» មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​អួត​ពី​រឿង​បំណុល​ថា​កម្ពុជា​នៅ​តែ​ខ្ចី​គេ​បាន​តើ!? » អ្នកជំនាញ​កូរ៉េខាងត្បូង ជំ​រុញឱ្យ​កម្ពុជា លើកកម្ពស់​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ខាង​កម្ពុជា​បន់​ឲ្យ​ស្ថានភាព​កូរ៉េ​មាន​ភាពល្អប្រសើ​វិញ » ស្ទាវ​បើករថយន្ត​បុក​កង់​បី​ឥណ្ឌា ព្យាយាម​រត់គេច​ត្រូវ​ប្រជាពលរដ្ឋ​ដេញតាម​ឃាត់​ជាប់​ » តារា​សម្តែង ស៊ីន យូ​ប៊ី​ន ប្ដេជ្ញា​បន្ត​រក្សា​ជំហរ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​របស់​កម្ពុជា ទៅកាន់​ពិភពលោក​ » អ្នកកាសែត​ត្រុ​វ​រៀន​បទពិសោធន៍​ពី​ករណី​យ៍​អា​ក្លូ​! » ជនជាតិ​ថៃ ដែល​ត្រូវបាន​ដោះលែង​ចេញពី​ចំណាប់ខ្មាំង​នៅ​ហ្កា​ហ្សា ទៅដល់​ទីក្រុង​បាងកក​ » គ្រាប់​មីនតោន​១​គ្រាប់ ដែល​អ្នកកាសែត​ដឹក​យកមក​ប្រគល់អោយ​ប៉ូលីស​ប៉ុស្តិ​អូរ​ស្មាច់​ឥឡូវ​មន្ត្រី​ស៊ី​យក​ហើយ នៅឡើយ​តែ​អ្នកកាសែត​ត្រូវ​បន្ត​ឃុំខ្លួន​ក្នុង​គុក ទៅវិញ ??? » ចាប់ខ្លួន​ជនជាតិ​វៀតណាម ៩០​នាក់ នៅក្នុង​រង្គសាល​កម្សាន្ត​នៅ​កូរ៉េខាងត្បូង ពីបទ​គ្រឿងញៀន​ » កីឡាករ​មឿ​ន​លីម សុ​បញ្ញា ឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ នៅ​អាមេរិក​ » ប្រមុខ UN ព្រមាន​លោក ត្រាំ ប្រឆាំងនឹង​ការ​បោសសម្អាត​ជាតិ​សាសន៍ ក្នុង​តំបន់​ហ្កា​ហ្សា​ » ត្រូវចេះប្រើប្រាស់ឱកាសមាសពេលដែលខ្លួនត្រុវបានសម្តេចតេជោហ៊ុនសែនប្រើប្រាស់! » លោក ទឺ ពិ​ទូ អ្នកយកព័ត៌មាន របស់​អង្គភាព​គេហទំព័រ មាតុភូមិ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​ឃាត់ខ្លួន​ក្រោយពេល​នាំយក គ្រាប់​មីនតោន​១​គ្រាប់​មក​ប្រគល់ជូន​សមត្ថកិច្ច​ » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាសថា មិនមាន​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី ទេ សូម​មន្ត្រី​ធ្វើការ​ដោយ​ស្ងប់ចិត្ត​ចុះ​ » រកស៊ី​លក់​កាំភ្លើង តាម​បណ្តាញ​សង្គម​ត្រូវបាន​ឃាត់ខ្លួន​ » ផ្លូវ​៦០​ម៉ែត្រ​ដែល​កាក់កប​និង​គ្រោះថ្នាក់​ចរាចរ ចាប់​តម្លើង​របាំង​ទ្រូងផ្លូវ​ហើយ !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1073 នាក់

ម្សិលមិញ 5168 នាក់

សរុប 16013207 នាក់

កម្ពុជា​មិន​យក​ម៉ូ​ដែល​អង្គការសហប្រជាជាតិ​ដោះស្រាយ​បញ្ហា​មី​យ៉ាន​ម៉ា​ក្នុងអាស៊ានទេ​!

​ភ្នំពេញ​៖ តប​តាម​ការអញ្ជើញ​របស់​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​ជា​នាយករដ្ឋមន្ត្រី​របស់​ភូមា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ទីក្រុង​ណៃ​ពិដោ​នៅ​ដើមខែ​មករា​ឆ្នាំ​២០២២ គឺ​ក្នុងពេលដែល​កម្ពុជា​ក្លាយជា​ប្រធាន​អាស៊ាន​ពេញសិទ្ធិ​។a burma hun

លោក អ៊ាង សុផល្លែត ជំនួយការ​នាយករដ្ឋមន្ត្រី​កម្ពុជា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​រវាង ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ប្រមុខ​ការទូត​ភូមា​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​ទី​៧​ធ្នូ​ឲ្យ​ដឹងថា​៖​លិខិតអញ្ជើញ លោក ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា ដោយ​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​ជា​នាយករដ្ឋមន្ត្រី​របស់​មី​យ៉ាន់​ម៉ា ឬ​ភូមា ត្រូវបាន លោក វុន ម៉ោង​លីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា ប្រគល់ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២១​នេះ​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ទទួលយក​ការអញ្ជើញ​នេះ ហើយ​សម្តេច​លោក​នឹងធ្វើ​ទស្សនកិច្ច​នៅ​ភូមា​នៅ​ថ្ងៃទី​០៧ និង​ទី​០៨ ខែមករា ឆ្នាំ​២០២២​។​
​លោក អ៊ាង សុផល្លែត ឲ្យ​ដឹងថា​ទៀតថា​នៅក្នុង​ជំនួប​ទ្វេរ​ភាគី​នេះ ភាគី​ទាំងពីរ បាន​ពិភាក្សា​ផ្តោតជាសំខាន់​ទៅលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ហើយ​ក៏បាន​ពិភាក្សា​ទៅលើ​បញ្ហា​របស់​អាស៊ាន​។ បញ្ហា​អាស៊ាន គឺ​ពិភាក្សា​លើ​ការស្វែងរក​រក​មធ្យោបាយ​ធ្វើឱ្យ​អាស៊ាន មាន​កិច្ចសហប្រតិបត្តិការ និង​សាមគ្គី​ភាពល្អ​ឡើងវិញ​។​

​ទាក់ទង​និង​ជំនួប​នេះដែរ​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​១១ នា​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​«​ស្អែក​ខ្ញុំ​នឹង​ជួប​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា ក្នុងនាម​កម្ពុជា​…​បើ​មិន​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​មី​យ៉ាន់​ម៉ា តើ​ធ្វើ​ជាមួយ​អ្នកណា​?​អី​ញ្ចឹ​ង​មិនចាំបាច់​អ្នកណា​មក​ទិច​ទាន​កម្ពុជា​នោះទេ ។ កម្ពុជា​ចេះ​ធ្វើ​កិច្ចការ​ខ្លួនឯង លទ្ធភាព​ជាច្រើន​សម្តេច​នឹង​ទៅ​ទស្សនៈកិច្ច​នៅ​ទីក្រុង​នៃ​ពិដោ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ជួប​ឧ​ត្ត​ម​សេនីយ៍ មី​អ៊ូ​ឡែ​ង​ធ្វើការ​ជាមួយ​គាត់​»​។​

​សម្តេច​ថា នាយករដ្ឋមន្ត្រី​ប្រទេស​ស្លូ​វើ​នា គឺ​គាត់​ជា​សម្របសម្រួល សហភាព​អ៊ឺរ៉ុប​ក្នុង​កិច្ចប្រជុំ​អា​សឹម​គាត់​ថា រដ្ឋាភិបាល​តា​លី​បង់​នៅ​អាហ្គានីស្ថាន មិនទាន់មាន​អ្នកណា​ទទួលស្គាល់ ប៉ុន្តែ​ត្រូវ​ធ្វើការ​ជាមួយ​អ្នកកាន់អំណាច ។​

​សម្តេច​ក៏បាន​លើកឡើង​ថា សម្តេច​មិនបាន​ប្រៀប​ធ្រៀ​ប​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅនឹង​ប្រទេស​អាហ្កានីស្ថាន​នោះទេ ប៉ុន្តែ​ក្នុងនាម​ជា​សមាជិក​អាស៊ាន ត្រូវតែមាន​សិទ្ធិ​ក្នុងការ​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ទាំងអស់​តែ​ត្រង់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​គេ​មិន​ឲ្យ​ចូលរួម ។ សម្តេច​តេ​ជោ​ថា ៖«​ត្រង់ចំណុច​នឹង​ទុក​ឲ្យ​ហ៊ុន សែន ធ្វើ​ម្តង​មើល​! យើង​អត់​ទៅធ្វើ​អ្វី​ក្រៅ​ឆ្ងាយ​ពី​គោល​ការរួម​អាស៊ាន​ដែល​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ផង​គ្នា ។ យើង​មិនអាច «!»​កុំ​យក​រូបមន្ត​អង្គការសហប្រជាជាតិ​មកដល់​អាស៊ាន គឺ​មិនត្រូវ​គ្នា​ទេ​»​។​

​សម្តេច​បន្ថែមថា សម្តេច​បាន​និយាយ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ហើយ​និយាយ​ជាមួយ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី​ថា តើ​ត្រូវ​ដុត​ផ្ទះ​ខ្លួនឯង ដើម្បី​តម្រូវ​ចិត្ត​អ្នកដទៃ​ឬ ? ពេលនេះ​ជា​ពេល​ពង្រឹង​អាស៊ាន​ឡើងវិញ​ពី​អាស៊ាន​៩​ប្រទេស​ទៅ​១០​ប្រទេស​ឡើងវិញ ។ ពីព្រោះ​មី យ៉ាន់​ម៉ា មិនដែល​ប្រកាស​ផ្តាច់ខ្លួន​ចេញ​អាស៊ាន​នោះទេ ។ ឯង​នៅក្នុង​ធម្មនុញ្ញ​អាស៊ាន​មិនមែន​អ្នកណា​ហ៊ាន​ដេញ​សមាជិក​ចេញ​នោះទេ ។ ព្រោះ​ស​ម្តេចក៏​ជា​អ្នកចូលរួម​ធ្វើ​ធម្មនុញ្ញ​អាស៊ាន​ផងដែរ ។

សម្តេច​លើកឡើង​ទៀតថា ៖«​កាល​ធ្វើ​ធម្មនុញ្ញ​អាស៊ាន​ខ្ញុំ​សុំ​ពន្យល់​តិច​ចុះ​«…» កាល​ធម្មនុញ្ញ​អាស៊ាន​មាន​ចំណុច​២​លិចឡើង​ខ្ញុំ​ឡើង​នៅ​ទីក្រុង​សេ​ប៊ូ ខ្ញុំ​ចាំ​ច្បាស់​ណាស់​! លោកជំទាវ អា​រី​យោ​អតីត​ប្រធានាធិបតី​ហ្វី​លីន ចំណុច​២​លិច ឡើង​មាន គឺ​ទី​១. បើ​មិន​សម្រេច តាម​កុងសង់ស៊ីស គឺ​ធ្វើការ​បោះឆ្នោត ទី​២.​អាស៊ាន​មាន​សិទ្ធិ​ដេញ សមាជិក​ចេញ​នៅពេល​កសាង​កំហុស​ធ្ងន់ធ្ងរ ។ ពេលនេះ​ខ្ញុំ​នាំមុខ​ឡាវ វៀតណាម មី​យ៉ាន់​ម៉ា ខ្ញុំ​ថា មិន​បានទេ យើង​ត្រូវការ​តាម​កុង សង់​ស៊ី​ស និង​មាន​សាមគ្គីភាព​គ្នា តែបើ​មានការ​បោះឆ្នោត គឺមាន​សម្លេង​ភាគតិច និង​ភាគច្រើន ដូច្នេះ​មាន​គ្រោះថ្នាក់​សម្រាប់​ការបែកបាក់​សម្រាប់​អាស៊ាន ។ អី​ញ្ចឹ​ង​ចំណុច​នេះ ត្រូវបាន​ធានា​ក្នុង​ធម្ម​នុ​ញ្ញា​អាស៊ាន ។​

​ចំណែក​ចំណុច​ទី​២​សម្តេច​មិន​យល់ស្រប តែ​សម្តេច​ចោទ​ជា សំណួ រថា តើ​អ្វី​ទៅជា​ចំណុច​ធ្ងន់ធ្ងរ តើ​ជា​រដ្ឋប្រហា​យោធា​ឬ​?​អ្នកណា​ជា​អ្នកជា​អ្នក​វាយតម្លៃថា ធ្ងន់ធ្ងរ ឬ​មិន​ធ្ងន់ធ្ងរ​? ។ ចុងក្រោយ​គ្មាន​ចំណុច​ណាមួយ​អាច​ដេញ​សមាជិក​អាស៊ាន​បានទេ​» ។​​សម្តេច​តេ​ជោ ក៏បាន​គូសបញ្ជាក់ថា កម្ពុជា​ជា​សមាជិក​ថ្មី​របស់​អាស៊ាន ប៉ុន្តែ​សូមបញ្ជាក់ថា សមាជិក​ថ្មី​តែ​ថ្នាក់ដឹកនាំ​ចាស់ ហើយ​សមាជិក​ចាស់​ថ្នាក់ដឹកនាំ​ថ្មី ។ សម្តេច​គូសបញ្ជាក់​ជាថ្មី​ថា ធម្ម​នុ​ញ្ញា​អាស៊ាន​មិនអាច​ដេញ​សមាជិក​ណា​ចេញ​បានទេ ហើយ​មី​យ៉ាន់​ម៉ា​មិនបាន​ចេញ​ទេ ។ តើ​យើង​ត្រូវមាន​អាស៊ាន​៩​ប្រទេស ឬ​១០​ប្រទេស ព្រោះ​កន្លងមក​កិច្ចប្រជុំ​មានតែ​សមាជិក​ចូលរួម​៩​ប៉ុណ្ណោះ ដោយ​មី​យ៉ាន់​ម៉ា​អត់​បាន​ចូលរួម​ប្រជុំ ។​

​សម្តេច​ក៏បាន​លើកឡើង​ថា ក្នុងការ​ដោះស្រាយ​បញ្ហា​អាស៊ាន​មិន​ត្រូវយក​ម៉ូ​ដែល​របស់​អង្គការសហប្រជាជាតិ​នោះទេ ។ សម្តេច​ថា មាន​វិធី​មួយគត់​គឺ​ធ្វើការ​ជាមួយ​អ្នកកាន់អំណាច ។ សម្តេច​ថា សម្តេច​នឹង​ស្តាប់​ការបង្ហាញ​របស់​រដ្ឋមន្ត្រី​មី​យ៉ាន់​ម៉ា នៅក្នុង​ជំនួប​ជាមួយគ្នា​នៅពេល​ខាងមុខនេះ ។​

​សម្រាប់​ប្រទេស​ភូមា​វិញ​លោក វុន​ណា ម៉ោង​ល្វី​ន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា បាន​អះអាង​ក្នុងជំនួប​ទ្វេភាគី​ជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២១ ថា រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ទន្ទឹងរង់ចាំ​ស្វាគមន៍ និង​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ដែល​តែងតាំង​ដោយ​កម្ពុជា នៅ​ឆ្នាំ​២០២២ ដើម្បី​អនុវត្ត​នូវ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច រួមទាំង​ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​នូវ​ដំណើរការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌​។​

កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នឹង​តែងតាំង​ប្រេសិត​ពិសេស ដើម្បី​បន្តការងារ​ពី​ប្រេសិត​ពិសេស​តែងតាំង​ដោយ​ប្រទេស​ប្រ៊ុយណេ នៅពេល​បច្ចុប្បន្ន ដោយ​ចាប់ផ្តើម​ជាមួយ​អាណត្តិ​ជា​ប្រធាន​របស់ខ្លួន​នៅ​ខែមករា ឆ្នាំក្រោយ​។ នេះ​ជាការ​បញ្ជាក់​របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន ។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា អំពី​លទ្ធផល​នៃ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​មី​យ៉ាន់​ម៉ា បានបញ្ជាក់​ឱ្យដឹងថា ក្នុងជំនួប​ទ្វេភាគី​លោក​រដ្ឋមន្ត្រី ការបរទេស​មី​យ៉ាន់​ម៉ា បាន​អបអរសាទរ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ហើយ​បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អាទិភាព និង​គម្រោង​សមិទ្ធផល​របស់​កម្ពុជា​។​«​ទន្ទឹមនឹង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​កាលពី​ខែមេសា ឆ្នាំ​២០២១ មី​យ៉ាន់​ម៉ា ទន្ទឹងរង់ចាំ​ស្វាគមន៍ និង​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ដើម្បី​អនុវត្ត​នូវ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច រួមទាំង​ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​នូវ​ដំណើរការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌​»​។a brak burmar