» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6553 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696724 នាក់

ចិន រិះគន់ការបាញ់មីស៊ីលប្រយុទ្ធលើកដំបូងរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទីពីរ នៅក្រៅប្រទេស

 

ប្រទេសចិន៖អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅពីថ្ងៃពុធ ៦ឧសភា សប្ដាហ៍នេះ ថាកងកម្លាំងស្តាំនិយមរបស់ជប៉ុនកំពុងជំរុញឱ្យមានការបង្កើនល្បឿននៃការបង្កើតយោធាឡើងវិញ ដោយបន្ថែមថា ចរឹតយោធានិយមបែបថ្មីរបស់ប្រទេសជប៉ុន កំពុងកើនឡើង និងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។a china army japon 

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ជាការឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍ដែលនិយាយថា ជប៉ុនទើបតែបាញ់មីស៊ីលប្រភេទ Type 88 នៅក្នុងសមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា "Balikatan" រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ជាលើកដំបូងដែលជប៉ុនបានបាញ់មីស៊ីលប្រយុទ្ធនៅក្រៅប្រទេសចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

លោក Lin បាននិយាយថា ជប៉ុនមានកំហុសប្រវត្តិសាស្ត្រយ៉ាងធ្ងន់ធ្ងរចំពោះការឈ្លានពាន និងរបប អាណានិគមរបស់ខ្លួនលើប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងហ្វីលីពីនផងដែរ។ នៅក្នុងឆ្នាំពិសេសរម្លឹកដល់ខួប៨០ឆ្នាំ នៃការបើកតុលាការសឹកអន្តរជាតិតូក្យូ អតីតអ្នកឈ្លានពានបានបរាជ័យក្នុងការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីឧក្រិដ្ឋកម្មប្រវត្តិសាស្ត្ររបស់ខ្លួន។ ផ្ទុយទៅវិញ ខ្លួនបានបញ្ជូនកងកម្លាំងយោធាទៅក្រៅប្រទេស និងបាញ់មីស៊ីលប្រយុទ្ធ ក្រោមលេសនៃអ្វីដែលហៅថា "កិច្ចសហប្រតិបត្តិការសន្តិសុខ"។

លោក Lin បានបញ្ជាក់ថា និន្នាការនេះបង្ហាញជាថ្មីម្តងទៀតថា កងកម្លាំងស្តាំនិយមរបស់ប្រទេសជប៉ុនកំពុងជំរុញប្រទេសនេះឱ្យពន្លឿនដំណើរការបង្កើតយោធាឡើងវិញ ដោយទម្លាយការរឹតបន្តឹងជាប់លាប់នៃគោលនយោបាយផ្តោតលើការការពារជាតិទាំងស្រុងរបស់ខ្លួន ក៏ដូចជាច្បាប់អន្តរជាតិ និងក្នុងស្រុកដែលពាក់ព័ន្ធ។ គោលនយោបាយ និងសកម្មភាពមួយចំនួនរបស់ខ្លួនបានដើរហួសពីវិសាលភាពនៃស្វ័យការពារ.។

សូមបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងម៉ានីល កាលពីថ្ងៃអង្គារ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី(Shinjiro Koizumi) បានសន្យាថា ខ្លួននឹងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយហ្វីលីពីន ឱ្យដល់កម្រិតខ្ពស់បំផុត។ ចំណុចស្នូលនៃកិច្ចពិភាក្សានេះ គឺការជំរុញនីតិវិធីផ្ទេរនាវាពិឃាតប្រភេទ Abukuma ឱ្យបានឆាប់រហ័សមុនការកំណត់ ដែលបានព្រមព្រៀងគ្នាពីមុន។

អ្នកវិភាគបានលើកឡើងថា យុទ្ធសាស្ត្រការទូតយោធានេះ កើតឡើងចំពេលដ៏សំខាន់ ដែលកោះសេប៊ូ (Cebu) របស់ហ្វីលីពីន កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន នៅសប្តាហ៍ នេះ។ ដំណើរទស្សនកិច្ចនេះ ក៏បានធ្វើឡើងស្របពេល ដែលកងកម្លាំងជប៉ុន ចំនួន១,៤០០នាក់កំពុងចូលរួមជាលើកដំបូងក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន និងត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងតូក្យូ បានកែសម្រួលច្បាប់នាំចេញអាវុធរបស់ខ្លួន។

លោក កូអ៊ីហ្ស៊ូមី បានបញ្ជាក់ថា ក្រៅពីនាវាពិឃាតប្រភេទ Abukumaជប៉ុន ក៏បានយល់ព្រមបន្តការពិភាក្សាលើការផ្ទេរយន្តហោះល្បាតប្រភេទTC-90 និងឧបករណ៍ការពារជាតិ ទំនើបៗផ្សេងទៀតទៅឱ្យហ្វីលីពីនផងដែរ។

ទោះបីជានាវាពិឃាតប្រភេទ Abukuma ត្រូវបានជប៉ុន ដាក់ឱ្យចូលនិវត្តន៍ពីកងនាវាខ្លួនក៏ដោយ ប៉ុន្តែហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទទួលបាននាវាទាំងនេះ។ រដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន លោកជីលប៊ឺតូ តេដូរ៉ូ (Gilberto Teodoro) បានលើកឡើងថា ហ្វីលីពីន ចង់ឱ្យការផ្ទេរនេះធ្វើឡើងក្នុងទម្រង់ជាការបរិច្ចាគ។

យ៉ាងណាមិញយោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ការផ្តល់ជូននេះអាចនឹងធ្វើឡើងក្រោមក្របខណ្ឌជំនួយឥតសំណង ឬក្នុងអត្រាបញ្ចុះតម្លៃពិសេសបំផុត ដែលស្របទៅតាមច្បាប់ការពារខ្លួន និងគោលនយោបាយសន្តិសុខថ្មីរបស់ជប៉ុន ក្នុងការជួយដល់ប្រទេសដៃគូក្នុងតំបន់៕a china army japon1 a japon fili a japon philipin