» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5864 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696035 នាក់

ក្រសួងសុខាភិបាល​និង​តំណាង​អង្គកា​សុខភាព​ពិភពលោក​ថា​អូ​មី​ក្រុន​មិនទាន់​មក​ដ​លើ​កម្ពុជា​ទេ​ក្នុងពេល​កូ​វីត​ឆ្លង​អ្នកទោស​គុក​ស្ទឹងត្រែង​!​


​ភ្នំពេញ​៖ នៅក្នុង​សេចក្ដី​ជូន​ព័ត៌មាន​រួមគ្នា​រវាង​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ស្ដីពី​បច្ចុប្បន្នភាព​នៃ​វីរុស​កូ​វីដ​១៩ បំប្លែង​ថ្មី អូ​មី​ក្រុង (Omicron) ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែធ្នូ ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​បញ្ជា​ក់ថា បច្ចុប្បន្ននេះ នៅក្នុង​ប្រទេស​កម្ពុជា មិនមាន​ការបញ្ជា​ក់ណា​មួយ​ថា មាន​វត្តមាន​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង (Omicron) នៅឡើយ​ទេ​។​a co microna 

​ទោះជា​យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល បាន​ណែនាំ​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ហើយ​ត្រៀមខ្លួន​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយ​មិន​គិតពី​ការប្រែប្រួល​នៃ​វីរុស​កូ​វីដ​១៩​ឡើយ ដោយ​ត្រូវអនុវត្ត​នូវ​វិធានការ ៣​ការពារ និង ៣​កុំ ត្រូវ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ឱ្យបាន​ពេញលេញ​។​
​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា នៅក្នុង​ប្រទេស​កម្ពុជា ការអនុវត្តន៍​វិធានការ ៣ ការពារ និង ៣ កុំ បូក​នឹង​ការចាក់​វ៉ាក់សាំង កូ​វីដ​-១៩ គឺជា​ចំណុច​គ​ន្លឺះ​ដែលមាន​ប្រសិទ្ធភាព ហើយ​នៅតែ​ជាការ​ការពារ​ដ៏​រឹងមាំ​បំផុត​របស់​យើង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ រួមទាំង​ដែល​តា និង​អូ​មី​ក្រុង (Delta and Omicron) ផងដែរ និង​ការពារ​ជន​ដែល​ងាយ​រងគ្រោះ ប្រសិនបើ​អនុវត្តបាន​ត្រឹមត្រូវ និង​ទៀងទាត់​នូវ​វិធានការ​ទាំងនេះ​។ ​យើង​ត្រូវតែ​ធ្វើ​សកម្មភាព​ឥឡូវនេះ ដោយ “​រួមគ្នា​ទទួលខុសត្រូវ ដើម្បី​បញ្ឈប់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩”​។​

ទោះជា​យ៉ាងណា​គេ​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ លើ​ពិរុទ្ធជន ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង រួមទាំង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ប្រមាណ​ជាជាង​៣០០​នាក់ បាននិងកំពុង​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្រោយពី​ការធ្វើ​តេស្ត​ចាប់យក​លើ​ឧបករណ៍ «​រ៉ាប់​ពី​តេស្ត​»​។​បើតាម​ប្រភពពី​អនុប្រធាន​មន្ទីរ​សុខាភិបាល លោក ទ​ន វុទ្ធី ប្រាប់​កាសែត​នា​វេលា​ថ្ងៃត្រង់​ទី​៩ ខែធ្នូ ឆ្នាំ​២០២១​នេះ​ឲ្យ​ដឹងថា​ថា តាម​ការចាប់យក​ដំបូង អាច​រាប់បាន​ពី​លទ្ធផល​សរុប គឺ​ចំនួន​៣០៨​នាក់ ក្នុងនោះ​ពិរុទ្ធជន​មាន​ចំនួន​៣០០​នាក់ និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ចំនួន​៨​នាក់​។​

​លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​រូបនេះ បាន​បញ្ជាក់ថា ការរកឃើញ​សញ្ញា​នៃ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ឧបករណ៍ «​រ៉ាប់​ពី​តេស្ត​» រកឃើញ​វិជ្ជមាន ហើយ​ទោះ​ពិនិត្យ​ម៉ាស៊ីន ភី​ស៊ី​អ ក៏មានដែរ​។ ហើយ​បច្ចុប្បន្ន​មន្ទីរ​សុខាភិបាល កំពុង​ពិភាក្សា​ជាមួយ​ថ្នាក់​ក្រសួង ក៏ដូចជា​អាជ្ញាធរខេត្ត លើ​ការព្យាបាល ពីព្រោះ​ពួកគាត់​ជា​ពិរុទ្ធជន ដូច្នេះ​ថ្នាក់​ក្រសួង និង​ខេត្ត កំពុង​រក​វិធី​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ ។​​លោក​បញ្ជាក់​បន្តថា អ្នក​ដែល​ពិនិត្យឃើញ​វិជ្ជមាន​ខាងលើ ប្រហែលជា​អាច​ត្រូវ​ព្យាបាល​នៅនឹងកន្លែង ដោយមាន​ក្រុមគ្រូពេទ្យ​ចុះ​មើល​ជាប់ លើកលែងតែ​ធ្ងន់ធ្ងរ តែបើ​តាម​ការពិនិត្យ​ពួកគាត់​មាន​សុខភាព​រឹងមាំ​ទាំងអស់​។​

​ទាក់ទង​បញ្ហា​នេះដែរ​បើតាម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង ឥឡូវនេះ​ត្រូវបាន​រាយការណ៍​នៅក្នុង​ប្រទេស​ចំនួន ៥៧​ហើយ និង​បាន​បន្ត​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​​បើតាម របាយការណ៍​ចុងក្រោយ​ពី WHO បាន​បង្ហាញថា វីរុស​ដែល​នៅតែ​លេចធ្លោ ជាពិសេស​នៅ​អឺរ៉ុប​និង​អាមេរិក គឺជា​ប្រភេទ ដែល​តា (Delta)​។ មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់គ្រង​ជំងឺ​អឺរ៉ុប បាន​ព្យាករណ៍​ថា វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង អាច​នឹង​ក្លាយជា​វីរុស​លេចធ្លោ​នៅក្នុង​ទ្វីបអឺរ៉ុប ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​។a co microna1 

​