» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8853 នាក់

ម្សិលមិញ 8227 នាក់

សរុប 14135734 នាក់

ឡាន​ឃ្លុប​ដឹកទំនិញ​ដាច់​ហ្វ្រាំង​បុក​បួស​មនុស្ស​១៣​នាក់​នៅ​គល់ស្ពាន​មុនី​វង្ស​!

 

​ភ្នំពេញ​៖​រថយន្ត​ឃ្លុប​ដឹកទំនិញ​មួយគ្រឿង ដាច់​ហ្វ្រាំង​បានមក​បុក​រះ​ម៉ូតូ ម៉ូតូ​កង់​បី​ខូចខាត​អស់​ជាច្រើន​គ្រឿង​និង​របួស​មនុស្ស​ជាច្រើន​នាក់​នៅ​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ មុខកា​រ៉ា​ស់​សាំង​ភី​ធី​ធី សង្កា​ត​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​a car truck4 

​រថយន្ត​បង្ក​ម៉ាក ហ៊ី​ណូ ក្បាល​ពណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3G-3338 បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ បានធ្វើអោយ​មនុស្ស​១៣​នាក់​រងរបួស​និង​ខូចខាត​រថយន្ត ម៉ូតូ ម៉ូតូ​កង់​បី​ជាច្រើន​គ្រឿង​។ ក្រោយ​បង្កហេតុ​ម្ចាស់​រថយន្ត​ព្យាយាម​រត់គេច​ដែ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទុក​ប្រគល់​ឲ្យ​ជំនាញ​ចាត់ការ​។​
​សូមបញ្ជាក់ថា​គ្រោះថ្នាក់​នេះ​បានកើត​ចំ​ថ្ងៃ​ដែល សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៦ ដែល​ប្រារព្ធ​ធ្វើ​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​នូវ​ការចូលរួម​រំលែក​មរ​ណ​ទុក្ខ​ចំពោះ​គ្រួសារ​សព​ជនរងគ្រោះ​នៅ​ទូទាំងប្រទេស ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​កន្លងមក និង​ជូនពរ​ដល់​ជនរងគ្រោះ​ដែល​កំពុង​ព្យាបាល ឱ្យ​ឆាប់​បានជា​សះស្បើយ និង​វិល​មកកាន់​ជីវភាព​រស់នៅ​ធម្មតា​វិញ​។

​សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍​បន្តថា ពិធី​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នេះ ត្រូវបាន​រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច​ឱ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចាត់តាំង​រៀបចំ​ប្រារព្ធ​ធ្វើ​ពិធី​ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ក្នុង​សក្ខីភាព​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ ព្រមទាំង​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ចលនា​ពិភពលោក​។

​សម្ដេច​ក្រឡាហោម មានប្រសាសន៍​បន្ថែមទៀត​ថា ក្នុងការ​ប្រារព្ធ​ពិធី​នេះ​មិនមែន​តែ​ចូលរួមចំណែក​រំលែក​ទុក្ខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ព្រឹត្តិការណ៍​ក្រើនរំលឹក និង​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យមាន​ការយល់ដឹង​ពី​ហានិភ័យ នៃ​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការបើកបរ​ធ្វេសប្រហែស​ដូចជា​ការបើកបរ​លឿន​លើស​កំណត់ ការមិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ ការមិន​ប្រកាន់​ស្តាំ ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ឬ​សារធាតុ​ញៀន ការមិន​ពាក់មួក​សុវត្ថិភាព ឬ​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជាដើម​។a car truck a car truck2 a car truck3