» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7765 នាក់

ម្សិលមិញ 8227 នាក់

សរុប 14134646 នាក់

កីឡា​ការ​នី​ស្នូគ​រ័​ស្រុង​ភា​វី​ជាប់​លេខ​បី​ពិភពលោក​ក្នុងការ​ប្រកួត​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​

 

​កម្ពុជា​៖​អ្នកនាង​ស្រួ​ង សុភា​វី​កីឡាការិនី​ខ្មែរ​ដែល​រស់នៅ​កូរ៉េខាងត្បូង​បាន ជាប់​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន​ក្នុងនាម​កីឡាការិនី​កម្ពុជា​ជាមួយ​កីឡាការិនី​ជប៉ុន Ayako Sakai ខណៈ​កីឡាការិនី​ហូ​ឡង់ Therese KLOMPENHOUWER លេខ​១ និង​កីឡាការិនី​ជប៉ុន​មួយរូប​ទៀត Orie HIDA លេខ​២ ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​ខាង​ស្នូ​គ័​រ​នៅ​ប្រទេស​អ​ស្ប៉ា​ញ​។​a srong pheavy 

ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កីឡាការិនី​ស្រុង​ភា​វី បាន​បញ្ជាក់ថា “​ខ្ញុំ​ប្រកួត​បាន​លេខ​៣ ។ ខ្ញុំ​សូម​អរគុណ​បងប្អូន​ទាំង​គ្នា​ណាស់​។ ពូកែ​យ៉ាងណា ក៏​មិនទាន់​ស្ទាត់ជំនាញ​ខ្លាំង​ដែរ ព្រោះ​នៅតែ​លះបង់​ពេលវេលា និង​ការហ្វឹកហាត់ ច្រើន​តទៅទៀត ដើម្បី​ទទួលបាន​លទ្ធផល​មួយ ដែល​យើង​រំពឹងទុក​”​។​

​សូមបញ្ជាក់ថា​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កីឡាការិនី​កម្ពុជា​រូបនេះ ចាញ់​កីឡាការិនី KLOMPENHOUWER ក្នុង​ពិន្ទុ ១៤​ទល់នឹង​៣០​។ វគ្គ​៨​នាក់​ចុងក្រោយ ភា​វី ឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ Estela CARDOSO ៣០ ទល់នឹង​១៣ ចំនែក​វគ្គ​១៦​នាក់​ចុងក្រោយ ឈ្នះ​កីឡាការិនី ហូ​ឡង់ Joke BREUR ៣០​ទល់នឹង​១៦​។ មុន​ឈានដល់​វគ្គ​ចាញ់​ធ្លាក់​នេះ ស្រួ​ង ភា​រី បាន​បំបាក់​កីឡាការិនី​បារាំង Celine JACQUES ២៥ ទល់នឹង ១៦ និង​ឈ្នះ​កីឡាការិនី​អេ​ស្ប៉ា​ញ Ana JUAREZ ២៥ ទល់នឹង​៩​។​

​កីឡាការិនី ស្រួ​ង ភា​វី គឺជា​កីឡា​ស្ដ្រី​ខ្មែរ​ដ៏​ឆ្នើម​ដោយសារ​នាង​បាន និង​ដណ្ដើមបាន​ពាន​យ៉ាងច្រើន​ក្រោយពី​បាន​រៀបការ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​ជា​ជនជាតិ​កូរ៉េ នៅ​កូរ៉េ​កាលពី​ឆ្នាំ​២០១០​។ កីឡាការិនី​អាយុ​២៩​ឆ្នាំ មាន​ដើមកំណើត នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ ធ្លាប់​ឈ្នះ​ជើងឯក​រង​ពិភពលោក នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១៥ និង​លេខ​៣​ពិភពលោក​នៅ​ទួ​ក​គី​ឆ្នាំ​២០១៨​។ ទោះជា​យ៉ាងណា​អ្នកនាង​ស្រុង​ភា​វី នៅតែ​ស្រឡាញ់ប្រទេស​កម្ពុជា ដោយ​ចង់​លេង​ឲ្យ​កម្ពុជា​ជានិច្ច ទោះបី​មាន​ប្រទេស​មួយចំនួន ចង់​ឲ្យ​នាង​ចូលសញ្ជាតិ និង​លេង​ឲ្យ​ជម្រើសជាតិ​គេ​ក៏ដោយ​៕a srong pheavy1