» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3439 នាក់

ម្សិលមិញ 6501 នាក់

សរុប 13951994 នាក់

អគ្គលេខា​ប​ក្រ​កុំមុយនិស្ត​វៀតណាម​ពង្រឹង​អំណាច​តាម តាម​ប្រធានាធិបតី​ចិន​ស៊ិ​ជី​ង​ពីង​?!

 

​វៀតណាម​៖​ការពង្រឹង​ការគ្រប់គ្រង​កម្លាំងយោធា​និង​បង្ក្រាប​បទល្មើស​ពុករលួយ​ក្នុង​ជួរ​មន្ត្រី​បក្ស​និង​រដ្ឋ​បាននិងកំពុង​ត្រូវបាន​អនុវត្ត​ដោយ​អគ្គលេខាធិការ​បក្ស​កុំ​មុយ​និ​ស្តិ​វៀតណាម​លោក​ង្វៀន ភូ​ចុង​ដើម្បី​ឈានទៅ​គ្របគ្រង​អំណាច​ដូច​លោក​ស៊ីជី​ពីង​ដែល​កាន់​តួនាទី​ប្រធានាធិបតី​ជា​មេ​ទ​ព័​និង​ជា​អគ្គលេខាធិការ​បក្ស​កុំមុយនិស្ត​ចិន​មួយ​ជិវិត​។ ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ក​ង​ទ័ព​ប្រជាជន​វៀតណាម​លោក​ង្វៀន​ភូ​ចុង​a vn coruption2 

បាន​ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ផែនការ​ពង្រឹងគុណភាព​សមាសភាព​ដឹកនាំ​ក្រសួង​ការពារ​ប្រទេស​សម្រាប់​អាណត្តិ​២០២១-២០២៦ កាលពី​ថ្ងៃទី ២៧ មិថុនា​តម្រូវ​ឲ្យ​កសាង​ឲ្យ​បាន​នូវ​ផែនការ​រៀបចំ​គុណភាព​នៃ​សមាសភាព​ដឹកនាំ​ក្រសួង​ការពារ​ប្រទេស​ចន្លោះ​ឆ្នាំ​២០២១-២០២៦​ខាងមុខនេះ​ឲ្យ​បាន​។

​លោក ង្វៀន ហ្វូ​ចុក បាន​ណែនាំ​ឲ្យ​មានការ​ឧទ្ទេសនាម​សមាសភាព​សម្រាប់​ដឹកនាំ​ក្រសួង​ការពារ​ប្រទេស​ទៅ​ថ្ងៃមុខ ដែលជា​មន្ដ្រី​យោធា​ដ៏​សកម្ម ស្មោះត្រង់ ហ៊ាន​គិត ហ៊ាន​ធ្វើ ហ៊ាន​ទទួលខុសត្រូវ​ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​កងទ័ព និង​ការរីកចម្រើន​របស់​ប្រទេស​ជាត​ក្រៅពីនេះ​ការត្រៀម​រៀបចំ​សមាសភាព​ដឹកនាំ​ប្រទេស​គឺជា​ការរៀបចំ​ដ៏​ល្អ​មួយ​នូវ​សមាសភាព​មន្ដ្រី​ដឹកនាំ​សម្រាប់​មហាសន្និបាត​គណ​បក្ស​ក្នុង​ជួយ​កងទ័ព និង​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​របស់​បក្ស​កុម្មុយនីស្ដ​វៀតណាម​ផងដែរ​ដែល​សកម្មភាព​នេះ​ត្រូវបាន​គេ​មើលឃើញថា​លោក​ង្វៀង​ភូ​ចុង​បាននិងកំពុង​ក្តាប់​កម្លាំង​កង​ទ​ព័​ក្នុង​ដៃ​ឲ្យ​បាន​ណែន​។​a vn army1 

ដោយឡែក​សម្រាប់​វិធានការ​បង្ក្រាប​បទល្មើស​ពុករលួយ​ដែលជា​អាវុធ​សម្រាប់​បង្ក្រាប​មន្ត្រី​ណា​ដែល​មិន​ស្មោះត្រង់​ក៏​ជា​មធ្យោបាយ​សម្រាប់​ការពង្រឹង​អំណាច​ផងដែរ​។​ថ្លែង​ក្នុងឱកាស​បើក​សន្និសីទ​ជាតិ​ស្ដីពី​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ នៅក្នុង​បក្ស​កុម្មុយនីស្ដ​វៀតណាម​ដែល​ប្រារព្ធ​ធ្វើ នៅ​រដ្ឋធានី​ហាណូយ​កាលពី​ថ្ងៃទី​២៥​មិថុនា​ឆ្នាំ​២០១៨​ដោយមាន​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​គណ​បក្ស​ទាំងអស់​ជាង​១០០​នាក់​ព្រមទាំង​មន្ដ្រី​មានការ​ទទួលខុសត្រូវ​ក្នុង​កិច្ចការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ជាច្រើន​ទៀត​ចូលរួម លោក ង្វៀន ភូ​ចុង​ដែលជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ឆាំង​អំពើពុករលួយ​ដែរនោះ បាន​បាន​អំពាវនាវ​ឲ្យ​មន្ដ្រី​បក្ស​កុម្មុយនីស្ដ​វៀតណាម​គ្រប់​ជាន់ថ្នាក់​បន្ដ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​ដែល​កើតមានឡើង​ក្នុងសង្គម​វៀតណាម​​។​

លោក​អគ្គលេខាបក្ស​កុម្មុយនីស្ដ​វៀតណាម​ដែលជា​មនុស្ស​មានអំណាច​ខ្លាង​ជាង​នាយករដ្ឋមន្ត្រី​នោះបាន​ចាត់ទុក​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​គឺជា​ការធ្វើ​សង្គ្រាម​ដ៏​លំបាក​ស្មុគស្មាញ​វេទនា​យូរអង្វែង​ប្រឈមមុខ​នឹង​ការគាបសង្កត់​យ៉ាង​ធំធេង​ពី​សំណាក់​មជ្ឈដ្ឋាន​ជាច្រើន​ហើយ​សង្ឃឹមថា​ក្រោយ​សន្និសីទ​នេះ នឹងមាន​ការផ្លាស់ប្ដូរ​ថ្មី និង​ខ្លាំងក្លា​ជាង​មុន​ព្រមទាំង​មាន​ប្រសិទ្ធ​ភាពខ្លាំង​ជាង​មុន​។


​លោក ផាន់​ឌិ​ញ​ចាក់ ប្រធាន​គណៈកម្មការ​កិច្ចការ​ផ្ទៃក្នុង និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​របស់​ប​ក្ស​កុម្មុយនីស្ដ​វៀតណាម​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​សន្និសីទ​នោះ​ថា​៖ ចាប់តាំងពី​ឆ្នាំ​២០១៤​មកដល់ពេលនេះ​យើង​បាន​ចាប់​រឹបអូស​ទ្រព្យសម្បត្តិ​ចំនួន ៧,៥​លាន​ដុល្លារ និង​ដីធ្លី​១​ម៉ឺន​២​ពាន់​ហិកតា​ពី​មន្ដ្រី​ពុករលួយ​។ ក្នុងនោះ​មាន​៣៤០​ករណី និង​មុខសញ្ញា​ប្រព្រឹត្ត​អំពើពុករលួយ​៤៣៦​នាក់ ដោយឡែក ៣៣៥​នាក់​ទាក់ទង​ដល់​ការប្រព្រឹត្ត​អំពើពុករលួយ និង​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ចជាតិ​។

​លោក​ង្វៀន​ស្វួ​ន​ថា​ញ់​( Nguyễn Xuân Thắng) អតីត ប្រធាន​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ប្រេង PetroVietnam ត្រូវបាន​ចាប់​និង​នាំខ្លួន​មក​តុលាការក្រុង​ហាណូយ​ពាក់​ព​ន្ធ័​ការ រឿង​ពុករលួយ​។​មាន​មនុស្ស​២​នាក់​ផ្សេងទៀត ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​ធ្វើការ​ចោទប្រកាន់​ដូចគ្នា​។​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បានធ្វើ​ខាតបង់​ប្រាក់​ចំនួន ៣៥,២​លាន​ដុល្លារ នៅ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ដ៏​ធំ​នេះ ដោយ​ហ៊ាន​ប្រថុយ​ដាក់​លុយ​រកស៊ី​ខុសច្បាប់​ទៅ​ធនាគារ​ឥណទាន​ឯកជន Ocean Ban ដែលមាន​បញ្ហា​នេះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ លោក Nguyễn Văn Qui បាន​ធ្វើជា​ប្រធាន​គណនេយ្យករ នៅពេលនោះ​។​a vn coruption1 

​ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់ធ្លាប់ បានធ្វើការ​ចោទប្រកាន់​ក្រុង​ហាណូយ ថា​ជា​អ្នក​នៅ​ពីក្រោយ​ផែនការ​ចាប់ពង្រត់​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​វៀតណាម​ម្នាក់ នៅ​ក្រុង​ប៊ែ​រ​ឡាំង​។ គ្មានអ្វី​គួរឱ្យ​សង្ស័យ​សោះ​ដែលថា​ភ្នាក់ងារ​ចារកិច្ច​វៀតណាម និង​ស្ថានទូត​វៀតណាម​ប្រចាំ​ក្រុង​ប៊ែ​រ​ឡាំង បាន​ចូលរួមចំណែក​ក្នុង​ផែនការ​ចាប់ពង្រត់​ជនជាតិ​វៀតណាម​ម្នាក់ ក្នុងប្រទេស​អាល្លឺម៉ង់​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាល្លឺម៉ង់ ជាមួយ​ពាក្យ​ថ្កោលទោស “​ការចាប់ខ្លួន​ពលរដ្ឋ​វៀតណាម​ឈ្មោះ Trinh Xuan Thanh ជិ​ញ ស៊ន​ថា​ញ់ នៅ​ប៊ែ​រ​ឡាំង​កាលពី​ថ្ងៃទី​២៣​កក្កដា​ឆ្នាំ​២០១៧ គឺជា​ការរំលោភច្បាប់​អាល្លឺម៉ង់ និង​ច្បាប់​អន្តរជាតិ យ៉ាង​ក្រឡែត និង​មិន​ធ្លាប់មាន​ឡើយ​។ ជា​ទង្វើ​ដែលមាន​អាច​ទទួលយកបាន​ជាដាច់ខាត »​។​

​លោ​កជិញ​សួន​ថា​ញ់​(Trinh Xuan Thanh )​ជា​អតីត​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​កុ​ម្មុយ​និ​ស្ត​វៀតណាម​ម្នាក់​ត្រូវ​ជាប់​អង្កេត​នៅ​វៀតណាម​ក្នុង​បទល្មើស​ហិរញ្ញវត្ថុ ដោយបាន​ធ្វើឱ្យ​ខាតបង់​ប្រាក់​ចំនួន ១២៥​លាន​អឺរ៉ូ កាល​លោក​នៅមាន​តួនាទី​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​សហគ្រាស​ប្រេង​រដ្ឋ​។​​នៅក្នុង​កិច្ចប្រជុំ​សមាជិក​ទាំងអស់​មួយ ដែល​បាន​បញ្ចប់ទៅ​កាលពីពេល​ថ្មីៗ​នេះ គណៈកម្មាធិការ​មជ្ឈិម​បក្ស​បាន​ផ្តោត​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​សមាជិក​របស់ខ្លួន ដោយ​រួមទាំង​ផ្តោតទៅលើ​សេចក្តីសម្រេច​មួយ​ដើម្បី​ពិនិត្យ​វាយតម្លៃ​លើ​សមាជិក​រប​ស់​ខ្លួន​ឲ្យ​កាន់តែ​តឹងរ៉ឹង​ផងដែរ​។ នេះ​បើ​យោងតាម​បណ្តាញ​ព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​វៀតណាម​។ គណបក្ស​នេះ​ដល់ពេល​ត្រូវអនុម័ត​ទៅលើ «​ក្រុមការងារ​វរជន​» មួយ​ដែលមាន​សមាជិក​ចំនួន​៦០០​នាក់​ពី​គណបក្ស ដែល​នឹងត្រូវ​កំណត់​អាណត្តិ​សម្រាប់​គណៈកម្មាធិការ​ម​ជ្ឈិ​ម​បក្ស​ដែលមាន​សមាជិក​២០០​នាក់​។ នេះ​បើ​យោងតាម​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយទៀត​។​

​លោក Trung Nguyen ដែលជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្សសាស្ត្រ​ហូជីមិញ បាន​ថ្លែងថា «​ពលរដ្ឋ​វៀតណាម ឥឡូវនេះ កំពុងតែ​ផ្តោតទៅលើ​នយោបាយ​ក្នុងស្រុក ថា​តើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​លោក Nguyen Phu Trong ដែលជា​អគ្គលេខាធិការ​គណបក្ស អាច​ដំណើរការ​ដល់​កម្រិតណា​»​។
​ជំហាន​សំខាន់​ថ្មី​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ចាស់​​កាលពី​ខែកញ្ញា​ឆ​នាំ​២០១៧ តុលាការ​មួយ​ក្នុង​ទីក្រុង ហាណូយ បាន​កាត់ទោស​ប្រហារជីវិត​អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន Petro Vietnam ដែលជា​របស់​រដ្ឋ និង​បាន​កាត់ទោស​ឲ្យ​មន្ត្រី​ម្នាក់​មកពី​ធនាគារ Ocean Bank ដែលមាន​មូលដ្ឋាន​នៅ​វៀតណាម ដាក់ពន្ធនាគារ​មួយជីវិត ពីបទ​ពុករលួយ​ពាក់ព័ន្ធ​នឹង​ប្រាក់​រាប់លាន​ដុល្លារ​។ កាលពី​ខែ មករា មន្ត្រី​២២​នាក់​ផ្សេងទៀត​ពី​ក្រុមហ៊ុន Petro Vietnam និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​បាន​ឡើង​សវនាការ​។ 

​អ្នក​សង្កេតមើល​ស្ថានភាព​នៅ​វៀតណាម​និយាយថា ឥឡូវនេះ ប្រធាន​គណបក្ស​នេះ​កំពុងតែ​ផ្លាស់ប្តូរ​សមាជិក​របស់​ខ្លួន​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ករណី​ពុករលួយ​ថែមទៀត​។ គណ​បក្សកុម្មុយនិស្ត​គ្រប់គ្រង​រដ្ឋាភិបាល ហើយ​សមាជិក​ខ្លះ​នៃ​សមាជិក​សរុប​ទាំងអស់​ចំនួន​៤​លាន​៤​សែន​នាក់​ដឹកនាំ​សាជីវកម្ម​របស់រ​ដ្ឋ​ឬ​ហៅ​កាត់​ថា SOE​។ ចាប់តាំងពី​ឆ្នាំ​១៩៨៦​មក វៀតណាម​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់ខ្លួន​ប្រសើរឡើង​តាមរយៈ​ការទាក់ទាញ​ការវិនិយោគ​ពី​រោងចក្រ ដែល​បច្ចុប្បន្ននេះ ធ្វើ​ឲ្យ​ផលិត​ក្នុងស្រុក​សរុប​ឬ GDP កើនឡើង​ប្រមាណ​៦​ភាគរយ​ជា​រៀងរាល់ឆ្នាំ​។​a vn coruption 

​វៀតណាម​នៅតែ​ខ្វះ​មនុស្ស​មាន​សមត្ថភាព​ដើម្បី​កាន់តំណែង​ជា​អ្នកដឹកនាំ​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​បណ្តាញ​ព័ត៌មាន VnExpress International ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​៧ ខែឧសភា ដោយ​ស្រង់​សម្តី​របស់​អគ្គលេខាធិកា​រ​គណ​បក្សកុម្មុយនិស្ត​។ សេចក្តីរាយការណ៍​នោះបាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ធំៗ​មួយចំនួន​ជាប់ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។ កិច្ចប្រជុំ​សមាជិក​គណបក្ស​ទាំងអស់​ដែល​ធ្វើឡើង​ពីរដង​ក្នុង​មួយឆ្នាំ បានអនុម័ត​លើ​សេចក្តីសម្រេច​មួយ ដែល​តម្រូវ​ឲ្យ​មាន​វិធីសាស្ត្រ​វាយតម្លៃ​លើ​ការងារ​កាន់តែ​ចំ​គោលដៅ​ជាង​មុន សម្រាប់​សមាជិក​គណបក្ស ជាមួយនឹង​យន្តការ​ដើម្បី «​គ្រប់គ្រង​អំណាច ទប់ស្កាត់​ការ​សូកប៉ាន់​ដើម្បី​មុខតំណែង និង​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​បុគ្គលនិយម​នៅក្នុង​ការងារ​រប​ស់បុ​គ្គ​លិ​ក​»​។ នេះ​បើ​យោងតាម​បណ្តាញសារព័ត៌មាន Viet Nam News ដែល​បាន​រាយការណ៍​កាលពីពេល​កន្លងទៅនេះ​។​china president