» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6314 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696485 នាក់

អាជ្ញាធរ​ខេត្តសៀមរាប ប​ញ្ឆ​ប់​ឈ្មោះ សេក ដា​រ៉ា មិន​ឲ្យ​ព្យាបាល និង​ផ្សព្វផ្សាយ​អំពី​ការព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ដោយ​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​

 

​សៀមរាប​៖ អាជ្ញាធរ​ខេត្តសៀមរាប​បាន​តម្រូវ​ឱ្យឈ្មោះ សេក ដា​រ៉ា បញ្ឈប់​នូវ​ការព្យាបាល និង​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​អំពី​ការព្យាបាល​ជំងឺ​គ្រប់​ប្រភេទ ដោយ​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​។a docter pine 

​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៤ ក្រោយពី បានទទួល​ព័ត៌មាន​ការផ្សព្វផ្សាយ​ការព្យាបាល​ជំងឺ​កុមារ​ដែលមាន​ពិការភាព ដូចជា​មិនចេះ​និយាយ មិនចេះ​ដើរ តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សេក ដា​រ៉ា ម្ជុល​ប្រាក់ គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​បំផ្លើសការពិត​ហួស​ពី​វិជ្ជាជីវៈ​សុខាភិបាល មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ករណីនេះ​ជាបន្ទាន់​។ ដោយមាន​កិច្ចសហការ​ដ៏​ល្អ​ពី​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដោយបាន​កំណត់​ទីតាំង និង​ចុះទៅ​ដល់ទី​តាំង​ផ្ទាល់​របស់​ឈ្មោះ សេក ដា​រ៉ា ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

​សមត្ថកិច្ច​រកឃើញថា​ឈ្មោះ សេក ដា​រ៉ា ពិតជា​បានទទួល​ការព្យាបាល​ជំងឺ​កុមារ​ដោយ​ប្រើ​ម្ជុល​វិទ្យាសាស្ត្រ​ពិតប្រាកដ​មែន និង​មាន​ផ្សព្វផ្សាយ​ចរាចរ​លក់​ថ្នាំបុរាណ​ដែល​ផ្សំ​ឡើង​គ្មាន​រូបមន្ត​ច្បាស់លាស់ និង​គ្មាន​អនាម័យ​នៅ​កន្លែង​ទីតាំង​ខាងលើ​។​

​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ពិនិត្យ​ឯកសារ​នៅ​ទីតាំង​ខាងលើ ជា​លទ្ធផល​បញ្ជាក់ថា ឈ្មោះ សេក ដា​រ៉ា បើក​ទីតាំង​ព្យាបាល​ជំងឺ រួមទាំង​មានការ​លក់​ថ្នាំបុរាណ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល និង​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ព្យាបាល​ជំងឺ​របស់ខ្លួន​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ប្រាស់ចាក​ការពិត​ដែលជា​លក្ខណៈ​វិទ្យាសាស្ត្រ​។​សមត្ថកិច្ច​បាន​ចាត់វិធានការ​ឲ្យ ឈ្មោះ សេក ដា​រ៉ា បញ្ឈប់​ជាបន្ទាន់​នូវ​ការព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ចាប់ពី​ថ្ងៃ​ផ្តិតមេដៃ​តទៅ​។

បញ្ឈប់ ការលក់​ឱសថ​គ្រប់​ប្រភេទ​ជូន​អតិថិជន​របស់ខ្លួន និង​បាន​បញ្ឈប់​ជាបន្ទាន់​ការផ្សព្វផ្សាយ​ការព្យាបាល​ជំងឺ​របស់ខ្លួន​នៅក្នុង​ប្រព័ន្ធ​ទំណាក់ទំនង​សង្គម និង ដកចេញ​ឱ្យអស់​រាល់​ការផ្សព្វផ្សាយ​ការព្យាបាល​ជំងឺ​របស់ខ្លួន​ដែលមាន​ពីមុនមក​ចាប់ពី​ថ្ងៃ​ផ្តិតមេដៃ ។​ករណីនេះ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត ចំពោះ​គ្រប់​សកម្មភាព​របស់ ឈ្មោះ សេក ដា​រ៉ា បើ​មិន​អនុវត្តតាម​កិច្ចសន្យា​របស់ខ្លួន​បន្ទា​ប់​ពី​ផ្តិតមេដៃ​។

គេមិនដឹងថាតើលោគ្រូសេកដារ៉ាដែលមានរហស័នាមម្ចុលប្រាក់មានសញ្ញាបត្រ័ពីប្រទេសណានោះទេបានជាហ៊ានបើកព្យាបាលជម្ងីប្រើថ្នាំបុរាណផងចាក់ម្ជុលវិទ្យសាស្ត្រផង។កន្លងមកឈ្មោះនេះនេះទីតាំងព្យាបាលនៅឬស្ស៊ីកែវភ្នំពេញក្រោយមកប្រហែលរកស៊ីមិនកាក់កបក៏រត់ទៅកាន់ខេត្តសៀមរាបរហូតបែកធ្លាយរូបភាពចាក់ម្ជុលវិទ្យសាស្ត្រលើកុមារទោះសម្តកិច្ចតាមបង្ក្រាប៕a dara pine a docter pine1 a DOCTER pine3 


​