» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12039 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702210 នាក់

លោក ឈឿង ឈឹង អ្នកសារព័ត៌មាន​រប​ស់​អង្គភាព " កម្ពុជា​អភិវឌ្ឍន៍ " ត្រូវបាន​ខ្មាន់កាំភ្លើង​លួច​បាញ់ប្រហារ​


​ខេត្តសៀមរាប : លោក រុន សារ៉េត ចាងហ្វាង​ការផ្សាយ​គេហទំព័រ " កម្ពុជា​អភិវឌ្ឍន៍ " បាន​ប្រាប់​មក​ការិយាល័យ​និពន្ធ​សារព័ត៌មាន គេហទំព័រ មាតុភូមិ តាម​ទូរស័ព្ទ​អោយដឹងថា​: អ្នកយកព័ត៌មាន​រប​ស់​អង្គភាព កម្ពុជា​អភិវឌ្ឍន៍ ម្នាក់ ប្រចាំ​នៅ​ខេត្តសៀមរាប ឈ្មោះ ឈឿង ឈឹង ត្រូវបាន​ខ្មាន់កាំភ្លើង​លួច​បាញ់ប្រហារ​ដោយ​អាវុធ​កែច្នៃ បណ្តាលអោយ​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​កា​លពី​យប់​ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ នៅក្នុង ស្រុក​ជីក្រែង ពេល​ចុះ​យក​ព័ត៌មាន អំពី​ករណី​កាប់​រាន​ដី ឈូសឆាយ​ដីព្រៃ ។a kill jour

​ស្នងការ​នគរបាល​ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី បាន​ប្រាប់​អ្នកកាសែត​ថា : កម្លាំង​នគរបាល​របស់លោក​បាន​ស្រាវជ្រាវ រហូត​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់ ក្រោយ​បាញ់ប្រហារ​អ្នកសារព័ត៌មាន​ម្នាក់ នៅ​ស្រុក​ជីក្រែង កាលពី​យប់​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ​២០២៤ ។ សូមបញ្ជាក់ថា លោក ឈឿង ឈឹង អ្នកសារព័ត៌មាន​រប​ស់​អង្គភាព «​កម្ពុជា​អភិវឌ្ឍន៍​» បាន​របួសធ្ងន់ ក្រោយ​មាន​ជនដៃដល់​លួច​បាញ់ប្រហារ នៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ នគរបាល​ខេត្តសៀមរាប​បានបញ្ជាក់​ថា ក្រោយ​ទទួលបាន​ព័ត៌មាន​នៃ​អំពើ​ឃាតកម្ម​នេះ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​បើក​ការស្រាវជ្រាវ រហូត​ឈានដល់​ការចាប់ខ្លួន ជនដៃដល់​នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២៤​នេះ ។ ជនដៃដល់​ឈ្មោះ ស៊ី លឿយ អាយុ ៤០​ឆ្នាំ ទីលំនៅ​ភូមិ​សាលា ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី បាន​ឲ្យ​ដឹងថា ជនដៃដល់​រូបនេះ​បាន​ប្រើ​កាំភ្លើង​កែច្នៃ ដើម្បី​បាញ់​ជនរងគ្រោះ​។ បើតាម​លោកស្នងការ​, ករណី​បាញ់ប្រហារ​នេះ​កើតឡើង​ដោយសារ​រឿង​ទំនាស់​បុគ្គល មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​ផ្សេង​នោះឡើយ ។ នៅពេលនេះ ជនដៃដល់​ត្រូវបាន​កម្លាំង​នគរបាល នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ​បន្ត​ចាត់វិធានការ​តាមច្បាប់ ៕ ដោយ​: សុផល​a kill jour1 a kill jour2 a kill jour3 

​