» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10929 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701100 នាក់

តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត!

 

ភ្នំពេញ៖ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ បាន​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ឈ្មួញ​នាំ​ចូល​ប្រហិត​សាច់​បង្កក​ពី​ប្រទេស​ថៃម្នាក់ ដោយ​ពុំ​មានការ​អនុញ្ញាតដោយឡែកបុរសម្នាក់ទៀតដែលសមត្តកិច្ចបញ្ជូនទៅដែរមិនទាន់ដឹងយ៉ាងម៉េច?។ .a court meat thai1 

ជនចាប់ចោទនេះត្រូវបានឃាត់ខ្លួនកាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ ពេលកម្លាំង​សមត្ត​កិ​ចម្រុះ​បាន​សហា​ករ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង នៅ​ទីតាំង​ផ្ទះ​គ្មាន​លេខ លើ​ផ្លូវ​៥៩៨ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​ចំនួន​១​នាក់ដែលសមត្តកិច្ចឃាត់ខ្លួនមាន ឈ្មោះ អ៊ុ​ក សុក្រ​បញ្ញា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៣ ឆ្នាំត្រូវបានដឹងថាជាមេការចែញ៉​ ឃ្លាំង​នៅសង្កាត់​ស្វាយប៉ាក ដកហូត​បាន​វត្ថុ​តាង​ប្រហិត​សាច់​បង្កក​មួយ​ចំនួន ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ ដោយ​ពុំ​មានច្បាប់​អនុញ្ញាត និង​ការ​បង់ពន្ធ​ត្រឹមត្រូវ​នោះ​ទេ ។ បន្ទាប់​ពី​បញ្ចប់​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ខាងលើ​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែកឯ​បក្ខពួក ដែល​ពាក់​ពន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​នឹង​កំពុង​ស្រាវជ្រាវ​បន្ត ។

តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ខាងលើ និង​បក្ខពួក​ពី​បទ​ការ​ធ្វើ​ពាណិជ្ជកម្ម​នូវ​ផលិតផល​ម្ហូបអាហារ ដែល​មាន​សភាព​ន្រែ​ប្រួ​ស​ខូចគុណភាព​មាន​ជាតិពុល ឬ​ផលិតផល​មិន​ស្រប​នឹង​លក្ខណៈ​វិ​និ​ច្ច័​យ​គុណភាព​ផ្នែក​គតិ​សុ​ខម​ជី​វិ​សាស្ត្រ ឬ​អនាម័យ បទ​ការ​ប្រព្រឹត្ត​អំពើ​ក្លែងបន្លំ​ដើម​កំណើត​ទំនិញ និង​បទ​ការ​នាំ​ចូល​ទំនិញ​ដោយ​គ្មាន​ការ​អនុញ្ញាត ប្រព្រឹត្ត​នៅ​ចំណុច​ទីតាំង​ផ្ទះ​គ្មាន​លេខ ផ្លូវ​៥៩៨ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ តាម​បញ្ញត្តិ​មាត្រា​១៨ និង​មាត្រា ៦៣ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព​សុ​វត្តិភាព​លើ​ផលិតផល ទំនិញ​និង​សេវា មាត្រា ៣១ នៃ​ច្បាប់​ស្តី​ពី​វិធាន​ដើម​កំណើត​ទំនិញ និង​មាត្រា​៧៥ នៃ​ច្បាប់​ស្តី​ពី​ពី​ន័យ ។

សំណុំរឿង​ខាងលើ​នេះ​ត្រូវ​បាន​ចាត់អយ្យការ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ឈ្មួញ​ដែល​នាំ​ចូល​ប្រហិត​សាច់​បង្កក​ដោយ​ពុំ​មានការ​អនុញ្ញាត ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន .។

សូមបញ្ជាក់ថាស្នងការដ្ឋាន​នគរបាល​រាជធានី​ សម្រេច​កសាងសំណុំរឿង​បញ្ជូនថៅកែនាំសាច់បង្កក​ ជង្គង់​មាន់​ ស្លាបមាន់​ ជើងមាន់​ ពី​ប្រទេស​ថៃចំនួន​ ២នាក់​ ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​ គឺលោក​ ភុត ប៊ុនហម​ ប្ដី​របស់​ឈ្មោះ​ អ៊ឹម​ សុផាន់ណា​រ៉ា​ ម្ចាស់​ឃ្លាំង​នៅ​សង្កាត់​គោក​រកា​ ខណ្ឌ​ ព្រែក​ព្នៅ​ និង​ លោក​ អ៊ុក សុក្របញ្ញារិទ្ធ​ មេការចែញ៉​ ឃ្លាំង​នៅសង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ ឬស្សីកែវ​ រាជធានីភ្នំពេញ​ ។ មានការកត់សម្គាល់ថាលោក​ អ៊ុក សុក្របញ្ញារិទ្ធគឺជាជនរងគ្រោះថ្មីករណីយ៍សាច់បង្កកថៃបន្ទាប់ពីករណីយ៍ផ្លែទុរេនថៃដែលមានមនុស្សស្រី២នាក់ត្រូវបានសមត្តកិច្ចឃាត់ខ្លួននិងក្រសួងពាណិជ្ជកម្មបណ្តេញអតីតប្រធានកបបខេត្តបាត់ដំបងចេញពីក្របខណ្ឌរដ្ឋ៕​a court meat thai a court meat thai2 (1)