» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8060 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698231 នាក់

ចាប់ខ្លួន​លោក សួង សុ​ភ័​ណ្ឌ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ក្រោម​មូលហេតុ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង និង​ញុះញង់​ដាក់​កំហុស​ទៅលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រឿង​បញ្ហា​ព្រំដែន​!!


​ភ្នំពេញ​៖ លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ និង​ជា​អតីត​បេក្ខជន​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​ស​ង្គោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ ចាប់ខ្លួន​ពី​ផ្ទះ​នៅក្នុង​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១២ ថ្ងៃត្រង់ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​នេះ​បន្ទាប់ពី​បាន​ទៅ​ពាល់​បង្គោលព្រុំ​ដែន​និង​ជួប​ប្រជាជន​កាលពី​ថ្ងៃទី​១៣​សីហា​និង​គ្រោង​ធ្វើ​ស​ន្និ​សី​ទ្ធ​កាសែត​។​a border soung3 

​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​កាសែត ថា លោក សួង សុ​ភ័​ណ្ឌ ត្រូវបាន​ចាប់ខ្លួន​ទាក់ទង​ទៅនឹង​បទល្មើស​ជាក់ស្តែង និង​ញុះញង់​ទំលាក់ ហុ​ស​ទៅលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​! “​ត្រូវ​ចាប់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង ដោយបាន​ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់ និង​ទំលាក់​ហុ​ស​ទៅលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​”​។​

​លោក យិន ឈឿន អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ នា​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​បាន​ទទួលស្គាល់ថា លោក សួង សុ​ភ័​ណ្ឌ ពិតជា​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ។​យើង​មិនទាន់​ដឹងថា ការចាប់ខ្លួន​នេះ​ពាក់ព័ន្ធ​ទៅនឹង​ករណី​អ្វី​នោះទេ ហើយ​ពេលនេះ ត្រូវបាន​នាំយកទៅ​សួរនាំ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ហើយ​ខាង​គណបក្ស​នៅ​មិនទាន់បាន​ចូលជួប​សួរនាំ​នៅឡើយ​ទេ​។​

សូម​បញ្ជាក់ដែរថា លោក សួង សុ​ភ័​ណ្ឌ គឺជា​មនុស្ស​ទី​ពីរ​ហើយ បន្ទាប់ពី​លោក រ៉ុង ឈុន ដែល​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួន ក្នុង​បទ​ញុះញង់ និង​បំភ្លៃ​លើ​រឿង​ព្រំដែន​។ ដែរ គិត​ត្រឹម​ថ្ងៃទី ១៤ សីហា​លោក​សួង​សុភ​ណ្ឌ័ ក៏​ជាម​នុស្ស​ចុងក្រោយ ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​កន្លងមកនេះ​។ កាលពី​ថ្ងៃទី ១៣ សីហា សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​យុវជន​៦​នាក់ ដែល​សកម្ម​ក្នុង​ការតវ៉ា​អោយមាន​ការដោះលែង​លោក រ៉ុង ឈុន ផងដែរ​។

បើតាម​លោក ឆាយ គឹម​ខឿន ក្នុងចំណោម​យុវជន​ទាំង​៦​នាក់​ខាងលើនេះ យុវជន​៤​នាក់​នឹងត្រូវ​ដោះលែង​វិញ​។ ចំណែកឯ​យុវតី ឈឿន ដា​រ៉ាវី និង​យុវជន ហ៊ុន វណ្ណៈ នឹងត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ក្រោម​ការចោទប្រកាន់​ពីបទ «​ញុះញង់​អោយមាន​ភាពវឹកវរ​ដ​ល់​សន្តិសុខ​សង្គម​»៕a border soung a border soung1 a border soung2 

​