» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5182 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695353 នាក់

គណៈគ្រូពេទ្យកម្ពុជា រំលឹកគ្រូពេទ្យឲ្យគោរពក្រមសីលធម៌ ខណៈមានការពិភាក្សាលើវីដេអូ Dr.Tongនិងទាមកែទម្រង់គណៈគ្រូពេទ្យ!

 

ភ្នំពេញ៖គណៈគ្រូពេទ្យកម្ពុជា បានអំពាវនាវឱ្យគ្រូពេទ្យទាំងអស់សិក្សា និងស្វែងយល់ឱ្យបានច្បាស់អំពីក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ព្រមទាំងប្រកាសពាក់ព័ន្ធនឹងការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល។a docter tong4 

សារនេះត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់គណៈគ្រូពេទ្យកម្ពុជានៅថ្ងៃទី២មិថុនា និងត្រូវបានគេមើលឃើញថាជាការបញ្ជាក់ជំហរ និងការឆ្លើយតបពាក់ព័ន្ធនឹងការពិភាក្សាលើបណ្តាញសង្គមជុំវិញករណីដែលពាក់ព័ន្ធនឹងលោកវេជ្ជបណ្ឌិតTong (Dr. Tong)ដែលជាគ្រូពេទ្យវយ័ក្មេងនិងជាអ្នកធ្វើមតិកាដាក់ក្នុងបណ្តាញសង្គម។

គណៈ គ្រូពេទ្យកម្ពុជាបានបញ្ជាក់ថា ដើម្បីរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងទំនួលខុសត្រូវក្នុងវិជ្ជាជីវ:វេជ្ជសាស្ត្រ គ្រូពេទ្យត្រូវតែសិក្សាស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងប្រកាសស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល។

ក្រមសីលធម៌ វិជ្ជាជីវៈ អាចអនុញ្ញាត អោយអ្នកវិជ្ជាជីវៈវេជ្ជសាស្រ្តចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាព ការបង្ការជំងឺនានា តែមិនអនុញ្ញាតអោយផ្សព្វផ្សាយលើកតម្កើងខ្លួនឯង ឬក្រុមរបស់ខ្លួនក្នុងគោលបំណងផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួនឡើយ។ករណីយ៍នេះដែរកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានថ្លែងនៅ ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តរួមជាមួយពិធីផ្សព្វផ្សាយច្បាប់ស្តីពីអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ បទដ្ឋានវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈនៅសៀមរាបថាគណៈគ្រូពេទ្យកម្ពុជា មានបេសកកម្មស្នូល ក្នុងការធានាឱ្យការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជាប្រព្រឹត្តទៅ តាមច្បាប់ ស្តង់ដារ សីលធម៌ និងគោលការណ៍វិជ្ជាជីវៈដោយផ្តោតលើ គុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ ជាចម្បង។

លោកប្រធានគណៈគ្រូពេទ្យកម្ពុជាបានបញ្ជាក់ថាច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល មិនមែនជាការដាក់កំហិតលើការអនុវត្តវិជ្ជាជីវៈនោះទេ ប៉ុន្តែជាឧបករណ៍សំខាន់សម្រាប់ ការពារអ្នកជំងឺ ការពារសុខភាពសាធារណៈនិងការពារកិត្តិយស និងភាពថ្លៃថ្នូរនៃវិជ្ជាជីវៈវេជ្ជសាស្ត្រ។ក្នុងន័យនេះការអនុវត្តវិជ្ជាជីវៈត្រឹមត្រូវ តាមច្បាប់ និងក្រមសីលធម៌ គឺជាកាតព្វកិច្ចមិនអាចខ្វះបានរបស់គ្រូពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលគ្រប់រូប។

មន្ត្រិជាំនើខ្ពស់រាជរដ្ឋាភិបាលរូបនេះបានផ្ដល់អនុសាសន៍ណែនាំដល់គ្រូពេទ្យ វេជ្ជបណ្ឌិតថា សុវត្ថិភាពអ្នកជំងឺ គឺជាអាទិភាពខ្ពស់បំផុតនៃការអនុវត្ត និងការគ្រប់គ្រងវិជ្ជាជីវៈវេជ្ជសាស្ត្រ។ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រត្រូវផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ស្តង់ដារបច្ចេកទេស និងការប្រុងប្រយ័ត្នវិជ្ជាជីវៈជានិច្ច។ជាមួយគ្នានេះ ទំនួលខុសត្រូវ និងគណនេយ្យភាពវិជ្ជាជីវៈគឺជាមូលដ្ឋានសំខាន់នៃទំនុកចិត្តសាធារណៈជនមកលើវិស័យសុខាភិបាលទាំងមូល។អ្នកប្រកបវិជ្ជាជីវៈគ្រប់រូប ត្រូវទទួលខុសត្រូវចំពោះសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន ទាំងក្នុងផ្នែកបច្ចេកទេស ក្រមសីលធម៌ និងច្បាប់ បទដ្ឋានគតិយុទ្ធ វិន័យការងារ។

 

 

ទោះបីយ៉ាងណាបញ្ហាបិទសិទ្ធសេរីភាពរបស់លោកដុកទរ័តុងនេះបានក្លាយជាប្រធាន បទចាប់អារម្មណ៍លើបណ្តាញសង្គមហ្វេសប៊ុកដោយមានអ្នកប្រើប្រាស់មួយចំនួនបង្ហាញការងឿងឆ្ងល់ និងប្រតិកម្មពាក់ព័ន្ធនឹងបម្រាមឬការណែ នាំរបស់គណៈគ្រូពេទ្យកម្ពុជា លើការប្រើប្រាស់ និងការផ្សព្វផ្សាយវីដេអូក្នុងវិស័យសុខាភិបាល។ លោកឧកញ្ញាវយ័ក្មេងម្នាក់ឈ្មោះជាតុងហួ( Chea Tong Hour )ចេញសារទាំងហួសចិត្តស្នើរសុំក្រសួងសុខាភិបាល ក្រោយវីដេអូរទាំងអស់ Dr.Tong ត្រូវបានលុបបំបាត់បានសសេរតាមបណ្តាញសង្គមរបស់លោកថា”ខ្ញុំស្នើរឲ្យក្រសួង ចាត់វិធានការបន្ទាន់ លើវេទិកា ជេគ្នាលើ FB លុបចោលឲ្យអស់ ដូចវេទិកា Dr.Tong”។ក្រៅពីលោកដុកទរ័គួចម៉េងលីដែលជាអ្នករិះគន់ក្រសួងសុខាភីបាលនាពេលកន្លងមកមិនពេញចិត្តក៏មានអ្នកទើសផ្សេងទៀតដែរ។ជាកស្តែងដោយទើសចំពោះការប្រើអំណាចបិទសេរីភាពក្រោមលេសហាមផ្សាយពាណិជ្ជកម្មម្ចាស់ហ្វេសប៊ុកមួយឈ្មោះNak pech pichey ដែលអាចជាគ្រូពេទ្យម្នាក់ដែរបានចេញមតិឲ្យធ្វើការកែទម្រង់គណៈគ្រូពេទ្យថា៖“គណៈគ្រូពេទ្យកម្ពុជា” គួររៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសប្រធាន និងក្រុមប្រឹក្សា ដូច “គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា” រៀងរាល់២ឆ្នាំម្ដង ចំពោះតួនាទីប្រធាន និង ៣ឆ្នាំម្ដង ចំពោះសមាជិកក្រុមប្រឹក្សា ។

ដោយអនុញ្ញាតឲ្យអ្នកវិជ្ជាជីវៈវេជ្ជបណ្ឌិតទាំងអស់ទូទាំងប្រទេសចូលរួមបោះឆ្នោតរើស “ប្រធាន” ក៏ដូចជាអនុញ្ញាតឲ្យអ្នកយល់ថាខ្លួនមានសមត្ថភាពឈរឈ្មោះដើម្បីប្រជែងផងដែរ ។ ការបង្កើតច្បាប់គ្រប់គ្រង និងការអនុវត្តច្បាប់ចំពោះអ្នកវិជ្ជាជីវៈវិស័យសុខាភិបាលគឺជារឿងល្អដែលគួរតែសាទរ ព្រោះយើងនឹងប្រាកដថាការចែកចាយព័ត៌មាន ឬចំណេះដឹងផ្នែកសុខាភិបាលមិនមានចំនុចខ្វះខាត ឬខ្វះខាតតិចតួចបំផុត មួយវិញទៀតគឺដើម្បីកុំឱ្យអ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់ក្លាយខ្លួនជាអ្នកផ្សព្វផ្សាយ ឬជាអ្នកលក់ផលិតផលផ្សេងៗដោយភ្លេចខ្លួន ប្រាសចាកពីវិជ្ជាជីវៈ និងផ្ទុយពីច្បាប់កំណត់ ។

ការគ្រប់គ្រងអ្នកលក់ផលិតផលអនឡាញទាក់ទងនឹងសុខភាព ឬផលិតផលឡេ ឬថ្នាំសម្រកទម្ងន់ ។ល។ ត្រូវតែអនុវត្តឱ្យបានតឹងរឹងបំផុត ព្រោះផលិតផលមួយចំនួនអាចបណ្ដាលឱ្យខូចសុខភាពក្នុងរយៈពេលយូរ ដែលនាំឱ្យធនធានមនុស្សរបស់ជាតិយើងមិនមានគុណភាព ហើយនាំឱ្យក្លាយជាបន្ទុករដ្ឋទៅថ្ងៃអនាគត ។ ក្នុងដំណាក់កាលនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ យើងត្រូវការមតិចូលរួមស្ថាបនា កែលម្អ ជាជាងការចំអកឱ្យគ្នា ។

 

ឯ លោកវេជ្ជបណ្ឌិត Tong (Dr. Tong)វិញសម្រាប់ការដាក់កំហឹតពីគណៈគ្រូពេទ្យកម្ពុជាដែលជាស្ថាបន័រប់សជាអង្គការតែគ្រប់គ្រងដោយរាជរដ្ឋាភិបាលវិញ បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយអំពាវនាវឱ្យអ្នកដែលកំពុងប្រើប្រាស់វីដេអូរបស់លោកសូមធ្វើការលុបវីដេអូចេញទាំងអស់ ដោយបញ្ជាក់ថា លោកមិនទទួលខុសត្រូវចំពោះវីដេអូដែលត្រូវបានយកទៅបង្ហោះ ឬប្រើប្រាស់នៅលើគេហទំព័រណាមួយឡើយចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ខ្ញុំបាទត្រូវបានគណៈគ្រូពេទ្យភូមិភាគមួយ អញ្ជើញទៅពិភាក្សា ជជែកដេញដោលលើប្រធានបទ «បាតុភាពលើបណ្តាញផ្សព្វផ្សាយសង្គម» តាំងពីថ្ងៃទី ០៤.ឧសភា.២០២៦ មកម្ល៉េះ ក្នុងការពិភាក្សានោះផងដែរគណៈគ្រូពេទ្យមានការសម្រេចធំៗដូចជា:

១» គ្រប់គ្រូពេទ្យទាំងអស់ មិនអាចធ្វើការផ្សព្វផ្សាយ ឬចែករំលែកអ្វីទាំងអស់អោយតែទាក់ទងនឹងសុខភាព លុះត្រាតែមានការអនុញ្ញាតិពីក្រសួងសុខាភិបាល។

២» ដើម្បីទទួលបានការអនុញ្ញាតិពីក្រសួងសុខាភិបាល គ្រូពេទ្យត្រូវទៅសុំពាក្យស្នើរសុំពីច្រកចេញចូលតែមួយរបស់ក្រសួងសុខាភិបាល ហើយធ្វើតាមនីតិវិធីនៃការស្នើរសុំ។

៣» គ្រប់វីដេអូ និងអត្ថបទចាស់ទាំងអម្បាលម៉ាណមិនថាពីឆ្នាំណាមកហើយក៏ដោយ អោយតែនិយាយទាក់ទងនឹងសុខភាពគឺត្រូវលុបចោលទាំងអស់។

»នេះខ្ញុំសង្ខេបចំណុច ៣ ធំៗសំខាន់ប៉ុណ្ណឹងសំរាប់ជាដំណឹងជូនដល់ជាពិសេសគ្រូពេទ្យទាំងអស់។ ចំពោះលោកគ្រូអ្នកគ្រូផ្សេងទៀតដែលនៅបន្តផុសវីដេអូ ឬអត្ថបទ និងមិនទាន់លុប អាចមកពីលោកគ្រូ/អ្នកគ្រូមិនទាន់ដឹងព័ត៌មាន ខាងគណៈគ្រូពេទ្យមុន និងក្រោយគឺអញ្ជើញលោកគ្រូ/អ្នកទៅទាំងអស់គ្នា អោយតែអ្នកដែលផលិតមាតិការតាមបណ្តាញសង្គម។

»ចំពោះចំណាត់ការ ដំបូងហៅព្រមាន និងណែនាំ បើនៅតែខុសទៀតអាចពិន័យ ឬព្យួរអាជ្ញាប័ណ្ណ បើកំហុសធ្ងន់ធ្ងរអាចដកអជ្ញាប័ណ្ណ។ (ចំណុចនេះដែរខ្ញុំសូមបញ្ជាក់បងប្អូនគ្រូពេទ្យដែលជាសហភាតរៈថា បើសិនណាជាគណៈគ្រូពេទ្យពិន័យបងប្អូន បងប្អូនអាចមានសិទ្ធប្តឹងជំទាស់ទៅតុលាការក្នុងកំឡុងរយៈពេលមួយខែបន្ទាប់ពីការពិន័យ)។និយាយត្រង់ខ្ញុំលុបវីដេអូ និងអត្ថបទរបស់ខ្ញុំទាំងអស់ទាំងសោកស្តាយ និងមិនដាច់ចិត្តនោះទេ ពិតជាពិបាកណាស់ ប៉ុន្តែទោះមិនចង់ក៏ត្រូវតែធ្វើ ព្រោះជាការសម្រេចសំរាប់គ្រប់គ្រូពេទ្យទាំងអស់គ្នា។a docter heang roitana a docter tong chief a docter tong a docter tong2