» នាយករដ្ឋមន្ត្រី​ថៃ​រួចខ្លួន​ពិការ​ដេញដោល​ទម្លាក់​តំណែង​ » តុលាការ​ទុ​ដាក​ឱ​សា​នុ​វាទ​៧​ថ្ងៃ​ឲ្យ​លោក ឌួង ឆាយ ប្រគល់​កូនស្រី​ទៅ​អតីត​ភរិយា​! » អភិបាលខេត្ត​កំពង់ចាម​បញ្ជា​ឲ្យ​ដក​លោ​កក ហែម គឹម​សាធ ពី​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ មកជា​មន្ត្រី​ដោយសារ​ពុករលួយ​រឿង​កែ​សំបុត្រកំណើត​! » អ្នកនាង​កុ​សុ​ម៉ា​និង​សាច់ញាតិ​ចូល​ពេទ្យ​ដោយសារ​ហាង​មួយ​នៅ​ខេត្ត​សីហនុ​! » ចាប់​ស៊ុតមាន់​វៀតណាម​ជាង ២៥ ០០០​គ្រាប់​ដែល នាំចូល​ខុសច្បាប់​ » បុរស​ជា​ប្តី ខឹង​ប្រពន្ធ​ទៅ​ដេក​ផ្ទះ​អ្នកជិតខាង បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់ » បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​, ក្នុងពេល​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា​រកបាន​មាស​ខ្ទង់​តោន​! » ឱនភាព​ពាណិជ្ជកម្មរ​វាង​កម្ពុជា​និង​ចិន​ក្នុង​រយះពេល​២​ខែ​ដំបូង​ឆ្នាំ​២០២៥ » មន្ត្រី​សាលាស្រុក​កងមាស ហែម គីម​សាទ កែ​សំបុត្រកំណើត អោយ​ប្រជាពលរដ្ឋ យកលុយ​ចំនួន ៣៦០​ដុល្លារ​! » ជប៉ុន ផ្តល់ជំនួយ​ជិត ២០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ទឹកស្អាត​ » ស្ពាន​អាកាស «​មរតក​តេ​ជោ​» នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៧ ខែមេសា » បុរស​ម្នាក់​បង្កើត Facebook Page ក្លែងក្លាយ​ក្រោមរូបភាព​ផ្គត់ផ្គង់​សាច់​តាម​ហាង បោកប្រាស់​អ្នកដទៃ​ត្រូវបាន​ចាប់ខ្លួន​ » អ្ន​កកាសែត ៣​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​ករណី​កំហែង​យក ថ្នូរ​នឹង​ការមិន​ចុះផ្សាយ​ព័ត៌មាន​ » តើ​លោក​ឧបនាយក​រដ្ឋ​ម​ន្ក្រី​កើត​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​គិត​យ៉ាងណារ​ករណីយ៍អតីតប្តីប្រពន្ធឧកញ៉ាឌួងឆាយ? » សាលក្រម​តុលាការ​ធម្មនុញ្ញ​ស្តារនីតិសម្បទា​ប្រមុខរដ្ឋស្តីទី​កូរ៉េខាងត្បូង​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1962 នាក់

ម្សិលមិញ 4250 នាក់

សរុប 16288837 នាក់

គុក​បិទ​ការសួរសុខទុក្ខ​អ្នកទោស​តែ​អង្គការ​លើកលែងទោស​អន្តរជាតិ​បង្ហាញ​ពី​ការព្រួយបារម្ភ​!


​ភ្នំពេញ​៖​ក្នុងពេលដែល​វីរុស​កូ​វីដ​១៩​បាននិងកំពុង​រាតត្បាត​ពិភពលោក​ប្រទេស​មួយចំនួន​បាន​ដោះលែង​អ្នកទោស​ចេញពី​គុក​ដូចជា​ប្រទេស​ភូមា​នាពេល​ថ្មីៗ​នេះ​ជាដើម​។​តែ​សម្រាប់​ប្រទេស​កម្ពុជា​មិនទាន់មាន​ករណី​យ៍​ចឹ​ង​កើតឡើង​ឡើយ​បើទោះជា​គុក​ស្រុក​ខ្មែរ​ណែនណាន់តាន់តាប់​ដោយ​អ្នកទោស​ក៏ដោយ​ក្រៅតែពី​ប្រកាស​បិទ​ការចូល​សួរសុខទុក្ខ​អ្នកទោស​តែ​ប៉ុណ្ណ​៖​។​a prison1 

​បើតាមទិន្នន័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញថា​ពន្ធនាគា​រ​នៅ​កម្ពុជា​បាន​ឃុំឃាំង​មនុស្ស​ចំនួន ៣៨,៩៩០ នាក់​គិត​ត្រឹម​ថ្ងៃទី​០២ ខែមេសា ឆ្នាំ ២០២០ ទោះបី​មាន​សមត្ថភាព​ប៉ាន់ស្មាន​ត្រឹមតែ ២៦.៥៩៣ នាក់​ក៏ដោយ​។ កន្លែង​ខ្លះ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មាន​រហូតដល់ ៤៦៣% លើស​សមត្ថភាព​ដាក់​។​បើ​យោងទៅតាម​ការចេញផ្សាយ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ ចុះ​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​បាន​សម្តែង​ការព្រួយបារម្ភ​ពី​រឿង​ភាព​ណែនណាន់​នៃ​អ្នកទោស​ក្នុង​គុក​ស្រុក​ខ្មែរ​។​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​ឲ្យ​ឈ្មោះ​កន្លែង​ឃុំឃាំង​នៃ​ប្រទេស​កម្ពុជា​ថា​ជា​« ticking time bomb» ដែល​មានន័យថា​ទីកន្លែង​មួយ​ដូច​រង់ចាំ​ការផ្ទុះ​គ្រាប់បែក រត់តាម​ពេលវេលា ព្រោះតែ​ទី​ឃុំឃាំង​នេះ​មាន​ភាព​ចង្អៀត​ខ្លាំង ដែល​វា​អាចជា​ទីតាំង​មួយ​ងាយ​រងគ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការផ្ទុះ​ឡើង​នៃ​មេរោគ​កូ​រ៉ូ​ណា​ជា​មេរោគ​ឆ្លង​ដ៏​កាច​សាហាវ​។

​លោក David Griffiths នាយក​ការិយាល័យ នៃ​អគ្គលេខាធិការ​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន បរិយាយ​ថា ស្ថានភាព​ដ៏​អាក្រក់​មួយ​នេះ​បានធ្វើ​ឲ្យ​មានការ​សើចចំអក​ជាខ្លាំង​ចំពោះ​ការឃុំខ្លួន​ដែល​ពុំមាន​ភាព​ដាច់ដោយឡែក ហើយក៏​ជាការ​បង្ហាញ​មួយ​ឲ្យ​ដឹងថា អាជ្ញាធរ​កម្ពុជា​មានកា​រ​ធ្វេស​ប្រ​ហេស ដោយ​មិនបាន​យកចិត្តទុកដាក់​ចំពោះ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​អ្នកទោស​ទាំងនេះ បើទោះជា​ដឹងថា​ជំងឺ​កូ​វីត​១៩​កំពុង​វាយលុក​កម្ពុជា​ក៏ដោយ​។

ចំពោះ​ស្ថានភាព​នេះ សម្រាប់ អង្គការ​លើកលែងទោស​អន្តរជាតិ គឺ​មិនអាច​ទទួលយក​បានទេ​។ សព្វថ្ងៃនេះ​ពួកគេ​ពិតជា​មិនអាច​រស់នៅ​ដោយ សុ​វ​ភាព​ផ្នែក​សុខភាព​ឡើយ​។​​យោងតាម របាយការណ៍​របស់ អង្គការ​លើកលែងទោស​អន្តរជាតិ ចំនួន​អ្នក​ជាប់ពន្ធ​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការកើនឡើង​ខ្លាំង​ជា​លំដាប់ រហូត​ទៅដល់​ប្រមាណ​ជា 78% ចាប់តាំងពី​ខែធ្នូ ឆ្នាំ​2016 ដែល​នេះ​គឺជា​លទ្ធផល​នៃ​យុទ្ធនាការ​បង្ក្រាប​គឿង​ញៀន របស់​រាជរដ្ឋាភិបាល ហើយ​គិត​មកទល់ពេលនេះ​គឺជា​ឆ្នាំ​ទី​៤​ហើយ​។​

​មនុស្ស​ប្រមាណ​ជាជាង ៧២% នៃ​ចំនួន​អ្នកទោស​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​រាយការណ៍​មក​ថា​មនុស្ស​មួយចំនួន​ត្រូវបាន​គេ​ដាក់​ឃុំខ្លួន​បណ្តោះអាសន្ន​ឬ​ការ​ឃុំឃាំង​រង់ចាំ​សវនាការ ហើយ​មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​បទល្មើស​ម​ជ្ឈឹ​ម​ឬ​បទល្មើស​ដែល​មិន​បង្ក​ហិង្សា ចំនួន​ដូចជា​ការប្រើប្រាស់ ឬ​រក្សាទុក​គ្រឿងញៀន​ជាដើម​។ បច្ចុប្បន្ន​មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​ត្រូវបាន​បញ្ចូនទៅ​ផ្តាច់​គ្រឿងញៀន​នៅក្នុង​មជ្ឈមណ្ឌល​នីតិសម្បទា និង​សង្គមកិច្ច ដែល​ស្ថានភាព​ប្រើប្រាស់​គ្រឿងញៀន​មាននៅ​ពាសពេញ​កម្ពុជា​។

​ទាក់ទិន​នឹង​របាយការណ៍​នឹង​របាយការណ៍​របស់ អង្គការ​លើកលែងទោស​អន្តរជាតិ មិនទាន់​ឃើញ​មានប្រតិកម្ម​ពី អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ឬ ក្រសួងយុត្តិធម៌​ទេ​ក្រៅតែពី​កាលពីពេល​ថ្មីៗ​ក្នុង​ពិធី​ផ្ទេរ​ទំ​ណែ​ង​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ថ្មី​សម្តេច​ក្រឡាហោម រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​គាំទ្រ​ពី​ការចុះ​ជម្រុញ​ដោះស្រាយ​សំណុំរឿង​កកស្ទះ​នៅ​តុលាការ​រាជធានី​ដោយ​រដ្ឋមន្ត្រី​ក្រ​សួ​អ​យុ​ត្តិ​ធ​ម៍​។ ចំពោះ ករពី ជំងឺ​កូន​វិដ​វិញ ក៏​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​អោយមាន​កាត់បន្ថយ អ្នក​ពី​ខាងក្រៅ​ទៅសួរសុខទុក្ខ​អ្នក ជាប់ឃុំ​ផងដែរ​ព្រោះតែ​ខ្លាច​ឆ្លង​ជំងឺ​កូ​វិដ ពី​អ្នក​ខាងក្រៅ​។​

ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩មានការកត់សម្គាល់ថា រដ្ឋាភិបាល​នានា​នៅលើ​ពិភពលោក​រួមទាំង​ប្រទេស​អេ​ត្យូ​ពី​(Ethiopia) បា​រ៉ែ​ន និង​អ៊ីរ៉ង់​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​បន្ធូរបន្ថយ​ភាព​ចង្អៀត​ណែន​ណន់​តាន់​តាប់​នៅក្នុង​កន្លែង​ឃុំឃាំង ដោយ​ត្រូវមាន​ការដោះលែង​មនុស្ស​ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​ហេតុផល​នយោបាយ​លើ​ការចោទប្រកាន់​តិចតួច​និង​អំពើ​អហិង្សា​។ អ្នកជាប់ឃុំឃាំង​មុនពេល​ជំនុំជម្រះ​មនុស្ស​ចាស់​និង​មនុស្ស​ដែលមាន​ស្ថានភាព​សុខ​ភាពជា​មូលដ្ឋាន​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​កំពុង​ជំ​រុញឱ្យ​រដ្ឋាភិបាល​ពិនិត្យឡើងវិញ​នូវ​តម្រូវការ​នៃ​ការបន្ត​ឃុំខ្លួន​ដើម្បី​រក្សា​សុខភាព​ប្រជាជន​ក្នុងការ​ឃុំឃាំង​បុគ្គលិក​ពន្ធនាគារ​និង​ប្រជាជន​ទូទៅ​។ រដ្ឋាភិបាល​គួរតែ​ពិចារណា​ប្រសិនបើ​អ្នកទោស​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការដោះលែង​មាន​លក្ខខណ្ឌ​ដោះលែង​មុនពេល​កំណត់​ឬ​តាម​លក្ខខណ្ឌ ឬ​វិធានការណ៍​ផ្សេងទៀត​ដែល​មិនមែនជា​ការថែរក្សា​ជំនួស​។ រដ្ឋាភិបាល​ត្រូវ​គិត​ឱ្យបាន​ពេញលេញ​ពី​កាលៈទេសៈ​បុគ្គល​និង​ហានិភ័យ​ដែល​អាច​កើតមាន​ចំពោះ​ក្រុម​អ្នកទោស​។

សូមបញ្ជាក់ថា​៖​នៅ​ស្រុក​ខ្មែរ​យើង​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១១ មេសា ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​បាន​រកឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​១​ករណី​ទៀត លើ​ស្ត្រីជន​ជាតិចិន​អាយុ​៣១​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​កើន​ដល់​១២០​ករណី​គត់​។ ក៏ប៉ុន្តែ ថ្ងៃទី​១១​មេសា​នេះ​មាន​អ្នកជា​សះស្បើយ​០៣​នាក់​ថែមទៀត​ដែរ​។​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ឲ្យ​ដឹងថា​៖​ស្ត្រីជន​ជាតិចិន​ដែល​ទើបនឹង​វិជ្ជមាន​កូ​វីដ​១៩​នេះ​គឺជា​អ្នក​ទេសចរណ៍​និង​ជា​មិត្ត​ភ័​ក្រ​របស់​ស្ត្រីជន​ជាតិចិន​អាយុ​៣០​ឆ្នាំ​ដែល​បាន​រកឃើញ​មាន​វីរុស​កូ​វីដ​១៩ កាលពី​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២០ នៅ​រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន ស្ត្រីជន​ជាតិចិន​រូបនេះ​កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ក្នុង​ក្រុងភ្នំពេញ​។​ទោះជា​ចំនួន​អ្នក​ឆ្លង​មានការ​កើតឡើង​ក្តី កម្ពុជា​ក៏មាន​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​កើនឡើង​ដល់​៧៥​នាក់ បន្ទាប់ពី​ករណី​ជាសះស្បើយ​ថ្មី​ចំនួន​០៣​នាក់​ទៀត​ជា​ស្ត្រី​ជនជាតិ​បារាំង​អាយុ​៤៨​ឆ្នាំ​បុរស​ជនជាតិខ្មែរ​អាយុ​៣៦​ឆ្នាំ​នៅ​ខេត្តកំពត​និង​បុរស​ជនជាតិខ្មែរ​អាយុ​៦២​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​បារាំង​។ បើ​ដក​៣​នាក់​ខាងលើនេះ​ចេញ ធ្វើ​ឲ្យ​ចំនួន​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​កម្ពុជា​បច្ចុប្បន្ន​នៅត្រឹម​ចំនួន​៤៥​នាក់​តែប៉ុណ្ណោះ​៕a khmer pri2 a khmer pria