» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7624 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697795 នាក់

បុរស​ម្នាក់​ច្របាច់ករ​សង្សារ​សន្លប់ ស្មានថា​ស្លាប់ ក៏​ធ្វើអត្តឃាត​តាម!

 


​កណ្តាល​៖ បុរស​ម្នាក់​បាន​កុហក់​ស្ត្រី​ជា​អតីត​សង្សា​ថា ឱ្យ​ទៅយក​គ្រឿង​សមុទ្រ តែ​ពេលទៅដល់​មុខ​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​រកា​កោង ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល​ក៏ បែ​ជា​យក​កាំបិទ​ចុង​ស្រួច​ភ្ជង់​សំឡុត​មិន​ឲ្យ​បែក​គ្នា​តែ​នាង​មិន​ព្រម​ក៏ រួច​ច្របាច់ករ​នាង​រហូត​សន្លប់​។ ឃើញ​ចឹ​ង​បុរស​ជា​អតីត​សង្សារ​ស្មានថា​នាង​ស្លាប់ ក៏​ស​ម្រេ​ចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​តាម​ក្រោយ​ដោយ​ចងករ​នៅវេលា​ម៉ោង ១២:០០​នាទី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៥ ។a boy kill 

​លោក​វរ​សេនី​យ៏​ឯក ឯក លន់ អធិការនគរបាល​ស្រុក​មុខកំពូល បានឱ្យដឹងថា បុរសរងគ្រោះ​មានឈ្មោះ ផៃ យ៉ុ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ អ្នកបើករថយន្ត​ដឹក​សិស្ស មាន​ទីលំនៅ​ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​ម​មុខកំពូល ខេត្តកណ្តាល​។ វត្ថុតាង​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​មាន កាំបិត​ចុង​ស្រួច​ដង​ជ័រ​ចំនួន​១, ទូរស័ព្ទ ១​គ្រឿង​, ស្ពី​ក​ឃឺ​រ័ ១​គ្រឿង​, កៅអី​ជ័រ​ព​ណ៏​ក្រហម​ចំនួន​៤​ត្រួត​លើ​គ្នា​, ខ្សែភ្លើង​ចំនួន​២​សរសៃ ពណ៌​ខៀវ និង​ក្រហម ប្រវែង​១​ម៉ែត​។ ចំណែក​ស្ត្រី ជា​អតីត​សង្សា​មានឈ្មោះ ឃ រ ត ជា​អ្នកគ្រូ​បង្រៀន​ភាសារ​អង់គ្លេស​។

​នារី​ជនរងគ្រោះ និង​ឈ្មោះ ហេង វណ្ណៈ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​របស់​សព និង​ឈ្មោះ ហុង រដ្ឋា ត្រូវជា​ម្ចាស់​បន្ទប់​ជួល បាន​បំភ្លឺ​ដូចគ្នា​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា​បុស​(​សព​) ធ្លាប់មាន​ប្រពន្ធ​មានកូន ១​នាក់ បាន​បែកបាក់​គ្នា ហើយ​នៅ​កំឡុង​ឆ្នាំ​២០២៤ ។​បុរស​ធ្វើអត្តឃាត​បានមក​ជួល​បន្ទប់​ស្នាក់នៅ​តែម្នាក់ឯង​(​កន្លែងកើតហេតុ​) ដោយ​ធ្វើការ​ជា​អ្នកបើកបរ​រថយន្ត​ដឹក​សិស្សសាលា​ឯកជន ហើយ​ក៏បាន​ស្គាល់​អ្នកគ្រូ រួច​ក៏មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​(​សង្សារ​)​។ រហូតមកដល់​កំឡុង​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៥ ខាង​ប្រុស​ចាប់ផ្តើម​កើត​ចិត្ត​ប្រចណ្ឌ និង​តែងតែ​ប្រើពាក្យ​គំរាម​ទៅលើ​សង្សារ​ដោយ​និយាយថា (​បើ​ខ្លួន​មិនបាន អ្នកណា​ផ្សេង​ក៏​មិន​បានដែរ​)​។ ដោយ​មិន​ចូលចិត្ត​នឹង​ទង្វើ​របស់​ជនរងគ្រោះ អ្នកគ្រូ ក៏​សុំ​ផ្តាច់ទំនាក់ទំនង​គ្នា តែ​ភា​គ្គី​ខាង​បុរស​មិន​ព្រម និង​តែងតែ​សុំ​អង្វរ​សុំ​ត្រូវ​គ្នា​វិញ​។

​លុះ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥ ជនរងគ្រោះ​បាន​ផ្ញើ​សារ​តាម facebook​ទៅ​អ្នកគ្រូ ដោយ​កុហក់​លើក​ទី​១ ថា ខ្លួន​ទិញ​របស់​ផ្ញើរ ដោយ​ឱ្យ​អ្នកគ្រូ​ទៅយក​នៅ​បន្ទប់​ជួល​របស់ខ្លួន តែ​អ្នកគ្រូ​មិនបាន​ទៅ​ជួប​ទេ​។ រហូត​ថ្ងៃទី​២៤ ខែកុម្ភៈ​ឆ្នាំ​២០២៥ ជនរងគ្រោះ​ក៏បាន​ឆាត ជា​លើក​ទី​២ ដោយ​កុហកថា ខ្លួន​បាន​ទិញ​គ្រឿង​សមុទ្រ​យកមក​ផ្ញើ ដោយ​ឱ្យ​អ្នកគ្រូ ទៅយក​នៅ​បន្ទប់​ជួល​របស់ខ្លួន​។

​ក្រោយ​ចេញពី​បង្រៀន​នៅវេលា​ម៉ោង ១១:១០​នាទី អ្នកគ្រូ ក៏បាន​ជិះ​ម៉ូតូ​ជួប ជនរងគ្រោះ និង​ក៏បាន​ដើរចូល​ទៅក្នុង​បន្ទប់ ជួល​ភ្លាមនោះ​បុរស​ជា​ជនរងគ្រោះ បាន​ទាញ​ទ្វារ​បន្ទប់​បិត ហើយ​ចាក់​គន្លឹះទ្វារ​ជាប់ រួច​យក​កាំបិត​ចុង​ស្រួច​ភ្ជង់​ទៅលើ​អ្នកគ្រូ​អតីត​សង្សារ ដោយ​និយាយថា ជាតិ​ក្រោយ​ចាំ​ពួកយើង​ជួបគ្នា​។ តែ​ដោយ​អ្នកគ្រូ​លើកដៃ​សំពះអង្វរ​ជនរងគ្រោះ​ក៏​ដាក់​កាំបិត​ចុះ ហើយ​ច្របាច់ករ​អ្នកគ្រូ ផ្តួល​ទៅលើ​ពូក បណ្តាល​ឲ្យ​អ្នកគ្រូ​ថប់ដង្ហើម​សន្លប់​បាត់ស្មារតី​។ ឃើញ​អតីត​សង្សារ​ខ្លួន​សន្លប់​នឹកស្មានថា​ស្លាប់បាត់​បង់ជីវិត ភាគី​ខាង​បុរស ក៏​ប្រញាប់​ទៅ​ចងករ​សម្លាប់​ខ្លួនឯង​ដោយ​ប្រើ​ខ្សែរ​ភ្លើង​ចំនួន​២​សរសៃ ចងភ្ជាប់​ទៅនឹង​ឥដ្ឋ​ខ្យល់​លើ​បង្អួច​។

ចំណែក​អ្នកគ្រូ ក្រោយពីរ​ភ្ញាក់​ដឹងខ្លួន​ពី​សន្លប់ ក៏​ឃើញ​ជនរងគ្រោះ​ចងក​ស្លាប់ ក៏បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​នាយក​សាលា​របស់ខ្លួន ហើយក៏​មានការ​ភ្ញាក់​ផ្អើ​រ​ដល់​ម្ចាស់​បន្ទប់​ជួល និង​ដល់​សមត្ថកិច្ច​។​កម្លាំង​ផ្នែក​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ អជ្ញាធរ​ភូមិ ឃុំ គ្រូពេទ្យ​បង្អែក ចុះទៅ​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​សព​ជនរងគ្រោះ​តាម​បច្ចេកទេស​ក៏​សន្និដ្ឋាន ជនរងគ្រោះ​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ចងករ​ពិតប្រាកដ​មែន ។​
​