» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30146 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597565 នាក់

មេ​ធនាគារ​និង​ថៅកែ​ស្រូវ​អង្ករ​កំពុង​រក់​វិធី​ដោះស្រាយ​រឿង​ថ្លៃ​ស្រូវ​អង្ករ​ពេល​ប្រមូល​ផល​បាន​!

 


​ភ្នំពេញ​៖​ធនាគារ​អភិវឌ្ឍន៍ជនបទ និង សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​រក​វិធី​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​អង្ករ​កម្ពុជា​នៅ​រដូវ​ប្រមូល​ផល​ឆ្នាំនេះ ។a rice ron

មាន​បញ្ហា​ធំៗ​ចំនួន​៤ ចំនុច ដែល​ត្រូវ​លើក​យកមក​ពិភាក្សា​រួមគ្នា​នាពេលនេះ​រួមមាន ផល​លើ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា នៅពេល​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​។ បញ្ហា​ទីផ្សារ​ស្រូវ និង ការប្រមូល​ទិញស្រូវ​នា​ពេលបច្ចុប្បន្ន និង អនាគត​។ ការផ្គត់ផ្គង់​ភ្លើង​ដល់​រោង​ម៉ាស៊ីនកិនស្រូវ និង ផល​នៃ​គម្រោង​វិនិយោគ ឃ្លាំង និង ឡ​ត៍​ស​ម្ងួ​តរបស់​ចិន​ផងដែរ​។​

​លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹងថា ភាគី​ទាំងពីរ​បានគិត​គូ​អំពី​ផល​ដែល​ទទួលបាន​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា ចិន និង​កម្ពុជា កូរ៉េ នាពេលខាងមុខ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​នេះ​តែម្តង​។​អ្វី​ដែលជា​បញ្ហា​ចោទនា​ពេលនេះ​គឺ​គុណភាព​ស្រូវ​ដែល​កសិករ​ផលិត​បាន​មាន​កម្រិត​ទាប​ជាង​មុន​ពោលគឺ​គ្រាប់​អង្ករដើម​ដែល​ផលិត​បាន​មាន​បរិមាណ​ទទួលបាន​តិចជាង​មុន​នៅ​តំបន់​មួយចំនួន និង​មួយទៀត​សម្រាប់​អង្ករ​ក្រអូប​ដែល​កសិករ​ផលិត​បាន​ដែរនោះ នៅ​តំបន់​ខ្លះ​ក៏បាន​ប្រែ​ក្លាយទៅជា​អង្ករ​ផ្សេង​ទៅវិញ ដោយសារតែ​បញ្ហា​ពូជ​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ នៅពេល​អនាគត​ពិតណាស់​តម្លៃ​ស្រូវ​កម្ពុជា​នឹង​បន្ត​ធ្លាក់ចុះ​ទៀត​នៅក្នុង​ទីផ្សារ​។​

​ឯ ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏បាន​ឲ្យ​ដឹង ថា ការជជែក​រក​ដំណោះស្រាយ​នេះ គឺ​ចង់​ឲ្យ​អង្ករ​កម្ពុជា​ល្បីល្បាញ​ឡើងវិញ ខណៈ​នៅ​ឆ្នាំនេះ​អង្ករ​របស់​កម្ពុជា​បាត់បង់​ម្ចាស់​ជ័យលាភី​លេខ​១ ខណៈ​សំពៀត​តម្លៃ​ទីផ្សារ​ពិភពលោក​ក៏​កំពុង​ប្រកួតប្រជែង​ខ្លាំង​។​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក ឧកញ៉ា សុង សារ៉ន កាលពី​ថ្ងៃទី ២៨ វិច្ឆិកា​នេះ បានលើកឡើង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា លោក «​សោកស្តាយ​» ដល់​កសិករ ដោយសារតែ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​ឆ្នាំនេះ​។

​លោក​សសេរនេះ​ថា «​ខ្ញុំ​មានការ​សោកស្តាយ​ដល់​កសិករ និង រោង​ម៉ាស៊ីនកិនស្រូវ ដោយសារ​តម្លៃ​ស្រូវ​ផ្ការ​រំដួល​មាន​ភាព​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំមុន ព្រោះ​តម្លៃ​អង្ក​រលើ​ទីផ្សារ​អន្តរជាតិ​មានការ​ប្រែប្រួល​ចុះ​តម្លៃ​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយខែ​នេះ ធ្វើ​ឲ្យ​ប្រទេស​នាំចូល​មួយចំនួន​ពន្យារពេល​ទិញ​អង្ករ ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថានភាព​ស្រូវ​ប្រភេទ​ផ្ការំដួល​» ។​
​
​ឧកញ៉ា​បានស្នើ​សុំ​ឲ្យ​សមាជិក​រោង​ម៉ាស៊ីនកិនស្រូវ​បន្ត​ទិញស្រូវ ហើយ​ស្នើសុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង ធនាគារពាណិជ្ជ​ធ្វើការ​ទម្លាក់​ថវិកា​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ និង សហគមន៍​កសិកម្ម​ដើម្បី​ទិញស្រូវ​ស្តុក​ទុក ។​​លោក​ឧកញ៉ា សុង សារ៉ន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​ត្រូវការ​ថវិកា​យ៉ាងតិច ២០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​បងប្អូន​ពូ​មីង​កសិករ »​។

ប៉ុន្តែ លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​អះអាងថា ប្រាក់​ដែល​ធនាគារ​អភិវឌ្ឍន៍ជនបទ​ទទួល​បាន​ពី​រដ្ឋាភិបាល​ទាំង​ប៉ុន្មាន សម្រាប់​ផ្តល់​ជា​កម្ចី​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​គឺ​ពេលនេះ​បាន​បញ្ចេញ​ស្ទើ​តែ​អស់ហើយ​ប្រមាណ ៩៥​ភាគរយ នៃ​ទឹកប្រាក់​សរុប ៥០​លាន​ដុល្លារ​។​​លោក​កៅ​ថាច់​សង្ឃឹមថា នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ន​នឹងមាន​ការចរចារ​ទៅលើ​ប្រព័ន្ធ​កូតា​បន្ថែមទៀត​ក្រៅពី​របាំង​ពន្ធគយ​។​

​របាយការណ៍​ក្រសួងកសិកម្ម ក្នុង​រយៈពេល ៩​ខែ នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ប្រមាណ ៤០​ម៉ឺន​តោន កើនឡើង​ប្រមាណ​តែ​ជាង ២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងនោះ ប្រទេស​ចិន​ឈរ​ក្នុង​លំដាប់​កំពូល​តារាង​ក្នុង​បរិមាណ​នាំចេញ ១៦​ម៉ឺន​តោន ខណៈ​អឺរ៉ុប មាន​ជាង ១៣,៦ ម៉ឺន​តោន ស្មើ និង ប្រទេស​អាស៊ាន មាន​ប្រមាណ ៥,៣ ម៉ឺន​តោន​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​ថៃ នាពេល​ថ្មីៗ​នេះ បានសម្រេច​ដាក់ចេញ​នូវ​កញ្ចប់​ថវិកា​ប្រមាណ​៧០ ពាន់​លាន​បាត ឬ​ស្មើនឹង​ប្រមាណ​ជាង ២.៣០០ លាន​ដុល្លារ​អាមេរិក ដើម្បី​សង្គ្រោះ​ថ្លៃ​ស្រូវ ខណៈដែល​ការ​ច្រូតកាត់​ប្រចាំឆ្នាំ ត្រូវបាន​គេ​មើលឃើញថា នឹងមាន​ជន់​ជោរ​ទីផ្សារ​នៅក្នុង​ខែ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​ដោយសា​ព័ត៌មាន​បាងកក​ប៉ុស្ដិ៍​នៅថ្ងៃនេះ​។​

​លោក វិឆ័យ ភោ​ជ​ណា​គីត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ចុងក្រោយ​នៃ​អនុគណៈកម្មាធិការ គោលនយោបាយ និង​ការគ្រប់គ្រង ស្រូវ​អង្ករ​ជាតិ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ គឺ​លោក ជូ​រិ​ន ឡាក់​សា​ណា វិស្សុត បានអនុម័ត​លើ​គម្រោង​ទ្រទ្រង់​ថ្លៃ​ស្រូវ​នេះ ក្នុង​ទំហំ​ទឹកប្រាក់​សរុប ៧០ ពាន់​លាន​បាត ឬ​ស្មើនឹង​ប្រមាណ ជាង ២.៣០០ លាន​ដុល្លារ​អាមេរិក​។​​កម្មវិធី​គម្រោង​កម្ចី​នេះ នឹងត្រូវ​ចូល​ជា​ធរមាន​ភ្លាមៗ ខណៈដែល​គណៈកម្មាធិកា​រគោល​នយោបាយ​ស្រូវ​អង្ករ​ជាតិ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ថៃ បានអនុម័ត​ជាគោលការណ៍​រួចហើយ​៕a rice kro3 a rice ron1 a rice rona 

​