» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3474 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773231 នាក់

ឈ្មួញជីកដីលក់នៅបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ៩១ ទៅដល់ ៩៣ បង្កផលប៉ះពាល់ដល់បរិស្ថានសមត្តកិច្ចគុបគិត?

 

កំពង់ស្ពឺ៖ ពលរដ្ឋដែលធ្វើដំណើរលើផ្លូវជាតិលេខ 4 ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួចបានមើលឃើញផ្ទាល់ភ្នែកនូវ ក្រុមឈ្មួញធ្វើសកម្មភាពជីកកកាយរណ្ដៅដីអាជីវកម្មនៅភូមិប្លុកតាសេកស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងដឹកជញ្ជូនដីលើសទ្រុងធ្លាក់អាចម៍ដីលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៩១ ទៅដល់ ៩៣ បង្កជាភក់ជ្រាំ និងធូលីហុយនៅពេលស្ងួត ប៉ះពាល់ដល់បរិស្ថាន,ប៉ះពាល់ដល់សាធារណៈជនដែលធ្វើដំណើរ ទាំងសុវត្ថិភាព សុខភាព និងជីវភាពរបស់អ្នកភូមិ។a dick land 

​ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចខាងលើបានឱ្យដឹងថា សកម្មភាពក្រុមឈ្មួញនេះហាក់ដូចជាមិនញញើតអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធឡើយ ។គេបានសុំច្បាប់ចាក់បំពេញដីត្រឹម ២០ ហិកតា ប៉ុន្តែទំហំក្នុងគម្រោងគឺរាប់សិបហិកតា។ រីឯច្បាប់ជីកកកាយដីវិញ សុំត្រឹមតែ ១ ហិកតា លើរណ្ដៅដីចាស់ជាច្រើនហិកតាដែលធ្លាប់មានការគប់គិតគ្នាមិនបង់ពន្ធពីសំណាក់ក្រុមឈ្មួញមុនៗដែលជាទីតាំងរណ្ដៅចាស់ដែលធ្លាប់កាយដីលក់ឥតច្បាប់។

មន្ត្រីនៃរដ្ឋបាលស្រុកភ្នំស្រួចបានខ្សឹបឲ្យដឹងថា ថៅកែគ្រឿងចក្រឈ្មោះ ប៊ុត សារ៉ាត់ ហៅ អ៊ឹម គាត់មានរបររកស៊ីក្នុងការដឹកជញ្ជូនអាចដីនេះជាយូរណាស់មកហើយ ដោយគាត់មិនដែលខ្វល់នឹងត្រូវគ្របអាចម៍ដីក្នុងពេលដឹកជញ្ជូននោះដែរ។ ដូចគ្នានេះដែរ លោក ពេជ ឧត្តម ដែលជាអ្នក សុំច្បាប់សិប្បកម្មអាជីវកម្មរណ្ដៅដី គិតតែពីជីករហូតជម្រៅក្បាលប្រេត ក៏មិនខ្វល់ ហើយក៏មិនឃើញស្ថាប័នជំនាញទៅកើតឈ្ងោក មើលលក្ខណៈបច្ចេកទេសនៃការជីកនោះដែរ។

​លោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែខេត្តកំពង់ស្ពឺ បានប្រាប់អ្នកកាសែតឱ្យដឹងថា ករណីនេះធ្លាប់បានអប់រំម្ដងហើយ ហើយនឹងចុះទៅពិនិត្យបន្តទៀត?។ ទោះជាយ៉ាង នេះក្ដី អ្វីដែលគួរឱ្យឆ្ងល់ គឺ ឈ្មួញបានធ្វើសកម្មភាពមុនមួយសប្ដាហ៍ទៅហើយ ទើបតែពេលធ្លាយរឿងទប់លែងជាប់ ទើបឃើញមន្ត្រីជំនាញចុះទៅឱ្យបញ្ឈប់សកម្មភាពរង់ចាំច្បាប់ធ្លាក់មកសិន។ តាមកំណត់ហេតុ អាចម៌ដីដែលកាយមុននោះ ត្រូវផាកពិន័យគុណជាពីរតាម ច្បាប់។ អ្នកខ្លះខ្សឹបខ្សៀវថា បើមិនធ្លាយរឿងដល់អ្នក កាសែតទេទំនងជាមិនមានការផាកពិន័យអ្វីឡើយ។

​អ្នកដែលមានបទពិសោធន៍លើកិច្ចការនេះបានលើក ឡើងថា ច្បាប់សិប្បកម្មរណ្ដៅដី ១ ហិកតា គឺមិនអាចកាយយកអាចម៌ដីបានពេញ ១ ហិកតាទេ ព្រោះត្រូវកាត់ចំណី ២០ ទៅ ៣០ អា ហើយច្បាប់អនុញ្ញាតឱ្យជីកបានជម្រៅត្រឹមតែ ៥ ម៉ែត្រប៉ុណ្ណោះ ខណៈដែលជម្រៅចាស់ជាមធ្យមមានជាង ១ ម៉ែត្រស្រាប់ទៅហើយ។ ដូច្នេះ ទំហំអាចម៌ដីដែលអាចទទួលបានអាចម៍ដីប្រហែល ៥ ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។ នេះជាចម្ងល់ថា តើគ្រប់តម្រូវ ការយកទៅចាក់បំពេញដីរាប់សិបហិកតាឬទេ? ហេតុអ្វីមិនសុំច្បាប់ឱ្យទាន់តម្រូវការជាក់ស្ដែង ខណៈដែលទី តាំងរណ្ដៅចាស់នោះមានទំហំធំ ?បើចឹងមានអំពើរពុករលួយអត់?៕a dick land1 a dick land2