» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6610 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696781 នាក់

មនុស្ស ៣ នាក់ស្លាប់ និង ៥ នាក់រងរបួស ក្នុងការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំនៅក្នុងតំបន់ជុំវិញទីក្រុងម៉ូស្គូបន្ទាប់ពីពូទីនប្រកាសថាសង្គ្រាមជិតចប់

 

 


 
រុស្ស៊ី៖ ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំមួយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់ជុំវិញទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ យោងតាមអាជ្ញាធរក្នុងតំបន់ គ្រាប់បែក និងបំណែកដ្រូនបានធ្លាក់ចំផ្ទះប្រជាពលរដ្ឋ និងអគារស្នាក់នៅខ្ពស់ៗ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់ស្លាប់, ៥ នាក់រងរបួស និងបង្កជាអគ្គិភ័យឆាបឆេះលំនៅឋានមួយចំនួននៅតំបន់ជាយក្រុង ។a dron fitgh russy 
 
ក្រៅពីការវាយប្រហារលើតំបន់ស៊ីវិល គោលដៅយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់រុស្ស៊ីក៏រងនូវការគំរាមកំហែងដូចគ្នាដែរ ជាក់ស្ដែងរោងចក្រចម្រាញ់ប្រេងដ៏ធំមួយនៅភាគអាគ្នេយ៍ទីក្រុងម៉ូស្គូ ត្រូវដ្រូនវាយប្រហារចំច្រកចូលធំ (Main entrance) បណ្ដាលឱ្យកម្មកររោងចក្រចំនួន ១២ នាក់រងរបួស។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់ដ្រូនចំនួន៥៥៦គ្រឿង នៅតាមតំបន់ជាច្រើននៃប្រទេសរុស្ស៊ី ក្នុងនោះរួមមាន​ទាំងតំបន់រដ្ឋធានីមូស្គូ។ អភិបាលតំបន់មូស្គូ លោក Andrey Vorobyov បានអះអាងថា ស្រ្តីម្នាក់ និងបុរស២នាក់ បានស្លាប់ ក្នុងការវាយប្រហារនេះ ហើយ​មានមនុស្សប៉ុន្មាននាក់ទៀតរងរបួស។ រីឯអាជ្ញាធរនៅតំបន់ Belgorod ជាប់នឹងអ៊ុយក្រែន ក៏បានរាយការណ៍ពីមនុស្សស្លាប់ម្នាក់ផងដែរ។
 
គិតមកទល់ពេលនេះ ភាគីអ៊ុយក្រែននៅតែបន្តរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់ចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ដោយកន្លងមករដ្ឋធានីគីវ តែងតែបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនដែលបានវាយប្រហារលើប្រជាជនស៊ីវិលឡើយ។ យុទ្ធនាការបាញ់ដ្រូនចូលទឹកដីរុស្ស៊ីលើកនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងគៀវរបស់អ៊ុយក្រែនរងការវាយប្រហារទ្រង់ទ្រាយធំដោយរុស្សបន្ទាប់ពីបទឈប់បាញ់រវាងអ៊ុយក្រែននិងរុស្ស៊ីក្រោមការសម្របសំរួលរបស់អាមេរិកកាលពីថ្ងៃទី៨ឧសភាក្នុងទិវាបុណ្យជយ័ជំនះរបលើពួកណាស៊ិសរបស់

រុស្ស៊ី។ការវាយប្រហារចូលដល់ទីក្រុងមូស្គូរបស់រុស្ស៊ីដោយហ្វូងដ្រូនរបស់អ៊ុយក្រែននេះបានបង្ហាញពីសមត្តភាពវាយបកបន្ទាប់ពីការផ្ទុះសង្គ្រាមឈ្លានពានអស់រយៈពេល៤ឆ្នាំ។មានការកត់សម្គាល់ថាកាលពីថ្ងៃទី ៩ ឧសភា ដែលជាទិវាជ័យជម្នះរបស់រុស្ស៊ីលោក ពូទីនប្រធានាធិបតីរុស្ស៊ីបានធ្វើសេចក្តីថ្លែងការណ៍មួយ ដែលគួរតែធ្វើឱ្យទីផ្សារហិរញ្ញវត្ថុទាំងអស់នៅលើផែនដីនេះត្រូវផ្អាកដំណើរការ។

​លោកពូទីនបានមានប្រសាសន៍ថា សង្រ្គាមអ៊ុយក្រែនកំពុងឈានទៅរកការដោះស្រាយបញ្ចប់។លោកចង់បានទំនាក់ទំនងថ្មីមួយជាមួយអឺរ៉ុប។​លោកចង់បានការចរចាដែលមានការចូលរួមពីសំណាក់មេដឹកនាំអឺរ៉ុប ដោយមានការរៀបចំសន្តិសុខថ្មីមួយបន្ទាប់ពីនោះ។​សង្រ្គាមរយៈពេលបួនឆ្នាំ។ មនុស្សរាប់សែននាក់បានបាត់បង់ ជីវិត។ រចនាសម្ព័ន្ធថាមពលរបស់អឺរ៉ុបត្រូវបានបំផ្លិចបំផ្លាញ។ពូទីននិយាយថា វាជិតបញ្ចប់ហើយ។សូមបញ្ជាក់ថាកាលពីឆ្នាំ ២០២១ មុនពេលមានសង្រ្គាមឈ្លានពានអ៊ុយក្រែន រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិចំនួន ៤០% ដល់បណ្តាប្រទេសនៅអឺរ៉ុប។a dron fitg russy a putin parad