» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7296 នាក់

ម្សិលមិញ 7641 នាក់

សរុប 18985987 នាក់

គ្មានឡានដឹកទំនិញណារួចពីដៃគយចលត័គលស្ពានទឹកថ្លាក្រុសេរីសោភណ្ឌ័ឡើយ?!

មានជ័យ​ ៖​ មន្ត្រីគយបោះទីតាំង ​នៅ​ជិត​គល់ស្ពាន​ទឹកថ្លា​កក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យត្រូវបានម្ចាស់ឡានដឹកចោទថា ​​​ប្រើអំណាចរដ្ឋ​កំណត់​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹក ​ទំនិញ​បង់លុយ​តាមរបៀប​ពុករលួយ​។

ប្រភព​​ដដែល​ បាន​ឲ្យ​ដឹង​ទៀតថា ​​​មន្ត្រី​គយ​ប្រចាំការ​នៅ​ចំណុច​ខាង​លើនេះ​ ​បាន​​​​ចាប់​ឡានក្រុង​ដឹកទំនិញ​គេចពន្ធ​​បាន​ហើយ ​មិន​ចាប់​ឱ្យ​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​​នោះ​ទេ…! ​គឺ​ដោះលែង​ឡាន​ដឹក​ទំនិញ​​នោះ​វិញ​ ជា​ថ្នូរ​និង​ប្រាក់​រាប់លានតែមិនដឹងថាបានបង់ចូលរដ្ឋប៉ុន្មានទេព្រោះគ្មានវិក័យបត្រ័(sic)។

a_cust_jey

​ក្រៅពីនេះ ​មន្ត្រី​គយ​ និង​ក្រុម​ឈ្មួញ​ ​ចរចា​ត្រូវ​គ្នា​ កំណត់​ឲ្យ​ក្រុម​ឈ្មួញ​បង់លុយ​ បើ​​រថយន្ដ​ក្រុង​ក្នុង​១​គ្រឿង​ ​តម្រូវ​ឲ្យ​បង់លុយ​បាយទឹក​ប្រចាំខែ​ ចំនួន​១​លាន​រៀល​ បើ​រថយន្ដ៥​គ្រឿង​ ត្រូវ​បង់​មួយ​​ខែ​៥​លាន​រៀល​ ​។ ហើយ​ត្រូវ​កត់​ស្លាក់​លេខ​រថយន្តក្រុង​ទាំងនោះ​អោយ​ទៅ​ក្រុម​ការងារ គយចលត័ ​ដែល​មាន​ទីតាំងនៅ​ជិត​គល់ស្ពាន​ទឹកថ្លា​ដើម្បី​អោយ ​គេ​ស្គាល់​ថា​ ជា​ក្រុម​ឡាន ដែល​បាន​បង់លុយ​បាយ ​ទឹក​ប្រចាំខែ​រួចហើយ ។

បើ​រថយន្ដ​ឈ្មួញ​​មួយ​ណា​ ​មិនព្រមជួបចរចា បង់លុយ​ប្រចាំខែ​​នោះទេ…! នឹងត្រូវក្រុមការងារគយ ​ចាំ​សង្កេត​តាមដាន​មើល ​ហើយ​បើ​ដឹង​ថា​លួច​បង្កប់​ដឹកទំនិញ​ មិន​បង់ពន្ធ​ផ្សេងៗ​ និង​ត្រូវ​ចាប់​មក​ទីតាំង​គយ​រើ​ទំនិញ​ចេញពី​ឡាន​យក​មក​ថ្លឹង ហើយ​ប្រាប់​ពី​ការ​ផាក​ពិន័យ​​ដូច​ខាងក្រោម ៖

a_cust_jey2

១.ពិន័យ​ក្បាល​ឡាន​ ចំនួន ៣០០០​ដុល្លារ ទៅ​៤០០០ ​ដុល្លារ ​

២.ត្រូវ​បង់​អត្រាពន្ធ​ នៃ​ទំនិញ​ដែរ​ បាន​ដឹក​មិន​បង់ពន្ធ ​ឧទាហរណ៍​៤០០០ដុល្លារ​ បើ​សរុប​គឺ​៧០០០ដុល្លារ ទៅ ៨០០០ដុល្លារ ប៉ុន្តែដោយ​មានការ​ពុករលួយ ​មេ​គយ​ក្រសួង​ដែល​ប្រចាំការ​នៅ​ជិត​គល់ស្ពាន​ទឹកថ្លា​បាន​ឃុបឃិត ​យក​លុយ​ក្រៅផ្លូវការ​ជាមួយ​ថៅកែ​ឡានក្រុង​ដោយ​មិន​ចាំបាច់​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​ទេ​ ដោយ​ថៅកែ​ឡាន​សុំ​ចរចារ​អោយ​លុយ ចំនួន ​៦,០០០,០០០​រៀល​ រឺ ៧០០០០,០០០​រៀល​ដែល​អាច​ចរចារ​​

បាន​ដោយ​មិន​ចាំបាច់​បង់ពន្ធ​ហើយ​ដោះលែង​ឡាន​ដែល​ដឹកទំនិញ​គេចពន្ធ​ទាំងនោះ​ទៅវិញ​ហើយ​មុន​និង​ដោះលែង​ឡាន​ចេញ មេ​គយ​បាន​ប្រាប់​ថៅកែ​ឡាន​ក្រុង​ទាំងនោះ​អោយ​មក​កត់​ស្លាក​លេខ​ឡាន​ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន​ទុក​អោយ​ក្រុមការងារ​គយ​គេ​ស្គាល់​ហើយ​ឡាន​១​គ្រឿង​ត្រូវ​បង់ថ្លៃ​បាយទឹក​ឱ្យ​មេ​គយ​ក្រសួង ១,០០០,០០០​រៀល​ក្នុង​មួយ​ខែ ​ជា​ថ្នូរ​មិន​ចាប់​ឆែក​ឡាន​ទាំង​នោះ ​ចង់​ដឹក​អី​ដឹក​ទៅ​។ ការិយល័យមាតុភួមិរង់ចាំការបកស្រាយបំភ្លឺពី មន្មន្ត្រីគយខាងលើចំពោះសេចក្តីរាយការណ៍នេះ ​៕a cust jey1