» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 305 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750836 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ មន្ត្រី​បម្រើ​រាស្ត្រ​ប្រៀប​ដូច​បម្រើ​ខ្លួនឯង និង​គ្រួសារ គឺ​ត្រូវការ​ការផ្តល់​សេវាសាធារណៈ​មួយ​ដែល​ល្អប្រសើរ

​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយ​របស់​ប្រជារាស្ត្រ​នោះទេ ហើយ​មន្ត្រី​បម្រើ​រាស្ត្រ​ប្រៀបដូចជា​បម្រើ​ខ្លួនឯង និង​ក្រុមគ្រួសារ​ផងដែរ ព្រោះ​មន្ត្រី​នៅពេល​ដោះ​តួនាទី​ចេញ ក៏​ជា​ប្រជារាស្ត្រ​ដូចគ្នា​ដែរ​។​a manet public service 

នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៤​នេះ នាឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២៣ និង​បើក​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២៤ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា «​មន្ត្រី​គ្រប់រូប​ក៏​ជា​ប្រជារាស្ត្រ​ដែរ យើង​ដោះ​តែ​តួនាទី ដោះ​តែ​កន្លែងធ្វើការ​ចេញ យើង​ក៏​ជា​ប្រជារាស្ត្រ​រស់នៅក្នុង​សង្គម រស់នៅក្នុង ភូមិ ឃុំ យើង​ចប់​យើង​ត្រូវការ​ចូលនិវត្តន៍ យើង​ចេញពី​មន្ត្រីរាជការ យើង​ក៏​ជា​ប្រជា​រាស្ត្រសាមញ្ញ កូន​របស់​យើង ប្រពន្ធ​របស់​យើង ចៅ​របស់​យើង​ក៏​ជា​ប្រជារាស្ត្រ​ដែរ ចឹ​ង​បម្រើ​ប្រជារាស្ត្រ​គឺ​ដូចជា​បម្រើ​ខ្លួនឯង និង​គ្រួសារ​ខ្លួនឯង​»​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់មាន​ប្រសាសន៍​ហើយ​ថា មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយ​របស់​ប្រជារាស្ត្រ​នោះទេ កិច្ចការ​នេះ​គឺ​ពិតណាស់ មន្ត្រី​មានការ​ងារ​និង​មានឱកាស​តួនាទី​ដូច​ពេលបច្ចុប្បន្ន​នេះ គឺ​ដោយសារ​មានការ​គាំទ្រ​ពី​ប្រជាជន មិន​ថា​តាមរយៈ​ការបោះឆ្នោត ឫ​ការចូលរួម​បង្កើត​កំណើនសេដ្ឋកិច្ច​នោះទេ គឺ​ដើម្បីឱ្យ​រដ្ឋ​មាន​ចំណូល​ដើម្បី​ទៅ​បម្រើ​ដោះស្រាយ​នូវ​បញ្ហា​ផ្សេងៗ​ជូន​ពួកគាត់​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា បើ​យើង​ចង់បាន​បរិស្ថាន​មួយ​ដែល​ងាយ​ស្រួលខ្លួន​ការរស់នៅ មាន​សេវាសាធារណៈ​ល្អ​សម្រាប់​ខ្លួន​យើង និង​ក្រុមគ្រួសារ​យើង យើង​គួរ​អនុវត្តន៍​ក្នុង​ការផ្តល់​សេវាសាធារណៈ​ឱ្យបាន​ល្អ​ដល់​មន្ត្រី និង​ប្រជារាស្ត្រ​ផ្សេងៗ​ទៀត នៅ​តំបន់​ដែល​យើង​ធ្វើការ​ផងដែរ​។​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ដែរថា គ្មាន​ប្រជាពលរដ្ឋ​ណាមួយ​ដែល​ចង់​រស់នៅក្នុង​បរិស្ថាន ដែលមាន​សេវាសាធារណៈ​មិន​ប្រាកដប្រជា​នោះទេ ដូចនេះ​ប្រជាពលរដ្ឋ​គឺ​ចង់បាន​អ្នកណា​ដែល​ផ្តល់​សេវាសាធារណៈ​ដែលមាន​លំនឹង និង​ភាព​អាច​ទុកចិត្តបាន​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ពួកគាត់​ផងដែរ​។

ជាមួយនិងអនុសាសន៍ធ្វើការងារសម្តេច​ធិបតី ក៏បាន​លើកឡើងថា អភិក្រម​ទាំង​៥ របស់​រាជរដ្ឋាភិបាល គឺ​ប្រើ​ទាំងអស់ ប៉ុន្តែ​ការអនុវត្ត ៤​ដំបូង ចាំបាច់​ត្រូវធ្វើ​ជាប្រចាំ ហើយ​សម្តេច​ធិបតី ក៏​ពុំ​ចង់ឃើញ​ការ​មន្ត្រី​ធ្វើ​ខុស រហូតដល់​ត្រូវអនុវត្ត​អភិក្រម​ទី​៥ នោះដែរ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​គ្មាន​ពី​ណា​ល្អឥតខ្ចោះ​គ្រប់គ្នា​ទេ ប៉ុន្តែ​ត្រូវខិតខំ​ដើម្បី​យើង​ល្អឥតខ្ចោះ​។ យើង​ត្រូវ​ដាក់ចិត្ត​បែបនេះ ទើប​យើង​ឃើញថា ពេល​យើង​ចន្លោះប្រហោង ទើប​យើង​ទទួលស្គាល់ ហើយ​យើង​កែខ្លួន​ដោយ​ខ្លួនឯង ដោយ​ស្មារតី​ទទួលខុសត្រូវ​»​។​

​បើតាម​ប្រសាសន៍​សម្តេច​ធិបតី រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ បាន​អនុវត្ត​អភិក្រម​នេះ ដោយមាន​ការដាក់វិន័យ ការទម្លាក់​ឋានន្តរស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខណ្ឌ ជាដើម​។​​សូមជម្រាបថា អត្ថន័យ​របស់​អភិក្រម​ទាំង​៥ រួមមាន​៖១៖ ឆ្លុះកញ្ចក់ គឺ​ត្រូវ​ចេះ​ស្វ័យទិតៀន ឬ​ដាក់ខ្លួន​ឱ្យ​មហាជន​រិះគន់​រាល់​ចំណុច​អវិជ្ជមាន​នានា​។​២៖ ងូតទឹក គឺ​ត្រូវ​សម្អាត​កាយ វាចា និង​ចិ​ត្ដ ពោលគឺ រៀបចំ​ការ​ស្លៀកពាក់​សមរម្យ​ឱ្យ​សក្ដិ​សមជា​មន្ដ្រីរាជការ និយាយ​ស្ដីពី​ពីរោះពិសា​ជាមួយ​មិ​ត្ដ​រួម​ការងារ ក៏ដូចជា​មហាជន​ទូទៅ មិនត្រូវ​ឈ្នានីស ប្រកាន់ ច្រណែន ខឹង ស្អប់ ព្យាបាទ​។​៣៖ ដុសក្អែល គឺ​ត្រូវ​លុបបំបាត់​នូវ​ទម្លាប់​អាក្រក់ និង​ទង្វើ​អសកម្ម​ទាំងឡាយ​ដូចជា​អំពើពុករលួយ បក្សពួកនិយម​។​៤៖ ព្យាបាល គឺ​ត្រូវ​ដាក់វិន័យ​រាល់​កំហុសឆ្គង ចេះ​កែប្រែ​ឥរិយាបថ​របស់ខ្លួន​ដែល​ឆ្គាំឆ្គង ដើម្បី​ជា​គំរូ​ផង និង​ជួយ​ដាស់តឿន​មនុស្ស​ជុំវិញខ្លួន​ផងដែរ​។​a manet public service1 a manet public1 
​​