» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5801 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619041 នាក់

ចិន​ផ្តល់​កាដូ​លើ​វិស័យ​កសិកម្ម​ដល់​វៀតណាម​តាមរយៈ​ទស្សនៈកិច្ច​លោក​តូ​ឡឹម​!

 

​ចិន​៖​ប្រទេស​វៀតណាម បាន​បង្កើន​មុខទំនិញ​កសិផល​ចំនួន ៣ មុខ​បន្ថែមទៀត សម្រាប់​ការនាំចេញ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន រួមមាន សាច់​ក្រពើ ទុរេន​ក្លាសេ និង​ផ្លែ​ដូង ខណៈ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​កើនឡើង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Viet Nam News​។ ការបង្កើន​មុខទំនិញ​មាននៅ​ក្នុង​ពិធីសារ​អនុញ្ញាត ដែល​បាន​ចុះហត្ថលេខា​ដោយ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម (MARD) និង​រដ្ឋបាល​ទូទៅ​នៃ​គយ​នៃ​ប្រទេស​ចិន ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​អគ្គលេខាបក្ស​កុ​ម្មុយ​និ​ស្ត និង​ប្រធានាធិបតី​វៀតណាម លោក Tô Lâm ទៅកាន់​ប្រទេស​ចិន កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​សីហា​២០២៤​។​តាម​ការអញ្ជើញ​របស់​ប្រមុខរដ្ឋ​ចិន​, បុរស​ខ្លាំង​ថ្មី​របស់​វៀតណាម បាន​អញ្ជើញ​ទៅដល់​ស្រុក​ចិន នៅ​ថ្ងៃអាទិត្យ​ទី ១៨ សីហា​។ នេះ​ជា​ទស្សនកិច្ច​ក្រៅប្រទេស​ដំបូង​គេ​របស់ លោក តូ ឡិ​ម គិត​តាំងពី​លោក​បាន​ក្លាយជា​ប្រធានាធិបតី​និង​ជា​អគ្គលេខាធិការ​ដឹកនាំ​បក្សកុម្មុយនិស្ត​វៀតណាម​។​a tolem china 

​ពី​ទីក្រុង​ប៉េកាំង លោក ស៊ី ជិន​ភីង ប្រធានាធិបតី និង​ជា​អគ្គលេខាធិកា​បក្ស​កុម្មុយនីស្ត​ចិន បាន​ប្រាប់​សម​ភាគី​វៀតណាម​ថា វៀតណាម ជា​ដៃគូ​ដ៏​សំខាន់​របស់​ចិន​។​​លោក​ប្រធានាធិបតី​ស៊ី បាន​បញ្ជាក់ថា វា​ឆ្លុះបញ្ចាំង​យ៉ាង​ពេញលេញ​អំពី​សារៈសំខាន់​ដ៏​អស្ចារ្យ​ដែល​ឯកឧត្តម តូ ឡឹម យកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ និង​ប្រទេស​ទាំងពីរ ក៏ដូចជា​លក្ខណៈ​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់​នៅក្នុង​ទំនាក់ទំនង​ចិន​-​វៀតណាម ។​​លោកស៊ី បាន​សម្តែង​នូវ​ឆន្ទៈ​ក្នុង​ការបង្កើត​ទំនាក់ទំនង​ការងារ​ល្អ និង​មិត្តភាព​ផ្ទាល់ខ្លួន​ជាមួយ​លោក​ឡឹម ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​គ្រប់ផ្នែក​សំខាន់ៗ ក្នុង​ការកសាង​សហគមន៍​រួម​វាសនា​តែមួយ រវាង​ចិន និង​វៀតណាម ។​

សូមបញ្ជាក់ថា​ទុរេន​ក្លាសេ ដែល​កំណត់ថា​ជា​ផលិតផល​អាទិភាព ត្រៀម​នឹង​ជំរុញ​ប្រាក់ចំណូល​ពី​ការនាំចេញ​កសិផល​យ៉ាងច្រើន ហើយ​ការអនុញ្ញាតឱ្យ​នាំចូល​ជា​ផ្លូវការ​ទៅកាន់​ទីផ្សារ​ចិន រំពឹងថា​នឹង​បើកឱកាស​ជាច្រើន​សម្រាប់​ឧស្សាហកម្ម​ទុរេន​របស់​ប្រទេស ខណៈ​វៀតណាម​រំពឹង​កើន​ចំណូល​បាន​ពី​ទុរេន​ក្លាសេ ប្រមាណ​ចន្លោះ​ពី ៤០០-៥០០ លាន​ដុល្លារ​នៅ​ឆ្នាំនេះ ដោយមាន​ចិន​រួមចំណែក​លើសលប់​លើ​ទីផ្សារ​នាំចូល​។ វៀតណាម​ក៏​មើលឃើញ​ដែរ​ថា ការអនុញ្ញាត​ពី​ចិន​ឱ្យ​នាំចូល​ផ្លែ​ដូង ក៏ដូចជា​សាច់​ក្រពើ នឹង​រួមចំណែក​យ៉ាងសំខាន់​សម្រាប់​កំណើន​លើ​វិស័យ​រៀងៗ​ខ្លួន ដែល​នឹង​ជួយ​ជំរុញ​ផលិតផល​វៀតណាម​ឱ្យ​ត្រូវ​តាម​គុណភាព​ស្ដង់ដារ​សកល​។ ប្រទេស​ចិន​បន្ត​ជាទី​ផ្សារ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ផលិតផល​កសិកម្ម​វៀតណាម ខណៈ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​កើនឡើង​សរុប​ជា​ទឹក​ប្រាប់​រាប់ពាន់​លាន​ដុល្លារ​។

ស្ថិតិ​បង្ហាញថា ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​វៀតណាម ដោយ​ឆមាស​ទី​១​ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ឈានដល់​ជិត ៩៥ ប៊ី​លាន​ដុល្លារ​។ ការ​ចេញទៅ​ចិន មាន​ទំហំ ២៧,៨ ប៊ី​លាន​ដុល្លារ កើនឡើង ៥,៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​ការនាំ​ចូល​ពី​ចិន​មាន​ទំហំ ៦៧ ប៊ី​លាន​ដុល្លារ កើនឡើង ៣៥ ភាគរយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត VietnamPlus​។ ប្រទេស​ទាំង​២ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី និង​ពហុភាគី រួមទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន (ACFTA) និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP)​។ ជាមួយនឹង​កតិកាសញ្ញា​ទាំងនេះ ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ជាពិសេស​នៅក្នុង​វិស័យ​ដូចជា កសិកម្ម វាយនភ័ណ្ឌ និង​អេ​ឡិច​ត្រូ​និ​ច​។ ចិន​មិន​ត្រឹមតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​វៀតណាម​នោះទេ ចិន​ក៏​រួមចំណែក​ដ៏​សំខាន់​លើ​លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​របស់​វៀតណាម​ផងដែរ​។

រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំនេះ ក្នុងចំណោម​ប្រទេស និង​ដែនដី​ចំនួន ៩១ ដែល​វិនិយោគ​នៅ​វៀតណាម ចិន​បាន​កាន់កាប់​តំណែង​កំពូល​ក្នុង​ចំនួន​គម្រោង​វិនិយោគ​ថ្មីៗ ដោយ​រួមចំណែក ២៩,៧ ភាគរយ នៃ​ចំនួន​សរុប​។ បើតាម​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បានឱ្យដឹងថា សាជីវកម្ម​ចិន​ធំៗ​ជាច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា អគ្គិសនី​-​អេឡិចត្រូនិក កែច្នៃ ផលិត ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​កកើត​ឡើងវិញ និង​រថយន្ត​អគ្គិសនី បានដាក់​ការវិនិយោគ​ក្នុងប្រទេស​វៀតណាម​។a china vn

​ក្នុង​ដំណើរ​ទៅ​ស្រុក​ចិន​របស់លោក តូ ឡឹមមានការ រំពឹង​សង្ឃឹមទុករបស់វៀតណាមលើ​ជំនួយ​ហិរញ្ញវត្ថុ​និង​កិច្ចសហការ​បច្ចេកទេស​របស់​ចិន ដើម្បី​កសាង​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​វៀតណាម​។ វៀតណាម​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ចំនួន ២ ឲ្យ​សម្រេច​រួល​រាល់ នៅ​ឆ្នាំ​២០៣០​។ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នោះ ត​ភ្ជាប់​ពី​រដ្ឋធានី​ប៉េកាំង​រហូតដល់​រដ្ឋធានី​ហាណូយ និង​ភ្ជាប់​ទៅ​ទីក្រុង​កំពង់ផែ​សំខាន់ៗ​ថែមទៀត​នៅ​ដា​ណា​ង​ភាគ​កណ្តាល​។ ម្ល៉ោះហើយ វៀតណាម​ត្រូវការ​ជំនួយ​ចិន​ក្នុង​រឿង​បច្ចេកទេស​សម្រាប់​វិស័យ​ដឹកជញ្ជូន ព្រមទាំង​ត្រូវការ​កិច្ចសហការ​ពាណិជ្ជកម្ម ពិសេស​សម្រាប់​នាំចេញ​ទំនិញ​កសិកម្ម​-​ឧស្សាហកម្ម តាម​តំបន់​ព្រំដែន​ប៉ែក​ខាងជើង​ប្រទេស​វៀតណាម​។

 

​មេដឹកនាំ​ចិន មានប្រសាសន៍​ថា ប្រទេស​ចិន និង​វៀតណាម បាន​រក្សា​នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស និង​ស្ថិរភាព​សង្គម​រយៈពេល​វែង ដោយ​បង្ហាញ​ពី​ឧត្តមភាព​នៅក្នុង​ប្រព័ន្ធ​សង្គមនិយម និង​សារៈសំខាន់​របស់​បុព្វហេតុ​សង្គមនិយម​។ លោក ស៊ី បញ្ជាក់ថា ចិន ចាត់ទុក​វៀតណាម​ជា​អាទិភាព នៅក្នុង​វិស័យ​ការទូត​របស់ខ្លួន និង​គាំទ្រ​វៀតណាម​ក្នុងការ​ប្រកាន់យក​មាគ៌ា​សង្គមនិយម ស្របតាម​លក្ខខណ្ឌ​ជាតិ​របស់ខ្លួន និង​ជំរុញ​បន្ថែមទៀត​នូវ​បុព្វហេតុ​កំណែទម្រង់ ការបើកចំហ និង​ទំនើបភាវូបនីយកម្ម​ស​ង្គ​ម​និយម ។​

​លោក ស៊ី បាន​គូស​បញ្ជាក់ដែរថា ក្នុងដំណាក់កាល​សំខាន់​នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ ចិន និង​វៀតណាម គួរតែ​ស្ថិតក្រោម​ការដឹកនាំ​ចំពោះ​ចក្ខុវិស័យ​នៃ​ការកសាង​សហគមន៍​រួម​វាសនា​តែមួយ រួមគ្នា​អភិវឌ្ឍន៍ ជឿទុកចិត្ត​គ្នា​ផ្នែក​នយោបាយ និង​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត រួមទាំង​គាំទ្រ​ចំពោះ​វិស័យ​សាធារណៈ​ឱ្យ​កាន់តែ​រឹងមាំ សម្របសម្រួល និង​សហប្រតិបត្តិការ​ពហុភាគី​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដោយ​គ្រប់គ្រង និង​ដោះស្រាយ​ភាពខុសគ្នា​ឱ្យបាន​កាន់តែ​ប្រសើរឡើង ។​អគ្គលេខាបក្ស​កុំមុយនិស្ត​វៀតណាម លោក តូ ឡិ​ម បាន​សង្ឃឹមថា ប្រទេសជិតខាង​ទាំងពីរ នឹង​បន្ត​រក្សា​ទំនាក់ទំនង​បែប​មិត្តភាព អភិវឌ្ឍ​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​សហគមន៍​រួម​ដែល​អាចអនុវត្ត​ភាពចាំបាច់​ជា​យុទ្ធសាស្ត្រ​។

​នៅ​ថ្ងៃទី​២០ ខែសីហា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ចិន លោក តូ ឡិ​ម បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្ចិនរី លោក លី ឈាំ​ង​ផងដែរ​។ បើតាម​លោក លី រដ្ឋាភិបាល​ក្រុង​ប៉េកាំង បន្ត​គាំទ្រ​ក្រុង​ហាណូយ ក្នុងការ​ធ្វើកំណែទម្រង់ និង​ព​ន្លឿ​ន​ការធ្វើ​ទំនើបកម្ម​, ឧស្សាហកម្ម​នីយកម្ម និង​កសាង​សង្គមនិយម​។ ចំណែក លោក តូ ឡិ​ម វៀតណាម តែង​ពិចារណា​ការអភិវឌ្ឍ​ប្រកបដោយ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ចិន​។បើតាម​អ្នកជំនាញ​វិភាគ​កិច្ចទំនាកទំនង​វៀតណាម​-​ចិន​, លោក តូ ឡិ​ម កំពុងតែបន្ត​មត៌ក​ការទូត​របស់​ខ្មោច​រដ្ឋបុរស ង្វៀន ភូ​ចុង ដែល​ស្លាប់ទៅ​កាលពី​ខែ​មុន ហើយ​និង​ចង់​ផ្ញើ​សារ​ទៅ​យុវជន​វៀតណាម​ថា ចំណងទាក់ទង​ជាមួយ​ចិន​ប្រទេស​របង​ជិតខាង​គ្នា ជា​ជម្រើស​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ចាំបាច់​។​

​តាម​ការសង្កេត​វា មានរឿង​ជាច្រើន​បាន​ផ្លាស់ប្ដូរ ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​របស់លោកប្រធានាធិបតីចិន ស៊ី ជីន​ពី​ន កាលពី​ឆ្នាំ​២០១៧ ដែល​ធ្វើឡើង​គាប់​ជួបនឹង ដំណើរ​ទស្សនកិច្ច​រប​ស់​អតីត​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ទីក្រុង​ហាណូយ ក្រោយ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ Apec ក្នុង​ខេត្ត Danang នៅពេលនោះ​។ សង្គ្រាម​ពាណិជ្ជកម្ម​របស់លោក ត្រាំ ជាមួយ​ចិន​បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​លោកខាងលិច​ជាច្រើន​បង្វែរ​ការ​វិយោគ​រាប់ពាន់​លាន​ដុល្លារ​ចេញពី​ចិន ទៅកាន់​វៀតណាម​។ ប៉ុន្តែ មិនបាន​កែប្រែ​ចិត្ត​ឱ្យ​វៀតណាម​ប្រកាស​ចាត់ទុក​សហរដ្ឋអាមេរិក​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ជ្រុងជ្រោយ​នោះទេ​។ រហូតដល់​កាលពី​ខែកញ្ញា​ឆ្នាំ​២០២២ ទើប​វៀតណាម យល់ព្រម​ដំឡើង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន ក្នុង​ទីក្រុង​ហាណូយ​។​

​ទោះបី​វៀតណាម​សព្វថ្ងៃ​ត្រូវបាន​គេ​មើលឃើញថា​មាន​ទំនោរ​កាន់តែ​ងាក​ទៅរក​លោកខាងលិច​ជា​ផ្លូវរដ្ឋ​នៅ​ចំពោះមុខ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ ក៏​លោក ស៊ី ជិន​ពីង នឹង​នៅតែ​ជា​មេដឹកនាំ​ម្នាក់​ដែល​ទទួលបាន​ការស្វាគមន៍​បំផុត​នៅ​វៀតណាម​កាលពី​ខែធ្នូ​ឆ្នាំ​២០២៣​។ លោក Zachary Abuza ជា​អ្នកជំនាញ​ម្នាក់ ខាង​កិច្ចការ​អាស៊ី មកពី​សាកលវិទ្យាល័យ National War College ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយថា «​សម្រាប់​វៀតណាម ចិន​ជាការ​គំរាមកំហែង​ទឹកដី​នៅក្នុង សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ចិន​វិញ​នៅតែ​ចង់ឱ្យ​គណបក្ស​ក​ម្មុយ​និ​ស្ដ​វៀតណាម រក្សា​អំណាច​ផ្ដាច់មុខ​ឯក​បក្ស​របស់ខ្លួន​នៅ​វៀតណាម ពីព្រោះ​វា​ជា​ប្រព័ន្ធ​ដឹកនាំ​មួយ​មាន ទម្រង់​ដូចគ្នា​នឹង​ចិន ដែល​អាចធ្វើឱ្យ​ប្រទេស​ទាំង​២​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា នៅក្រោម​ទិដ្ឋភាព​ជាច្រើន​។​

​តែ​តាម​អ្នកជំនាញ​រូបនេះ​ដដែល ខណៈ​សហរដ្ឋអាមេរិក​និយាយថា​ខ្លួន​មានការ​ប្ដេជ្ញាចិត្ត​ធ្វើការ​ជាមួយ​វៀតណាម និង​ទទួលស្គាល់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​របស់​ទីក្រុង​ហាណូយ ក៏ដោយ ក៏​ថ្នាក់ដឹកនាំ​វៀតណាម​ភាគច្រើន​នៅតែមាន​ការសង្ស័យ និង​ប្រុងប្រយ័ត្ន​ជានិច្ច ដោយសារតែ​ប្រវត្តិ​ធ្វើ​អន្តរាគមន៍​របស់​សហ​រដ្ឋ​អាមេរិក​នៅក្នុង​បដិវត្តន៍​ពណ៌ ផ្ដួលរំលំ​រដ្ឋាភិបាល នៅ​ជុំវិញ​ពិភពលោក​នាពេល​កន្លងមក​។​
​របៀបវារៈ​នៃ​កិច្ចពិភាក្សា​រវាង​លោក ស៊ី ជីន​ពីង ជាមួយ​សម​ភាគី​វៀតណាម លោក Nguyen Phu Trong មិន​ត្រូវបាន​បញ្ចេញ​ឱ្យដឹង​ជា​សាធារណ​នោះទេ​កាលពី​អ​ឡុង​ឆ្នាំ​២០២៣​។ ប៉ុន្តែ មាន ការរំពឹង​ជាច្រើន​ថា​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ នឹង​ពិភាក្សាគ្នា​ពី​គម្រោង​ផ្លូវដែក​ថ្មី​មួយ​ត​ភ្ជាប់​រវាង​ប្រទេស​ទាំង​២​។

បច្ចុប្បន្ន សមត្ថភាព​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ត​ភ្ជាប់​រវាង ចិន និង​វៀតណាម​នៅមានកម្រិត​នៅឡើយ ដ្បិត​ប្រព័ន្ធ​ផ្លូវដែក​ទាំងនោះ​មាន​សភាព​ចាស់​ណាស់​ទៅហើយ រីឯ​ក្រុមមន្ត្រី​ម​នៃ​រដ្ឋាភិបាល​ចិន និង​វៀតណាម​ក៏​ធ្លាប់បាន អំពាវនាវ​ជា​យូ​រណា​មកហើយ​ដែរ​ឱ្យធ្វើ​បច្ចុប្បន្ន​ផ្លូវដែក​។ «​យើង​មិនអាច​មើលរំលង​បានទេ​ថា​ភាគ​ខាងជើង​របស់​វៀតណាម គឺជា​ផ្នែក​មួយ​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់ ភាគខាងត្បូង​របស់​ចិន​។ ដូច្នេះ វៀតណាម​តែងតែមាន​ការព្រួយបារម្ភ​ជានិច្ច នៅពេល​ដែលមាន​កំណើន​យឺតយ៉ាវ​ក្នុង​សេដ្ឋកិច្ច​ចិន ព្រោះ​វា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច វៀតណាម ដែរ​»​។ នេះ​ជាការ​កត់សម្គាល់​របស់​លោក Zachary Abuza​។​

​លោក​លីដា​ង​ដ​ន័​( Le Dang Doanh) ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​ចូលនិវត្តន៍​ម្នាក់ នៅក្រោម​ការដឹកនាំ​រប​ស់​នាយករដ្ឋមន្ត្រី​វៀតណាម​៥​រូប ក៏​យល់ស្រប​ស្រដៀង នេះដែរ​ថា​បណ្ដាញ​ផ្លូវដែក​អាច​នឹង​ជួយ​ដោះស្រាយ​កង្វល់​របស់​ចិន​ជុំវិញ​ការ​រឹតត្បិត​ការចូលរួម​របស់​វៀត​ណា​ម នៅក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ហើយ​ដែល ការស្ទាក់ស្ទើរ​នេះ​គឺជា​ឧបសគ្គ​មួយ​នៅក្នុង​ទំនាក់ទំនង​រវាង​ចិន និង​វៀតណាម​។ បើ​គម្រោង​បណ្ដាញ​ផ្លូវដែក​ថ្មី​ដំណើរការ​ទៅមុខ​ដោយ​រលូន នោះ​វា​នឹង​ក្លាយជា​គម្រោង ទី​២ នៅក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ បន្ទាប់ពី​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​ហាណូយ​ចាប់ផ្ដើម​ដំណើរការ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​គម្រោង​ផ្លូវដែក ត្រូវបាន​ថ្នាក់​ដឹក​ចិន​ចាត់ទុកថា​ជា​មធ្យោបាយ​មួយ​ដ៏​ល្អ ដើម្បី​ទាក់ទាញ​ចិត្ត​វៀតណាម និង​នឹង​អាចជួយ​កាត់បន្ថយ​ឥទ្ធិពល​អាមេរិក​នៅ​វៀតណាម​។ លើសពីនេះទៅទៀត ការធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ផ្លូវដែក​សល់​ពី​សម័យ​អាណានិគម​ដែល​ត​ភ្ជាប់​ពី​ទីក្រុង Haiphong ជាមួយ​ទីក្រុង Kunming របស់​ចិន ក៏​នឹងត្រូវ​ឆ្លងកាត់ តាម​ផងដែរ​តំបន់​សម្បូរ «​រ៉ែ​កម្រ​» របស់​វៀតណាម​។ តាម​លោក Le Dang Doanh ទាំង​ចិន និង​វៀតណាម​សុទ្ធ​តែមាន​ចំណាប់អារម្មណ៍​លើ​ការវិនិយោគ​របស់​ចិន លើ គម្រោង​រ៉ែ នៅក្នុង​ប្រទេស​វៀតណាម​។ លោក​បន្ថែម​ដូច្នេះ​ថា «​ចិន​គឺជា​ប្រទេស​ស្តុក​ទុក​រ៉ែ​កម្រ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក រីឯ​វៀតណាម​ក៏​ជា​ប្រទេស​ស្ដុក​ទុក​រ៉ែ​កម្រ ធំ​លំដាប់​ទី​២​ដែរ​។ ដូច្នេះ ខ្ញុំ​គិតថា​ចិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​រុករក​រ៉ែ​កម្រ​ជាមួយ​វៀតណាម​»​។​a tolem china2 

​រ៉ែ​កម្រ ត្រូវបាន​ប្រើប្រាស់​យ៉ាងសំខាន់​បំផុត​នៅក្នុង​បច្ចេកវិទ្យា​ទំនើបៗ រាប់​ចាប់ពី​ឧបករណ៍​អេឡិចត្រូនិក ដូចជា smartphones រហូតដល់​យន្ដហោះ​ចម្បាំង​។ ចិន​ត្រូវបាន រាយការណ៍​ថា​កំពុង​គ្រប់គ្រង​លើ​ពាណិជ​កម្ម​សកល​ក្នុង​វិស័យ​រ៉ែ​កម្រ ដែល​នេះ​ធ្វើឱ្យ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​មានការ​ព្រួយបារម្ភ​ថា​អាច​នឹង​បាត់បង់ ឬ​ពិបាក​ស្វែងរក ការផ្គត់ផ្គង់​រ៉ែ​កម្រ ក្នុងករណី​មាន​សង្គ្រាម​ជាមួយ​ចិន​នៅ​ថ្ងៃ​ណាមួយ​។ ម្លោះ​ហើយ​ដោយសារតែ​រ៉ែ​កម្រ គឺជា​ប្រភពធនធាន​ដ៏​សំខាន់​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ ប្រទេស​ជា​ដៃគូ​របស់​វៀតណាម​ដែល​កំពុង​ប្រជែង​អំណាច​ជាមួយ​ចិន ក៏​ចង់បាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ហាណូយ លើ​វិស័យ​រ៉ែ​កម្រ​ផងដែរ ដោយ​មិន​មានការ ចូលរួម​ពី​ចិន​។​

​លោក Le The My ជា​អតីត​ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ការបរទេស​នៃ​វិទ្យាស្ថាន​សិក្សា​ពី​ចិន ក្នុង​ទីក្រុង​ហាណូយ បាន​និយាយថា តាមរយៈ​ដំណើរ​ទស្សនកិច្ច របស់លោក ស៊ី ជីន​ពីង ចិន​ចង់​បញ្ជូន​សារ​មួយ​ទៅកាន់​វៀតណាម​ថា​ចិន​នឹងមិន​បោះបង់ចោល ឬ​ដើរ​ចេញពី​វៀតណាម​នោះទេ ហើយ​ចិន​ចង់​រក្សា​ទំនាក់ទំនង​ល្អជា​មួយ វៀតណាម ដរាបណា​វៀតណាម​មិន​ឆ្លង «​បន្ទាត់​ក្រហម​» ដោយ​ងាក​ទៅរក ឬ​ដើរ​តាម​សហរដ្ឋអាមេរិក​ជ្រុល​ហួសហេតុ​ពេក​៕a tolem china1 

 

​