» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5369 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064824 នាក់

ស្មានតែ​វ៉ៃ​ឆ្កែ​ខ្លួន​ស្រីក្មេង​ម្នាក់​យក​ដំបង​ឬ​ស្សី​វ៉ៃ​ក្បាល​តា​បែក​

 

​ខេត្តកណ្តាល​៖ ស្ត្រី​ក្មេង​ជា​កម្មករ​រោងចក្រ​ម្នាក់​យក​ដំបង​ឫស្សី វាយ​តា​ចាស់​ម្នាក់​អាយុ ជិត​១០០​ឆ្នាំ រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩​ដោយសារ​ខឹង​រៀង​វ៉ៃ​ឆ្កែ​របស់ខ្លួន​។​a dog girl 

​លោក​វរសេនីយ៍ សេង សុជាតិ អធិការនគរបាល ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា​នៅ​ម៉ោង​ខាងលើនេះ ជនរងគ្រោះ បាន​ដើរ​កាន់​ឈើ​ច្រ​ត តាម​ផ្លូវលំ កាត់មុខ​ផ្ទះ​របស់​ជន​បង្ក ។ ពេលនោះ ឆ្កែ​របស់​ស្រីក្មេង​នោះ ចំនួន​២​ក្បាល​បាន​ព្រុស ខ្លាំងៗ​ចេញពី​ក្នុងផ្ទះ​មក​ដេញ​ខាំ​ជនរងគ្រោះ ។ ជនរងគ្រោះ បាន​យក​ឈើច្រត់​របស់ ខ្លួន​យារ វាយ​ឆ្កែ​ដើម្បី​កុំ​ឲ្យ​ឆ្កែ​ខាំ ក៏ត្រូវ​ម្ចាស់​ឆ្កែ​ចោទ ថា​គេ​វ៉ៃ​ឆ្កែ​របស់ខ្លួន ក៏​យក​ដំបង​ឫស្សី​មក​វាយ​ជនរងគ្រោះ​បណ្តាល​ឲ្យ បែក​ចំ​ពីលើ​ក្បាល និង​មាន​ស្នាម​មុត​ដៃ​ចេញឈាម​ទៀតផង ។​

ជនបង្ក​មាន ឈ្មោះ​ម៉ូ​វ ង៉ិ​ច​ហៀក ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មការិនី មាន​ទីលំនៅ​ភូមិ ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។​ជនរងគ្រោះ ឈ្មោះ លីវ ឈៀង ភេទ​ប្រុស អាយុ​៩៤ ឆ្នាំ​ជនជាតិខ្មែរ ចាស់ជរា មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ (​របួស ក្បាល និង​ដៃ​ឆ្វេង​) ។​ក្រោយពី​ប្តឹងផ្តល់​គ្នា​ហើយ​នគរបាល​បញ្ជូន​ដល់​តុលាការ​កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩ លោក ងួន វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកា ឃុំខ្លួន ដាក់ពន្ធនាគារ​បណ្តោះ អាសន្ន​ពីបទ “​ហិង្សា​ដោយ​ចេតនា (​ស្ថាន​ទម្ងន់ទោស​) ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​២០​នាទី តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។​a dog girl1 a dog girl2 
\