» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8948 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659455 នាក់

ម៉ៃ​ខូង​ឈ្មួញ​៤​គ្រឿង​កំពុង​ជីក​រំលើង​ភ្នំ​ស្រេះ​ស្រេច​ក្បាលវ៉ាល់ !

 

​បន្ទាយ​មាន​ជ័​យៈ​បច្ចុប្បន្ន​គេ​ឃើញ​មាន​គ្រឿងចក្រ​ឈ្មួញ​ចំនួន​០៤​បាននិងកំពុង​ធ្វើ​សកម្មភាព​ជីក​​កកាយ​ដឹក​ដី​នៅលើ​ភ្នំ​ស្រេះ​ដែលជា​សម្បត្តិ​រដ្ឋ ស្ថិតនៅ​ក្នុងស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លក់​ធ្វើ​មានបាន​យ៉ាង​រំភើយ ​។​សកម្មភាព​ឈ្មួញ​យក​គ្រឿងចក្រ​ជីក​កកាយ​ដីភ្នំ​ដែលជា​សម្បត្តិ​រដ្ឋ​លក់​យកលុយ​ចាយ​ដែល​គេ​ជឿ​ង​ថា​គ្មា​ច្បាប់​ត្រូវបាន​ប្រជាពលរដ្ឋ​និយាយថា​៖បើ​ខ្មោច​ស្រុក​មិន​អោយដៃ ក៍​ខ្មោច​ព្រៃ​ចង្រៃ​វា​
​មិន​ហ៊ាន​ដែរ​។

ពួកគាត់​បន្តថា នៅពេល​មាន​​គម្រោង​ធ្វើ​ផ្លូវ​ម្តងៗ តែងតែ​ឃើញ​ក្រុម​ឈ្មួញ​​ឆ្លៀតឱកាស​ដឹកយក​អាច​ម៌​ដី​លក់ ច្រើនជាង​​ធ្វើ​ផ្លូវ​ទៅទៀត​។​ជា​រៀងរាល់ថ្ងៃ​ក្រុម​ឡាន​ទាំងនេះ​វា​រំខាន​ដល់​ការរស់នៅ​ពួកគាត់​ខ្លាំងណាស់ តែ​មិនដឹង​ប្តឹង​ទៅណា​បើ​ព្រះឥន្ទ​ស៊ី​មាន់​ដែរនោះ​។​a rong2 

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ម៉ៃ​ខូ​០៤​គ្រឿង​ដែល​កំពុង​ជីក​រំលើង​លើ​ភ្នំ​ស្រេះ​​យក​ដី​លក់​នេះ មាន​ថៅកែ​ផ្សេងៗ​គ្នា​៖ ទី​០១​ឈ្មោះ សាំង គង់ ។​ទី​០២​ឈ្មោះ រ៉ា នៅ​ព្រះ​នេ​​ត្រ​ព្រះ ។​ទី​០៣​ឈ្មោះ​លេង នៅ​មង្គល​បូរី និង​ទី​០៤​ជា​របស់​មន្ទីរ​ធនធាន​ទឹក​។​

​មន្ត្រី នៃ​មន្ទីរ​រ៉ែ​ថាមពល​បានបញ្ជាក់​ប្រាប់​អ្នកព័ត៌មាន​ថា លោក​ទើបតែ​បាន​ចុះទៅ​មើល​សកម្មភាព កកាយ​ដី​នៅ​​ភ្នំ​ស្រេះ​មាន​គ្រឿងចក្រ​ម៉ៃ​ខូ ដល់​ទៅ​ចំនួន​០៤​គ្រឿង​ប្រាកដ​មែន លោក​គ្រាន់តែ​បានធ្វើ​​របាយការណ៍ និង​ថត​យក​សកម្មភាព​ជាក់​​ស្តែង មក​បង្ហាញ​ប្រធាន​មន្ទីរ ត្រង់​មេមាន​​ចំណាត់ការ​ទៅលើ​ក្រុម​ឈ្មួញ​ទាំងនេះ​យ៉ាង​​ណា​ស្រេច​មេ​។ លោក​មិនទាន់​ដឹង​ទេ ហើយ​ខាង​មន្ត្រី​​រ៉ែ​ថាមពល មិនបាន​ឃុបឃិត ប្រព្រឹត្ត​អំពើ​
​ពុករលួយ ជាមួយ​ក​ក្រុម​ឈ្មួញ​ទាំងនេះ​​ដែរ លោ​កថា​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​a rong1 

​លោក​ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ​ដែលជា​ម្ចាស់​ដែនដី​​បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ប្រាប់​កាសែត​ថា លោក​បានអនុញ្ញាត​​អោយ​គ្រឿងចក្រ​ទាំងនោះ កកាយ​ដី​យក​​ទៅធ្វើ​ផ្លូវ​នៅឯ​ឃុំ​រហាល តែ​មិន​បានអោយ​
​យក​អាច​ម៌​ដី​ទៅ​លក់​ទេ​។ ហើយ​ជីក​កកាយ​លើ​ភ្នំ​ស្រេះ​នេះ បាន​សុំ​​គោលការណ៍​អភិបាលខេត្ត​រួចហើយ​ដែរ​។​​លោក​ចៅហ្វាយស្រុក​បញ្ជាក់​ថា​​នេះ​ប្រហែលជា​ត្រីងៀត​ឆ្លៀត​ពង​?!​។​

បើតាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​៖​លោក សាំង គង់ គឺជា​មនុស្ស​ដែល​អ្នក​បន្ទា​​យ​មានជ័យ​តែងតែ​និយាយ​តៗ​គ្នា​ថា ជា​ជើង​ខ្លាំង​​ខាង​របរ​ម៉ៃ​ខូ ជី​ស្រះ អូរ​ស្ទឹង បឹងបួរ ព្រៃភ្នំ ដុះ​​ស្លែ​យូរហើយ ព្រោះ​ពូកែ​លូន​ក្រាប​ជាមួយ​
​អ្នកធំ​ទៀតផង​។​

​ឯកឧត្តម សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ មិនអាច​សុំ​ការ​​ស្រាយ​បំភ្លឺ លើ​ករណី​ឈ្មួញ​ជីក​បំផ្លាញ​ភ្នំ​ធ្វើ​អាជីវក​​ម្ម​ដូច​ការចោទប្រកាន់​ខាង​លើ​នេះ​បានទេ​​ដោយ​ទូរស័ព្ទ​នៅក្រៅ​តំបន់​សេវា​។​

​គួរ​បញ្ជាក់ថា ប្រសិនបើ ខាង​ក្រសួង​ពាក់ព័ន្ធ​​ឬ​អាជ្ញាធរ មិនមាន​វិធានការ​អោយបាន​ទាន់​​ពេលវេលា​ទេនោះ ភ្នំ​ស្រេះ​ដែលជា​សម្បត្តិ​​ធម្មជាតិ មាន​តាំងពី​ជីដូន​ជីតា​មក នឹងត្រូវ​​រលាយ​ជា​ផេះផង់ ក្រោម​ស្នាដៃ​ក្រុម​ឈ្មួញ​ខា​​ង​លើ​នេះ​ជា​មិនខានឡើយ​។ដល់ពេលនោះតើបន្ទោសអ្នកណា?៕a rong 
​