» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6324 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696495 នាក់

ក្រសួងសុខាភិបាល​បិទ​អាជីវកម្ម​លក់​អាហារ​បំប៉ន​និង​ថ្នាំបុរាណ​លោកគ្រូ​ស៊ូ​សេងហួ​

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​សហការ​ជាមួយ​អាជ្ញាធរ​ចុះទៅ​បិទ​ទីតាំង​លក់​ឱសថ​បុរាណ​របស់លោក ស៊ូ សេងហួរ ក្រោមលេស​ថា​បានធ្វើ​សកម្ម​ភាពមិនប្រក្រតី និង​លក់​ឱសថ​ត​បុរាណ​មិនមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​?​។​​a sou se1 

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បានឱ្យដឹងថា កន្លងមក​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង នៃ​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់បាន​ចុះទៅ​ធ្វើការ​អប់រំ និង​ផាកពិន័យ​លោក ស៊ូ សេងហួរ ចំពោះ​ករណី​ផ្សព្វផ្សាយ​ការព្យាបាល​ជំងឺ ចែកចាយ និង​លក់​ឱសថ​បុរាណ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល និង​បើក​ទីតាំង​អគារ​ឱសថ​បុរាណ​ថ្មី​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំនួន​២​ដង​រួចមកហើយ នៅ​ខែមីនា និង​ខែឧសភា ឆ្នាំ​២០២៣​។​

​ក្រសួងសុខាភិបាល​បាន​ចោទថា ទោះបីជា​ធ្លាប់បាន​សន្យាថា បញ្ឈប់​ការធ្វើសកម្មភាព​ខុសច្បាប់ ក៏​លោក ស៊ូ សេងហួរ នៅតែ​បន្ត​ផ្សព្វផ្សាយ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនូវ​ការព្យាបាល​ជំងឺ​មិន​ប្រក្រតី និង​លក់​ឱសថ​បុរាណ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​«​ដោយ​សង្កេតឃើញ​នូវ​សកម្មភាព​ទាំងនេះ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ចុះទៅ​បិទ​បញ្ឈប់​សកម្មភាព​ខុសច្បាប់ និង​ណែនាំ​លោក ស៊ូ សេងហួរ ឱ្យ​លុប​វីដេអូ ផ្សព្វផ្សាយ​ការព្យាបាល​ជំងឺ​ប្រាស់ចាក​ការពិត​ទាំងអស់​ចេញពី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាបន្ទាន់​»​។ នេះ​ជាការ​បញ្ជាក់​ពី​វិធានការ​របស់​ក្រសួងសុខាភិបាល​លើ​សកម្មភាព​របស់លោក ស៊ូ សេងហួរ​។​

​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ក្នុងការ​សម្រេចចិត្ត​ទទួល​ការព្យាបាល​ដោយ​មន្ដអាគម ឬ​ឱសថ បុរាណ​ដែល​ខុសច្បាប់ និង​កុំ​ជឿ​ការឃោសនា​ភូតកុហក​បោកប្រាស់​ទាំងនោះ តាម​បណ្តាញ​សង្គម ឃ្លី​ប​វីដេអូ ឬ​ការ ផ្សព្វផ្សាយ​តៗ​គ្នា ដែលនាំឱ្យ​ខាតបង់​ប្រាក់ ពេលវេលា ប៉ះពាល់​ដល់​សុខភាព និង​អាច​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់ អាយុជីវិត​ជាយថាហេតុ​៕a sou se2 a sou sen4 a sou seng 
​