» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6684 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671324 នាក់

លោកនុតសវនាមេគុកបកស្រាយរឿងលោកគ្រូមាលីសាម៉េចអ្នកទោសបទល្មើសសូកប៉ាន់ស្លាប់

លោកគ្រូមា​ លី​ សា​ម៉េត​អតីតឧកញ៉ានិងជាទីប្រឹក្សាដែល​កំពុង​ជាប់​ពន្ធនាគារ​ ក្នុង​សំណុំរឿង​ឆបោក​ និង​បទល្មើស​ជាច្រើន​ បាន​ស្លាប់​នៅវេលា​ម៉ោង​ ៦ជាងព្រឹកថ្ងៃទី​ ៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៦​ ក្នុង​ពន្ធនាគារ​ដោយ​ជំងឺ​គាំងបេះដូង​ ។ នេះបើតាមការបញ្ជាក់របស់លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានប្រាប់អោយដឹងនៅរសៀលថ្ងៃនេះថា «គាត់បានទទួលមរភាពកាលពីវេលាម៉ោងជាង ៦ព្រឹកមិញ ដោយសារជំងឺគាំងបេះដូង ដែលក្រុមគ្រូពេទ្យជួយសង្គ្រាះមិនទាន់»។a ly die 

បើតាមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, គិតត្រឹមវេលាម៉ោងជាង ១២ថ្ងៃត្រង់នេះ សពរបស់លោក លី សាម៉េត ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោលសល្យបច្ច័យ មុនប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។សូមរំលឹកថា លោក លី សាម៉េត ហៅគ្រូមា អាយុ៧១ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីចុងឆ្នាំ២០២៤ ក្រោមការប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់»

 

តាមរយៈហ្វេសប៊ុកលោកនុតសវនាសសេរថា៖ករណីមរណភាព លោក លី សាម៉េត នៅមណ្ឌលអប់រំកែប្រែទី១ សូមសាធារណជន និងបងប្អូនអ្នកសារព័ត៌មានមេត្តាជ្រាប ដូចខាងក្រោម ៖

- លោក លី សាម៉េត ក្នុងវ័យ៧៣ឆ្នាំ គាត់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ គឺជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមខ្ពស់ តាំងពីមិនទាន់បញ្ជូនមកឃុំខ្លួន នៅ ម១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។- ថ្វីត្បិតគាត់ពុំត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ គាត់ត្រូវបានអនុញ្ញាតឱ្យសម្រាកនៅប៉ុស្តិសុខភាពរបស់មណ្ឌលដើម្បីតាមដានសុខភាពជាប្រចាំពីសំណាក់គ្រូពេទ្យរបស់មណ្ឌល និងលេងកីឡាវាយប៊ូលជារៀងរាល់ថ្ងៃផងដែរ។

- មួយរយៈចុងក្រោយនេះ គាត់បានបង្ហាញអាការៈបាក់ទឹកចិត្ត មានអាកប្បកិរិយាស្រងូតស្រងាត់ និងឧស្សាហ៍ងងិតមុខផង ដោយបញ្ហាក្តីក្តាំនៅតុលាការ (ទោសសរុប ២៤ឆ្នាំ និងមួយសំណុំរឿងទៀតត្រៀមប្រកាសទោស)។- នៅវេលាម៉ោង ៧:៣៥នាទីព្រឹក ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយប្រជុំជួររួច មន្ត្រីប្រចាំការនៅអគារសម្រាកព្យាបាល នៃប៉ុស្តិសុខភាព ម១ បានធ្វើការចាក់សោរបញ្ចេញជនជាប់ឃុំដូចសព្វមួយដង បានប្រទះឃើញសពលោក លី សាម៉េត នៅលើគ្រែ មានទម្រង់កំពុងសំរានលក់ តែសពមានសភាពរឹងស្តូកស្តឹងទៅហើយ។ ភ្លាមៗនោះមន្ត្រីក៏បានប្រកាសអាសន្ន និងរាយការណ៍សុំជំនួយពីជំនាញសុខាភិបាល

- ក្រោយពិនិត្យឃើញថា ពុំមានសញ្ញាណជីវិតទាល់តែសោះ មណ្ឌលក៏បានធ្វើការបិទខ្ទប់ទីតាំងកើតហេតុ និងបានរាយការណ៍ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពន្ធនាគារ និងនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្នើសុំជំនាញកោសល្យវិច័យ និងអង្កេតស្រាវជ្រាវករណីមរណភាព ស្របតាមនីតិវិធីពន្ធនាគារ ដោយមានការចូលរួមពីសំណាក់ ឧកញ៉ា វេជ្ជបណ្ឌិត នន សុវណ្ណរ័ត្ន គ្រូពេទ្យជំនាញកោសល្យវិច័យ របស់ស្ថាប័នតុលាការ។

- បន្ទាប់ពីបានចំណាយពេលពិនិត្យអស់រយៈពេលពេញមួយព្រឹក មណ្ឌលក៏បានអញ្ជើញគ្រួសារសព រួមមាន៖ កូនប្រុស ស្រីបង្កើត និងភរិយាសព ដើម្បីចូលរួមពិនិត្យទាំងអស់គ្នា និងបានឯកភាពនិមន្តព្រះសង្ឃ និងអាចារ្យ ធ្វើពិធីតាមបែបសាសនា និងដង្ហែរសពចេញពីមណ្ឌលទៅកាន់គេហដ្ឋានគ្រួសារគាត់វិញដោយក្តីក្រៀមក្រំ។- ទាំងមន្ត្រីជំនាញ និងគ្រួសារសពបានឯកភាពគ្នាថា លោក លី សាម៉េត បានទទួលមរណភាពដោយអាការៈគាំងបេះដូងដោយសារគាត់មានបញ្ហាលើសជាតិស្ករ ទឹកនោមផ្អែមធ្ងន់ធ្ងរ និងសម្ពាធឈាមខ្ពស់

- ក្នុងនាមអង្គភាពអនុវត្តសាលក្រម សាលដីកាតុលាការ និងអប់រំកែប្រែ ស្តារនីតិសម្បទាជូនជនជាប់ឃុំ យើងខ្ញុំមានភារកិច្ចចាំបាច់ក្នុងការមើលថែសុខមាលភាព និងអាយុជីវិតជនជាប់ឃុំទាំងអស់ ដែលកំពុងអនុវត្តទោស និងរង់ចាំតស៊ូក្តីនៅតុលាការ តែជាអកុសល បញ្ហាស្លាប់តែងកើតមានជាយថាហេតុ មិនអាចទប់ស្កាត់បានទាំងស្រុងឡើយ

- ក្នុងនាមប្រធានមណ្ឌល ខ្ញុំសូមច្រានចោលរាល់ការចោទប្រកាន់យ៉ាងងងើលរបស់ជនឱកាសនិយម ពាលអគតិមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយមិនពិត ថាមរណភាពរបស់លោក លី សាម៉េត ជាការបង្វែងសភាពការណ៍ឆបោកអនឡាញ និងបញ្ហាមួយចំនួនទៅវិញ។ ពួកនោះជាទមិឡឥតសាសនា គ្មានសីលធម៌ គ្មានសច្ចៈធម៌ក្នុងខ្លួន រកតែឱកាសញុះញង់បង្កការភាន់ច្រលំមកលើសមត្ថកិច្ច និងអាជ្ញាធរដែលកំពុងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់

- ខ្ញុំក៏សូមស្នើសុំបងប្អូនអ្នកលេងបណ្តាញសង្គមទាំងអស់មេត្តាយោគយល់អធ្យាស្រ័យដល់វិញ្ញាណក្ខន្ធសព និងគ្រួសារសពដែលកំពុងមានទុក្ខជាទម្ងន់ សូមមេត្តាកុំប្រើប្រាស់ពាក្យប្រមាថមាក់ងាយ និន្ទា ជាន់ឈ្លី ធ្វើម្តេចគាត់បានចែកឋានទៅហើយ។- សូមបួងសួងដល់គុណបុណ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមវិញ្ញាណក្ខន្ធ លោក លី សាម៉េត បានចាកចេញទៅកាន់សេរីភាព និងបានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។a ly die1 a ly die3 a ly samet die