» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9276 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699447 នាក់

សហរដ្ឋអាមេរិក ប្រកាស​បន្ត​គាំទ្រ​រដ្ឋាភិបាល​ថៃ​សម័យ​លោក​ប្រា​យុទ្ធ​ក្នុងការ​ដើរតួនាទី​ជា​អ្នកដឹកនាំ​ក្នុង​តំបន់​!


​ថៃ​៖ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួងការបរទេស​អាមេរិក​ចេញ​នៅ​ថ្ងៃទី​១៦ ខែកក្កដា បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​រង់ចាំ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​បាងកក​ថ្មី ដើម្បី​ពង្រឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​សម្ព័ន្ធភាព និង​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​កសាង​ជាមួយគ្នា​ជាង​ពីរ​សតវត្ស​មកហើយ​។ a thai ocm2 

​ក្រសួងការបរទេស​អា​មេ​រិ​ក ថា​សម្ព័ន្ធភាព​ប្រទេស​ទាំងពីរ​នៅតែ​រឹងមាំ ហើយ​សន្យាថា នឹង​នៅតែ​ជួយ​ថៃ​ក្នុងការ​ដើរតួនាទី​ជា​អ្នកដឹកនាំ​ក្នុង​តំបន់ ក៏ដូចជា​ជួយ​គាំទ្រ​ថៃ​ដែល​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំនេះ​ផងដែរ​។ អាមេរិក ជឿជាក់ថា ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់តែ​រឹងមាំ​ថែមទៀត ដោយសារតែ​ទាំង​អាមេរិក និង​ថៃ គឺមាន​គោលបំណង​រួម​ក្នុង​ការរក្សាសន្តិសុខ សន្តិភាព និង​ការរីកចម្រើន​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ក៏ដូចជា​ពិភពលោក​ទាំងមូល​ផងដែរ​។

​ការប្រកាស​គាំទ្រ​របស់​សហរដ្ឋអាមេរិក ធ្វើឡើង​ពេលដែល​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​ចំនួន​៣៦​នាក់​ក្រោម​ការដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន​អូ​ចា បាន​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១៧​កក្កដា​។ រដ្ឋាភិបាល​ថ្មី​នេះ ជា​រដ្ឋាភិបាល​ស៊ីវិល​ដែល​កើតឡើង​ពី​ការបោះឆ្នោត​ជា​លើកដំបូង ក្រោយ​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ស្រី យី​ង​ឡាក់ កាលពី​៥​ឆ្នាំមុន​។ ទោះយ៉ាងណា​ក៏ដោយ ក្រុមអ្នកវិភាគ​នយោបាយ​ថៃ យល់ថា វប្បធម៌​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​នឹងមិន​ខុស​ពីមុន​នោះទេ ព្រោះថា ថ្នាក់ដឹកនាំ​ភាគច្រើន​មិនមែនជា​មនុស្ស​ថ្មី​នោះឡើយ​។​

ទោះបី​យ៉ាង​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​បាន​ផ្សាយ​ថា​៖​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​លាលែង​ចេញពី តំណែង​ជា​ប្រមុខ​រដ្ឋាភិបាលយោធា ជា​ផ្លូវការ​ហើយ ជាមួយ​ការបញ្ជា​ក់ថា​ប្រទេស​ថៃ​នឹងត្រូវ ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​មួយ​តាមបែប​ប្រជាធិបតេយ្យ បន្ទាប់ពី​ការដឹកនាំ​ដោយ​របប យោធា​អស់​រយៈពេល​ជាង​៥​ឆ្នាំ​។ ថ្លែង​ក្នុង​សុន្ទរកថា​តាម​បញ្ច​ក់​ទូរទស្សន៍ លោក ប្រា​យុទ្ធ បានលើកឡើង​ដូច្នេះ​ថា​៖ «​បច្ចុប្បន្ន ប្រទេស​ថៃ គឺជា​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​យ៉ាង​ពេញលេញ អាស្រ័យ​លើ​រដ្ឋធម្មនុញ្ញ រាជានិយម​ដោយមាន​សមាជិកសភា​ដែល​ត្រូវបាន​ប្រជាជន​ថៃ​បោះឆ្នោត​ជូន​… ដូច្នេះ​ចាប់ពី ពេលនេះ​តទៅ បញ្ហា​ទាំងឡាយ​នឹង​ត្រូវបាន​ដោះស្រាយ​ឈរលើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដោយ​មិនមាន​ការប្រើប្រាស់​កម្លាំង​ពិសេស​អ្វី​នោះទេ​»​។​

​រ​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Ubon Ratchathani លោក Titipol Phakdeewanich មានប្រសាសន៍ប្រាប់​សារព័ត៌មាន South China Morning Post ថា​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ ឆ្លុះបញ្ចាំង​ពី​ផលប្រយោជន៍​របស់​ក្រុម​ដែល​បង្កើត​រដ្ឋាភិបាលចម្រុះ ច្រើនជាង​ប្រយោជន៍​ជាតិ ហើយ​ការតែងតាំង​ទៀតសោត​គឺ​មិនបាន​ផ្តោតលើ​សមត្ថភាព​នោះទេ តែ​វា​យោងទៅតាម​កិច្ចព្រមព្រៀង និង​ផលប្រយោជន៍​របស់​បក្ស​។ រដ្ឋាភិបាលចម្រុះ​ថ្មី​នេះ នឹងមិន​ខុស​អ្វី​ពី​រដ្ឋាភិបាលយោធា​នោះទេ ព្រោះថា ថ្នាក់ដឹកនាំ​នៅតែ​ជា​អ្នក​ចាស់ ហើយ​វប្បធម៌​នយោបាយ​ក៏​គ្មានអ្វី​ថ្មី​ដែរ​។

​ទាក់ទង​និង​ការគាំទ្រ​ពី​អាមេរិក​ចំពោះ​ថៃ​នេះដែ​សាស្ត្រាចារ្យ​ផ្នែក​សិក្សា​ពី​សហគមន៍​អាស៊ាន​នៅ​សាកលវិទ្យាល័យ​ន​រេ​សួន ប្រទេស​ថៃ លោក ផូ​ល ឆាំ​ប៊ឺ (Paul Chambers) បាន​ប្រាប់​គេហ​ទំ​ព​រ័ VOD​ថា បើទោះបី​ក្រោយពេល​បោះឆ្នោត​នៅ​ថៃ សហរដ្ឋអាមេរិក បាន​រិះគន់​ពី​ដំណើរ និង​ស្នើ​ឲ្យ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​យ៉ាងណាក្តី តែ​ការរិះគន់​នេះ​មាន​ភាពទន់ភ្លន់​ជាង​ករណី​នៅ​កម្ពុជា​។

​លោក ផូ​ល ឆាំ​ប៊ឺ បន្ថែមថា ការប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​ដែល​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ នាពេលនេះ វា​ក៏​ពាក់ព័ន្ធ​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង​កំណើន​ឥទ្ធិពល​ចិន​នៅក្នុង​តំបន់​ផងដែរ​។ លោក ថា​អាមេរិក​រិះគន់​ធ្ងន់​លើ​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មើលឃើញថា កម្ពុជា​បាន​ពឹងផ្អែក និង​ចូល​ទាំងស្រុង​លើ​គន្លង​របស់​ចិន​។ ​លោក បន្តថា សហរដ្ឋអាមេរិក​នៅតែ​ចាត់ទុក​ថៃ​ប្រៀបដូចជា​គ្រឿង​ការពារ​ដ៏​សំខាន់​មួយ​ដើម្បី​ទប់ទល់​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​ថៃ ជា​ប្រទេសមួយ​ក្នុង​តំបន់​អាស៊ាន​ដែលមាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ប្រទេស​ទាំង​ពីរបាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​នៅ​ឆ្នាំ​១៨១៨ ហើយ​បង្កើត​ទំនាក់​ការទូត​ជា​ផ្លូវការ​វាង​គ្នា​នឹង​គ្នា​នៅ​ឆ្នាំ​១៨៣៣៕a thai ocm a thai ocm1 a brayut us 

​