» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8555 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698726 នាក់

នាយករដ្ឋមន្ត្រី​ថា​មនុស្ស​៤​នាក់​ដែល​ពាក់​ព​ន្ធ័​ការបាញ់បោះ​នៅ​គីរីរម្យ​ត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​មន្ត្រី​

​កំពង់ស្ពឺ​៖ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ និង​តំបន់​អភិវឌ្ឍន៍​កោះនរា នៅ​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ឲ្យ​ដឹងថា «​អ្នកពាក់ព័ន្ធ​ចំនួន ៤​នាក់​ត្រូវ​បណ្ដេញ​ចេញពី​ក្របខណ្ឌ​មន្ត្រី​សា​ធារ ណៈ ក្រោយ​រកឃើញថា បាន​បាញ់បោះ​សេរី​នៅ​គិរី​រម្យ​» ។​a kiry shoot1 

​ទាក់ទង​បញ្ហា​នេះដែរ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​ដូចជា​ភ្លៀងរលឹម ក្នុងការ​បង្ក្រាប​ដល់​ម​ន្ត្រី​ប្រដាប់អាវុធ​ណា ដែល​បាញ់បោះ​សេរី និង​ប្រើប្រាស់​គ្រឿងញៀន​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជំ​រុញឱ្យ​បង្កើន​ការគ្រប់គ្រង​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់ បញ្ហា​គ្រឿងញៀន បងធំ បងតូច នៅតាម​ភូមិ ឃុំ សង្កាត់ ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​​សូមបញ្ជាក់ថា​ករណី​បាញ់បោះ​សេរី​ជាង ២០០​គ្រាប់ ដែល​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​ទេសចរណ៍​ជាតិ អន្តរជាតិ នៅលើ​ភ្នំ​គីរីរម្យ កាលពីពេល​ថ្មីៗ​នេះ មាន​មនុស្ស​ពាក់ព័ន្ធ​ចំនួន ៤​នាក់​ហើយ បាន​ចូលខ្លួន​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​មន្ត្រីនគរបាល​ជាន់ខ្ពស់ ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

​មនុស្ស​ពាក់ព័ន្ធ​ទាំង ៤​នាក់ បាន​ចូល​សារភាព​កាលពី​ព្រលប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ការិយាល័យ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ហើយ​រហូតមកទល់​ថ្ងៃនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​សាកសួរ​ព័ត៌មាន​លម្អិត​លើ​ករណី​បាញ់បោះ ប៉ុន្តែ​នៅ​មិនទាន់មាន​ជន​ពាក់ព័ន្ធ​ណា​ម្នាក់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅឡើយ​ទេ​។​​សូមបញ្ជាក់ថា ក្រុម​ជន​ពាក់ព័ន្ធ​នឹង​ការបាញ់បោះ​ដែល​ចូលខ្លួន​សារភាព​មិនត្រូវ​បានបញ្ជាក់​អត្តសញ្ញាណ​នោះទេ ដោយ​ប្រភព​បញ្ជាក់ថា រង់ចាំ​ការចូល​ខ្លួន​ពី​ក្រុម​ខ្មាន់កាំភ្លើង​ទាំងអស់នោះ​សិន​។ ម្យ៉ាងវិញទៀត មាន​មនុស្ស​មួយចំនួន​ដែល​ស្ថិតនៅក្នុង​ក្រុម​នេះ​ក៏​ត្រូវបាន​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចេញ​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​ផងដែរ​។​

គេនៅមិនទាន់ដឹងថាតើមន្ត្រី៤រូបដែលនាយករដ្ឋមន្ត្រីនិយាយនោះជានរណានោះនៅឡើយហើយសូម្បីតែផ្ទះលំហែជារបស់អ្នកណាក៏មិនដឹងច្បាស់ដោយសមត្តកិច្ចចនៅលាក់លៀម។សូមបញ្ជាក់ថា​លោក​ទូច​សុ​ខៈ​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​បើតាម​វិន័យ​នគរបាល​ណា​ដែល​រកឃើញ​មាន​បទល្មើស​នឹងត្រូវ​ទ​ទួល​វិន័យ​ស្តីបន្ទោស​រហូតដល់​បណ្តេញ​ចេញពី​ក្របខណ្ឌ​ដោយ​មិនទាន់​គិតពី​ការទទួល​ទោស​ព្រហ្មទណ្ឌចាត់ការដោយតុលាការនោះទេ។a kiry shoot a kiry shoot2