» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4174 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056668 នាក់

៦​ខែ​ទៀត​សង្កាត់​ស្វាយប៉ាក​មាន​ផ្លូវភ្លោះ​ធំ​មួយ​ប្រវែង​៥​គីឡូម៉ែត្រ​!

 


​ភ្នំពេញ​៖ ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​មួយ​ខ្សែ​ដែល មាន​ទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ជាង​៥​គីឡូម៉ែត្រ​ដោយ​ចាប់ពី​ផ្លូវ​លេខ​១០០៣ ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អេ​អន ម៉​ល​សែន​សុខ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ រហូតដល់​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌ ឫស្សីកែវ​បាន​ដំណើរ​បើក​ការដ្ឋាន​ហើយ នា​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ នៅលើ​បណ្តោយ​ផ្លូវ​នេះ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែរ​។​a sreng open1 

​មហាវិថី​ថ្មី​នេះ ជា​ប្រភេទ​ផ្លូវភ្លោះ មាន​ប្រវែង ៥៨៦០​ម៉ែត្រ ទទឹង ៣០​ម៉ែត្រ ជា​ផ្លូវ​បេតុង​អារ​មេរ កម្រាស់ ២០​សង់ទីម៉ែត្រ ដែលមាន​ផ្លូវ​សងខាង​ចំនួន ១២​ម៉ែត្រ សួន​កណ្តាល​២​ម៉ែត្រ​បំពាក់​ដោយ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ព្រែក​ជា​ពីរ និង​ចិញ្ចើមផ្លូវ​សងខាង ២​ម៉ែត្រ ផ្លូវ​ទ្វេរ​ទិស មាន ៣​គន្លង​សម្រាប់​រថយន្ត​ទៅមក និង​១​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ទៅមក​។ ដាក់​បណ្តាញ​លូ​សងខាង​ផ្លូវ​ទំហំ ០.៨​ម៉ែត្រ ប្រវែង ១១៧២០​ម៉ែត្រ និង​ដាក់លូ​ឆ្លងកាត់​ទទឹងផ្លូវ ចំនួន​៨ កន្លែង មានការ​ដាំ​ដើម​ជ្រៃ ដាំ​ស្មៅ ជាមួយនឹង​ការរៀប​កា​រឺ​ឡា រៀប​ខឿន​ចិញ្ចើមផ្លូវ​សងខាង តម្លើង​ភ្លើងស្តុប​ចរាចរ​ចំនួន ៤​កន្លែង លាប​គំនូសចរាចរ និង​តម្លើង​ស្លាក​សញ្ញា​ចរាចរ​ផងដែរ​។​

​លោក ឃួ​ង ស្រេង មានប្រសាសន៍​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​បានធ្វើអោយ​ប្រទេសជាតិ មាន​សន្តិភាព​ពេញលេញ មានឱកាស​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​អោយ​រីកចំរើន​យ៉ាង​ឆាប់រហ័ស ។​ជាក់ស្តែង​កំណាត់​ផ្លូវ​យើង​បាន​ស្ថាបនា​ឡើងជា​ផ្លូវ​ថ្មី ដែលមាន​បណ្តោយ​រហូត​ជាង​៥​គីឡូម៉ែត្រ និង​មាន​ទទឹង​៣០​ម៉ែត្រ អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​នៅ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ ចាប់ពី​ផ្លូវ​លេខ ១០០៣ (​ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អេ​អន ម៉​ល សែន​សុខ​) ដល់​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌឫស្សីកែវ​។​

​លោក ឃួ​ង ស្រេង ក៏បាន​បញ្ជាក់ថា កំណាត់​ផ្លូវ​នេះ ស្ថាបនា​ដោយ​ក្រុមហ៊ុន​ឯកជន តែ​ស្ថិតក្រោម​ការត្រួតពិនិត្យ​បច្ចេកទេស​ពី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។​លោក​ឃួ​ង ស្រេង​ក៏បាន​ស្នើ​សុំអោយ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​និង​យោគ យល់​ចំពោះ​ផលប៉ះពាល់​និង​ការរំខាន​ពី​ការដ្ឋាន​នេះ​។​a sreng open a sreng open2