» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8686 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698857 នាក់

បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ ជាន់​មីនតោន​ផ្ទុះ​ដាច់​កង់​ក្រោយ​ម្ខាង​ផ្លោង​ចេញពី​តួ​តែ​អ្នកបើកបរ​ម្នាក់ រងរបួស​ស្រាល​


​ខេត្តព្រះវិហារ ៖ អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹងថា កាលពី រសៀល ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៤ មាន​ករណី​ត្រាក់ទ័រ​ភ្ជួរដីចំការ​ជាន់មីន​តោន​បណ្តាលឱ្យ​ផ្ទុះ​នៅក្នុង​ភូមិ​សែន​រុងរឿង​៥ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បណ្តាល​ឲ្យ​ខូចខាត​ត្រាក់ទ័រ​ទាំងស្រុង​។​តែ​អ្វី​ដែលជា​សំណាង​គឺ​អ្នកបើកបរ​រងរបួស​ស្រាល​ប៉ុណ​ណោះ​។​អ្នកបើកបរ​ម្នាក់​ឈ្មោះ ឡា​ត់ វ៉ាន់ណេត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខេត្ត​ខាងលើ​។ បច្ចុប្បន្ន​អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​សែន​រុងរឿង​៥ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​a tracter 

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចូលទៅ​តំបន់​ណា​ដែល​មិនដឹង​ប្រវត្តិ​ច្បាស់ លាស់ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូល​ដ្ឋា​ន​មុន​ចូល​តំបន់​នោះ និង​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​។​
​ឯកឧត្តម​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ” មាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន​ជា​សំណល់​យុទ្ធភណ្ឌ​សង្គរាម នៅក្នុង​ភូមិ​សែន​រុងរឿង​៥ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នៅ​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២៤​នេះ បណ្តា​ឱ្យ​ខូចខាត​ត្រាក់ទ័រ​មួយគ្រឿង​ទាំងស្រុង និង​អ្នក​បេ​ី​កបរ​ម្នាក់​រងរបួស​ស្រាល​។​នេះ​ជាម​រតក​នៃ​សង្គ្រាម គ្រួសារ​របស់​ពួកគាត់​ខិតខំ​រក​សុ​ី​សន្សំ​ថវិកា​ទិញ​បាន​ត្រាក់ទ័រ មួយគ្រឿង​សង្ឃឹមថា បាន​បន្ត​ពង្រឹង​ជីវភាព​រស់នៅ តែ​ពេលនេះ​ខាតបង់​ទាំងស្រុង​តែម្តង​!a tracter1 a tracter2
​