» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32290 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599709 នាក់

រកឃើញ​កូ​វីត​ពូជ​ដែល​តា​សរុប​២២៣​ករណី​យ៍​ហើយ​ក្នុងនោះ​នៅ​ភ្នំពេញ​មាន​៥​ករ​ណីយ៍​

 


​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​វីរុស​កូ​វីដ​-១៩ បំប្លែង​ខ្លួន​«​ដែល​តា​» ចំនួន​១០៩​ករណី​ថ្មី​នៅ​ទូទាំងប្រទេស ខណៈ​រាជធានី​ភ្នំពេញ​មានការ​រកឃើញ​វីរុស​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី​«​ដែល​តា​» ចំនួន​៥​ករណី​។a co delta

ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​ដឹងថា រកឃើញ​លើ​ពលករ​ខ្មែរ​មក​ថៃ​ម្នាក់ កាលពី​ថ្ងៃទី​៣១​កក្កដា និង​៤​នាក់​ផ្សេងទៀត នៅ​ថ្ងៃទី​១​សីហា​ម្សិលមិញ តាមរយៈ​ការវិភាគ​សំណាក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ អ្នក​ទាំង​៤​រូប​ថ្មី​នេះ រួមមាន​អ្នកជំងឺ​ម្នាក់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បុគ្គលិក​អនាម័យ​និង​អ្នកជំងឺ​ម្នាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​អ្នកដំណើរ​បរទេស​ម្នាក់​មកពី​ប្រទេស​ម៉ាឡេស៊ី​។ ភ្លាមៗ​ក្រោយ​ការរកឃើញ​អ្នក​វិជ្ជមាន​ចំនួន​៤​ករណី​ថ្មី ប្រជាពលរដ្ឋ​រាប់រយ​នាក់​ក្នុង​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក ត្រូវធ្វើ​តេស្ត​សំណាក ដើម្បី​ប្រាកដថា​ពួកគេ​មាន​ឆ្លង​វីរុស​កូ​វីដ​១៩​ប្រភេទ​«​ដែល​តា​» ឬ​យ៉ាងណា​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​បិទ​ខ្ទប់​ច្រក​ផ្លូវ​លេខ ៣៧២, ៣៧២Z និង​ផ្លូវ​លេខ ៣៦២ ក្នុងភូមិ​៥ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដែលមាន​ការឆ្លង​រាលដាល​កូ​វីដ​-១៩​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា​(Delta) ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នៅក្នុង​សហគមន៍ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ ៩៣ ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ដែល​សង្ស័យ​ពាក់ព័ន្ធ​មេរោគ​បំប្លែង​ថ្មី Delta​។​ប្រការ​១ …​ត្រូវបាន​ការបិទ​ខ្ទប់​មិនឱ្យ​មានការ​ចេញ​-​ចូល​ចំពោះ​កំណាត់​ផ្លូវ​លេខ ៩៣ ពី​ចំណុច​សាលាបឋមសិក្សា ពញាក្រែក រហូតដល់​ចំណុច​ផ្ទះ​លេខ ១១៦ រួមទាំង​លំនៅឋាន​ក្នុង​បុរី ខេ​ស៊ី (KC) ស្ថិតក្នុង​ក្រុមទី​៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែលមាន​ការសង្ស័យ​ជាប់​ពាក់ព័ន្ធ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ ដែល​តា (Delta) សម្រាប់​រយៈពេល ០៧ (​ប្រាំពីរ​) ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ ដល់ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១ រហូត​ការស្រាវជ្រាវ​ត្រូវបាន​បិទ​បញ្ចប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅក្នុង​សហគមន៍​។​

​ក្រៅពី​រាជធានី​ភ្នំពេញ អ្នក​វិជ្ជមាន​កូ​វីដ​១៩«​ដែល​តា​» តាម​បណ្តា​ខេត្ត​ចំនួន​១១​ផ្សេងទៀត រួមមាន​កណ្តាល កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ប៉ៃលិន និង​សៀមរាប ក្នុង​ចំនួន​សរុប​១០៩​ករណី​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅ​យប់​ថ្ងៃ​ចន្ទ​ទី​០១​សីហា​ម្សិលមិញ​។ ដូច្នេះ​មកដល់ពេលនេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩«​ដែល​តា​» សរុប​២២៣​ករណី​ហើយ ។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា​ថា កូ​វីដ​-១៩​បំប្លែង​ខ្លួន​«​ដែល​តា​» មាន​សមត្ថភាព​ឆ្លង​រីក​រាល​លឿន​ជាង​មុន និង​បង្ករ​ជា​ជំងឺ​កូ​វីដ​-១៩​ធ្ងន់ធ្ងរ​ជាង​មុន​។ ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ខ្លាំង​បំផុត​ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​កូ​វីដ​-១៩ និង​ទប់ស្កាត់​ការ​ធ្លាយ​ចូលទៅក្នុង​សហគមន៍​នូវ​វីរុស​កូ​វីដ​-១៩​ប្រភេទ​«​ដែល​តា​»​នេះ​។​

​ជា​វិធានការ​នៃ​ការទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​-១៩​ប្រភេទ​«​ដែល​តា​» ចូលទៅក្នុង​សហគមន៍ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​កន្លងទៅ បានសម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន​៨​ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ចំនួន​២​សប្តាហ៍ ដោយសារ​មានការ​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ប្រភេទ​«​ដែល​តា​» លើ​ពលករ​ខ្មែរ​ជាច្រើន​ករណី​។ បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​សម្រេច​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​-​ខេត្ត ដាក់ចេញ​បម្រាម​គោចរ​ចន្លោះ​ពី​ម៉ោង​៩​យប់ ដល់​ម៉ោង​៣​ទៀបភ្លឺ សំដៅ​ការទប់ស្កាត់​ការ​រាលដាល​វីរុស​កូ​វីដ​-១៩​ប្រភេទ​«​ដែល​តា​» ចូល​សហគមន៍​ដូចគ្នា​។​

​យ៉ាងណាមិញ​នៅថ្ងៃនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​ក៏បាន​ប្រកាស​ឲ្យ​ដឹង​ពី​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី​ចំនួន​៥៦០​នាក់​បន្ថែមទៀត ខណៈ​អ្នកជា​សះស្បើយ​ថ្មី​មាន​៧៦៣​នាក់ និង​ស្លាប់​២២​នាក់​។ ជា​តុល្យការ​ត្រឹម​ថ្ងៃទី​០២​សីហា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់​៧៨,៤៧៤៧​នាក់ អ្នកជា​សះស្បើយ​៧១,៥១៧​នាក់ និង​ស្លាប់​១៤៤២​នាក់​៕

​