» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6636 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696807 នាក់

នាយករដ្ឋមន្រ្តីអង់គ្លេសលោក គីរ ស្តាមើរ ប្រកាសចុះចេញពីតំណែងក្រោយចាញ់ឆ្នោត

 

 


 
អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គែរ ស្តាម័រ (Keir Starmer) បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីកាន់អំណាចតិចជាង ២ ឆ្នាំ ចាប់តាំងពីការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែកក្កដា ឆ្នាំ២០២៤។ ការសម្រេចចិត្តនេះ ធ្វើឡើងទាំងទឹកភ្នែក ក្រោយពេលដែលរូបលោកទទួលរងសម្ពាធ និងការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់សមាជិកសភានៃគណបក្សរបស់លោកផ្ទាល់។a starmer 
 
ការដួលរលំនៃរដ្ឋាភិបាលរបស់លោក ស្តាម័រ បណ្តាលមកពីរលកនៃរឿងអាស្រូវជាបន្តបន្ទាប់ រួមមានការផ្ទុះឡើងនៃកុបកម្មប្រឆាំងជនអន្តោប្រវេសន៍, ការរិះគន់យ៉ាងចាស់ដៃលើប្រព័ន្ធមន្ត្រីនគរបាលអង់គ្លេសថាមាន «បទដ្ឋានពីរ» និងការមិនពេញចិត្តពីប្រជាជនក្នុងស្រុកជុំវិញការប្ដេជ្ញាចិត្តបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែន។ លើសពីនេះ រូបលោកក៏រងនូវការវាយប្រហារយ៉ាងខ្លាំង ក្រោយការបែកធ្លាយរូបភាពរបស់អតីតឯកអគ្គរដ្ឋទូតប្រចាំនៅអាម៉េរិក នៅក្នុងសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក ចេហ្វ្រី អ៊ែបស្ទាញ (Jeffrey Epstein)។
 
ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងលោក ស្តាម័រ និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ក៏មានភាពរកាំរកូសខ្លាំងផងដែរ ដោយលោក ត្រាំ ធ្លាប់បានរិះគន់លើបញ្ហាសេរីភាពបញ្ចេញមតិ សេដ្ឋកិច្ច និងបញ្ហាអន្តោប្រវេសន៍។ លោក ត្រាំ ថែមទាំងបានបង្ហោះសារមុនមួយថ្ងៃនៃការលាលែងពីតំណែងនេះ ដោយបានទស្សន៍ទាយយ៉ាងត្រឹមត្រូវថា លោក ស្តាម័រ នឹងត្រូវចុះចេញពីតំណែងដោយសារតែការបរាជ័យលើរឿងគោលនយោបាយសំខាន់ៗ។
 
ស្ថានភាពរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានបង្ខំឱ្យដើរដល់ផ្លូវទាល់ ក្រោយពេលដែលគូប្រជែងនយោបាយដ៏ធំរបស់លោក គឺលោក អេនឌី ប៊ើនហាំ (Andy Burnham) បានឈ្នះឆ្នោតត្រឡប់មកកាន់សភាវិញ ដើម្បីត្រៀមដណ្តើមតំណែងដឹកនាំ។ ការលាលែងពីតំណែងនេះ នឹងធ្វើឱ្យចក្រភពអង់គ្លេស ត្រូវស្វែងរកនាយករដ្ឋមន្ត្រីទី៧ ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ចុងក្រោយ

 

លោក Andy Burnham ដែលជាដៃគូប្រជែងរបស់លោកត្រូវបានសភាបោះឆ្នោតគាំទ្រនិងទទួលបានសម្លេងយ៉ាងច្រើនក្នុងការឈានជើងទៅកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មីជំនួនលោក គីរ ស្តាមើរ ។ 

នៅថ្ងៃដដែលលោក Burnham នឹងស្បថចូលកាន់តំណែងជាសមាជិកសភា បន្ទាប់ពីឈ្នះការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ដោយសំឡេងភាគច្រើន លទ្ធផលបង្ហាញថាលោកទទួលបានការគាំទ្រយ៉ាងច្រើន រួមទាំងពីរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Yvette Cooper ក៏បានអំពាវនាវឱ្យនាយករដ្ឋមន្រ្តីចាស់លោក ស្តាមើរ ចុះចេញពីតំណែង។

ដៃគូប្រជែងរបស់លោកនាកយរដ្ឋមន្រ្តីអង់គ្លេសគឺលោក Burnham ជាអភិបាលក្រុង Greater Manchester ចាប់តាំងពីឆ្នាំ២០១៧ បានបញ្ជាក់ថា លោកមានបំណងប្រកួតប្រជែងដឹកនាំគណបក្សកណ្តាលឆ្វេងនិយមដែលកំពុងធ្លាក់ចុះ លោកបានព្រមាននៅក្នុងសុន្ទរកថាជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់លោកថា គណបក្សនេះមានឱកាសចុងក្រោយដើម្បីផ្លាស់ប្តូរ។a gb prim