» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5161 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983852 នាក់

ACU បើក​ការស៊ើបអង្កេត​លោក ស៊ាន បូរ៉ាត់ និង​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថា​វី ក្នុង​សំណុំរឿង​អតីត​ឧកញ៉ា ឡេង ចាន់ណា​!


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២៥​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ឲ្យ​ដឹង​ពី​ការបើក​ការស៊ើបអង្កេត​ទៅលើ​លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រួមជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​អតីត​ឧកញ៉ា ឡេង ចាន់ណា ករណី​ឆបោក​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប ។
​នេះ​បើតាម​លោក កែវ នាថ​មុន្នី ប្រធាន​នាយកដ្ឋាន​គតិយុត្តិ ពាក្យ​ប្ដឹង និង​អន្តរជាតិ សមាជិក​ក្រុម​ស៊ើបអង្កេត​ផ្ទៃក្នុង​របស់​អង្គភាព​ប្រឆាំង​អំពើ​រលួយ​ឲ្យ​កាសែត​ដឹង​។a chan na sean

​លោក កែវ នាថ​មុន្នី បានបញ្ជាក់​ថា​ខាង​តុលាការ​ខេត្តសៀមរាប ក៏បាន​បញ្ជូន​សំណុំរឿង​ករណី​អតីត​ឧកញ៉ា​អ្នកស្រី ឡេង ចាន់ណា និង​បក្ខពួក​ចំនួន​៣២ សំណុំរឿង​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ ហើយ​តុលាការ​បាន​ខិតខំ​ធ្វើការ​យ៉ាង​ម៉ត់ចត់​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកនេះ​។​​ដោយឡែក​លោក មុំ ភាព អ្នកនាំពាក្យ​ស្តីទី​អង្គភាព​ប្រឆាំង​អំពើពុករលួយ វិញ​បាន​ប្រាប់​កាសែត ថា ការបើក​ការស៊ើបអង្កេត​លើ​មន្ត្រី​ទាំងពី​រូប គឺ​ដោយ​យោងតាម​តម្រុយ ភស្តុតាង និង​ព័ត៌មាន ដែល​ក្រុម​ស៊ើបអង្កេត​ផ្ទៃក្នុង ACU មាន​ក្នុង​ដៃ និង​យោងតាម​ការ​ស្ដាប់​ចម្លើយ​មួយចំនួន​របស់​អ្នក​ទាំងពីរ​រូបនេះ​។ តាម​លោក មុំ ភាព ACU​កំណត់​ច្បាស់​ថា អ្នក​ទាំងពីរ​មានការ​ពាក់ព័ន្ធ​ក្នុងការ​ឃុបឃិត​ជាមួយនឹង​អតីត​ឧកញ៉ា ឡេង ចាន់ណា​។​

​គួរ​ឲ្យ​ដឹងថា​អតីត​ឧកញ៉ា ឡេង ចាន់ណា ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៤ ក្នុងករណី​ឆបោក​លុយ​ប្រជាពលរដ្ឋ​រាប់លាន​ដុល្លារ ក្នុង​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​។ មាន​ទឹកប្រាក់​រហូតដល់ ៣០០​លាន​ដុល្លារ ដែល​អតីត​ឧកញ៉ា ឡេង ចាន់ណា ប្រព្រឹត្ត​សកម្មភាព​ឆបោក​ពី​ប្រជាពលរដ្ឋ​ប្រមាណ ៥០០០​គ្រួសារ​។ សំណុំ​រឿងនេះ មាន​មនុស្ស​មិនតិចជាង ៣០​នាក់​នោះទេ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ហើយ​ត្រូវ​តុលាការ​សាកសួរ រួច​ឃុំខ្លួន​ជា​បន្តបន្ទាប់​។​

​ក្នុង នោះ លោក ស៊ាន បូរ៉ា​ត និង​លោក ស ថា​វី ក៏ត្រូវ​តុលាការ​សាល​ដំបូង​ខេត្តសៀមរាប កោះហៅ​ទៅ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​កាលពី​ចុងឆ្នាំ​២០២៤​ដែរ​។ ការកោះហៅ​គឺ​ក្នុង​រូប​ភាពជា​សាក្សី​ដើម្បី​ស្តាប់​ដំណើរ​សាច់រឿង​ឆបោក ដែល​អតីត​ឧកញ៉ា ឡេង ចាន់ណា ប្រព្រឹត្ត​នៅ​អំឡុង​ឆ្នាំ​២០១៨ ក្នុងភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​ប៉ុន្តែ​សម្រាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ទាំងពីរ​រូបនេះ មិនមែនជា​សាក្សី​នោះទេ តែ​ពួកគេ​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​អតីត​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​ចំនួន​៣២​សំណុំរឿង ដែល​តុលាការ​សៀមរាប​បាន​ស៊ើបអង្កេត​អស់​ជិត​២​ឆ្នាំ​មកនេះ​៕a borat aca a borat acu a borat acu2