» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6429 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696600 នាក់

ស្រីៗ​ល​ក់ឡេ​សម្បូរ​លុយ​ចាយ​ឬ​បានជា​លែង​ប្តី​ដូច​ដេញ​ឈ្នួល​ចោល​ចឹ​ង​?

 


​ភ្នំពេញ​៖ ក្រោយពី ម៉ូ​ល្លីកា បានប្រកាស​ហៅ​ប្តី​ចូល​តុលាការ​ក្រោយពី​ពួកគេ​រៀបការ​បានត្រឹមតែ ១៣ ថ្ងៃ​ប៉ុណ្ណោះ​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល និង ចាប់អារម្មណ៍​ជាខ្លាំង​។​ករណី​យ៍​ស្រី​លក់​ឡេ​មាន​លុយ​ការ​ប្តី​ហើយ​លែង​ចោល​មិនមែន​មានតែ​នាង​ម៉ូ​ល្លីការ​ម្នាក់ឯង​ទេ​គឺ​តារា​ស្រី​ល្បីឈ្មោះ​ខាង​លក់​ឡេ​រកលុយ​ធូ​សាច់​ខ្ចី​ដែល​គេ​ស្គាល់​ថា​រី​យ៉ា​ក៏បាន​ប្រកាស​ពី​ការបែកបាក់​ប្តី​ផងដែរ​។ a chhanun moly1 

​ម៉ូ​ល្លីកា បាន​បង្ហោះ​សារ​បង្ហាញ​ពី​អារម្មណ៍​ខឹងសម្បា​ជា​បន្តបន្ទាប់​ចំពោះ​លោក ឆា​នុ​ន ជា​ស្វាមី​ថា «​ស្មើនឹង​ហើយ​ទៅ​សុ​ី​ការ​គេ​មិន​ចូល​ផ្ទះ​មែន Ok ស្អែក​ឡើង​តុលា​ការលែង​គ្នា អញ​ពោះធំ នៅផ្ទះ​ម្នាក់ឯង​ទៀត ហ៊ាន​ទុក​អញ​ចោល​» ។ «​ខ្ញុំ​រឹងមាំ​មក រហូត​ហើយ​ចឹ​ង​ខ្ញុំ​និយាយ​ហើយ​ខ្ញុំ​ត្រូវធ្វើ​ឱ្យបាន​ចាត់ការ​ឆ្កែ​ចោល​មួយ​ទុក​ក៏​មិន​ចំណេញ​ដកចេញ​ក៏​មិន​ខាត​» ។​

​រឿង ម៉ូ​ល្លីកា​តារា​មាន​លុយ​ព្រោះ​លក់​ឡេ​បាន បង្ហោះ​សារ​ខឹង​ប្តី​ដល់​ថ្នាក់​ប្រកាស​ចង់​លែង​គ្នា​ក៏ពិតមែន តែ​រហូតមក​ដល់ពេលនេះ​គេ​មិនទាន់​ឃើញ​លោក ឆា​នុ​ន ជា​ស្វាមី​របស់ នាង​ម៉ូ​ល្លីកា តបត​ឡើយ ។ តើ​ហេតុអ្វី​ម៉ូ​ល្លីកា​នាង​ការ​ទើបបាន​ជាង​១០​ថ្ងៃ​ប្រកាស​មានកូន​ក្នុង​ពោះ ប្រកាស​លែង​ប្តី​ចឹ​ង​?​ប្រហែល​នាង​អាង​មាន​លុយ​ប្រើ​អំណាច​គាបសង្កត់​ប្តី​ពេក​ទេ​ដឹង​?​ជាក់ស្តែង​នាង​បានបង្ហាញ​អួត​នូវ​ទឹកប្រាក់​ជាច្រើន​ដែលមាន​ទាំង​ប្រាក់​ដុល្លារ និង ប្រាក់រៀល​ដោយ​នាង​អះអាងថា​ជាការ​លក់​ឡេ​ក្នុង​មួយថ្ងៃៗ ។ ក្នុងនោះ ម៉ូ​ល្លីកា ក៏បាន​ដាក់​ជា​សំណួរ​ឌឺ​ថា​ទឹកប្រាក់​បែបនេះ​អាច​ចិញ្ចឹម​កូន​រស់​ដែរ​ទេ​? លក់​ឡើង​ខ្ជិល​រាប់​លុយ​ទៅហើយ​? ។​

​គួរ​បញ្ជាក់ថា​មុននឹង​សម្រេចចិត្ត​រៀបការ ម៉ូ​ល្លីកា និង ស្វាមី​លោក ឆា​នុ​ន បាន​ស្គាល់ និង ស្វែងយល់​ចិត្តថ្លើម​គ្នា​ជាច្រើន​ឆ្នាំ​មកហើយ រហូតដល់​ចូល​រោងការ​កាលពី​ថ្ងៃទី​១៨​មករា​ដោយ​អួតថា​ចាយលុយ​១០​ម៉ឺង​ដុល្លារ​អាមេរិក​ជាង​នោះ​ពេលនេះ ម៉ូ​ល្លីកា ក៏​កំពុងតែ​ពពោះ​កូន​ក្នុង​ផ្ទៃ​ផងដែរ​។​
​សម្រាប់​តារា​លក់​ឡេ​ល្បីឈ្មោះ​រី​យ៉ា​វី​ញ​នាង​ក៏​មិន​ណ​យ​ដែរ​បាន​ឲ្យ​គេ​ដឹងថា​នាង​និង​ប្តី​បែកបាក់​គ្នា​ហើយ​។​

តាម​ប្តី​នាង​រី​យ៉ា​ដែលជា​ជនជាតិ​ឥស្លាម​ផង​នោះបាន​អធិប្បាយ​ផ្ទាល់​ជា​វិ​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​កថា​ក្រោយពី​ការ​បានកូន​ខ្ចី​មួយ​ប្រពន្ធ​លោក​គឺ​នាង​រី​យ៉ា​បាន​ប្តូរ​ចារិក​មាក់ងាយ​ជេរ​បញ្ចោរ​លោក​ខុសពី​ការសន្យា​មុនពេល​រៀបការ​ដែលថា​នាង​សុខចិត្ត​ចូល​គោរព​សាសនា​ឥស្លាម​ឈប់​ចូល​វត្ត​ឆេង​ម៉េង​ដូច​មុន​ទៀតហើយ​។​តែ​ឥលូវ​នាង​បាន​ប្រែ​ក្រលាស់​ទើប​លោក​សុខចិត្ត​ចុះចេញ​តាំងពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩?​។​

តាម​ហ្វេ​ស​ប៊ុ​ក​ហ្វេ​ស​ប៊ុ​ក លោក ហេន ឌ្រី ដែលជា​ស្វាមី​នាង​រី​យ៉ា បង្ហោះ​សារ​មួយ​ដែលមាន​អត្ថន័យ​ចាក់​ដោត​បំផុត​ថា «​កន្លែង​ណា​ដែល​គេ​មិនឱ្យ​តម្លៃ​ខ្ញុំ ខ្ញុំ​ក៏​ដើរចេញ ព្រោះ​ខ្ញុំ​តែងតែ​ឱ្យ​តម្លៃ​ខ្លួនឯង អ្នក​សំណាងអាក្រក់​ដោយ​ខ្លួនឯង ដែល​មើលមិនឃើញ​តម្លៃ​របស់ខ្ញុំ ការពិត​នៅតែ​ជាការ​ពិត​» ។​a chhanun moly a chhanun moly2 a chhanun moly3a chhanun molyya a chhanun molyya1  
​