» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6184 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696355 នាក់

សមត្ថកិច្ច​ច្រក​បឹង​ត្រកួន នៅតែ​សម្ងំ​ពួន​ចាំ​គាបស៊ី ជំរិត​ទារលុយ​ពី​ឡាន​ដឹកទំនិញ​!

 

​បន្ទាយមានជ័យ​៖​ជា​រៀងរាល់​ថ្ងៃនេះ ត្រូវបាន​អ្នករកស៊ី ដឹកទំនិញ​តាម​ឡាន​តូចធំ ម៉ូតូរ​ម៉ក ចេញ​​ចូល​តាម​មាត់ច្រក​បឹង​ត្រកួន ពួកគាត់​នាំគ្នារ​អូរ​ទាំ ស្រែកថ្ងូរ ពី​ការលំបាក​រកស៊ី​ដោយសារ ក្រុម​សមត្ថកិច្ច ប្រចាំ​នៅ​ច្រក​បឹង​ត្រកួន ច្របាច់ករ​ហុតឈាមអង្កៀមឆ្អឹង​​ជំរិត​ទារលុយ​ហួសហេតុ ។​a horn gate4 

​នៅ​ថ្ងៃទី​១២​កុម្ភៈ​នេះ​បើតាម​សេចក្តីរាយការណ៍​មក​ថា ក្នុង​ឡាន​ដឹកទំនិញ​១​គ្រឿង​ប្រភេទ​ហុក​ឡ ត្រូវ​​បង់​ឲ្យ​ខាង​ទំនាក់ទំនង​ព្រំដែន​៥​ម៉ឺន​រៀល ប៉ូលិស​ព្រំដែន​៨០៧ លោក​ឡុង​​សំណាង ៥​ម៉ឺន​រៀល ប៉េអឹម​លោក​ចេក សោម ៥​ម៉ឺន​រៀល ​គណៈកម្មការ​ច្រក​៥​ម៉ឺន​រៀល​។​ទោះជា​ទំនិញ​នោះ​​មានច្បាប់​ឬ​អត់​ច្បាប់ នៅតែ​ពួក​គែ​ប្រឹង​ច្របាច់ករ ក្រុមអាជីវករ​យកលុយ​ចិញ្ចឹមស្រីក្មេងនិងថ្នាក់លើ​ដ​ដែល​។​

​ចំពោះ​ប្រភេទ​រថយន្ត​ដឹកទំនិញ ចេញចូល​តាម​ច្រក​នេះ​ក្នុង​១​ថ្ងៃៗ មាន​ជាច្រើន​សឹ​បគ្រឿង ដូចជា​ឡាន​ដឹក​ជី ដំឡូង ម៉ូតូ​។​ល​។ ក្រៅពី​ទំនិញ​ខាងលើ គឺ​ឃើញ​មាន​ឡាន​ធ្យូង ដឹក​យកទៅលក់​នៅ​ស្រុកថៃ​​ក្នុង​១​ថ្ងៃៗ​រាប់ម៉ឺន​កា​រ៉ុង ទោះជា​ចេញ​នៅតាម​ច្រក​តូច​ឬ​ច្រក​ធំ ក៍នៅ​នៅតែ​​បង់លុយ​ជូន​ពួកគាត់​ដែរ ។​

សូម្បីតែ​ធ្យូង​ចេញ​នៅតាម​ច្រក​តូច ប្រាសាទ​តា​បែង​​នៅតែ​គយ​ទៅតាម​ឲ្យ​បង់លុយ ក្នុង​១​ឡាន​២០០០​បាត​ដែរ​តែ​មិនមាន​វិក​យ័​ប​ត្រ័​ដែល​សំអាងថា​បង់​ចូល​រដ្ឋ​នោះទេ​។​​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ច្រក​បឹង​ត្រកួន​នេះ គឺមាន​សមត្ថកិច្ច​​ច្រើន​ស្ថាប័ន​នៅចាំ​ជំរិត​ទារលុយ ពី​អ្នករកស៊ី​ដ៏​ដែល ដោយ​បច្ចុប្បន្ន គេ​ឃើញ​​ដក​តែ​ខាង​ជំនាញ​កាំកុងត្រូល​ប៉ុណ្ណោះ​។​ក្រៅពីនេះ​ដែក​ចាំ​ស៊ី​ពែ​រដ​ចអាប​ចឹ​ង​។​

​អ្នក​ដឹកទំនិញ​នៅតាម​ច្រក​បឹង​ត្រកួន ពួកគាត់​បាន​សំនូមពរ​ដល់​រដ្ឋាភិបាល​សម្តេច​តេ​ជោ​​សូម​ឲ្យ​ជួយ​ចាត់វិធានការ លើ​សមត្ថកិច្ច​ច្រក​នេះ កុំ​ទុក​ឲ្យ​មាន​ច្រើន​ស្ថាប័ន​ពេក ព្រោះ​ពួកគេ​នៅតែ​ដេក ចាំតែ​រឹត​ក យកតែ​លុយ​ធើ​មានបាន ទិញ​ដី ឡាន​​វីឡា ចិញ្ចឹម​ស្រីក្មេង គ្មាន​ចំណេញ​ចូល​ចំណូល​ថវិការ​រដ្ឋ​នោះទេ​ព្រោះ​ពួកនេះ ទុក​មិន​ចំណេញ ដកចេញ​គ្រវែង​ចោល​ក៍​មិន​ខាត​ដែរ​បើតាម​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល​ថ្មី​ស្តីពី​ដក​កាំកុងត្រូល​ទុក​តែ​គយ​និង​ប៉ូលិស​នោះ​៕ ដោយ : ឈិន តុង​ហ៊ន​a horn gate a horn gate1 a horn gate5 

​