌ្ឍ​ន៍​ទៅជា​ផ្លូវ​បេតុង​ទាំងអស់ ទោះជា​ប្រវែង​ខ្លី​ក៏​ពិតមែនតែ​ប្រើប្រាស់​បានយូរ​អង្វែង ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​ដល់​ពលរដ្ឋ​ទូទៅ​ទាំង​អ្នក​នៅក្នុង​តំបន់​និង​ក្រៅ​តំបន់​៕a jiro commune a jiro commune1 a jiro commune4
​