» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6710 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666620 នាក់

អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​បូម​ដី​ចាក់​លុប ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​ភូមិ​ខ្ទរ និង​នៅ​ចំណុច​បាក់ស្រុត​នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំបក់​មាស


​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​ចំនួន​៣​កន្លែង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​មាន​វិធានការ​ទប់​ស្គា​ត់​និង​ដោះស្រាយ ។​តែ​លោក​មិនបាន​និយាយថា​ហេតុ​អី​បានជា​បាក់​ច្រាំង​ចឹ​ង​ទេ​តែ​អាជ្ញាធរ​បាន​បន្ទោស​ម្ចាស់ផ្ទះ​ថា​អាជ្ញាធរ​ហាម​មិន​ឲ្យ​សង់​ហើយ​មិន​ស្តាប់​?​។​a sreng house 

​ទីតាំង​ដែល​លោក ឃួ​ង ស្រេង ចុះ​ត្រួតពិនិត្យ​និង​មាន​វិធានការ​ទប់ស្កាត់​នេះ រួមមាន​៖ ទី​១ គឺ​ការបាក់​ស្រុត​ច្រាំងទន្លេ​មេគង្គ ប្រវែង​ប្រមាណ ៣០​ម៉ែត្រ នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ក្រោយពី​បាន​បាក់ស្រុត កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ កុម្ភៈ ម្សិល​ម៉ិ​ញ​។ ទីតាំង​ទី​២ នៅ​ចំណុច​មុខ​វត្ត​បាក់​ខែង សង្កាត់​បាក់​ខែង​។ ទីតាំង​ទី​៣ នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។​

លោក អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ឱ្យ​មន្ត្រី​បច្ចេកទេស នៃ​មន្ទីរជំនាញ​រាជធានី​ភ្នំពេញ រុះរើ​សំណង់​ដែល​ខូចខាត រួច​ដាក់​គ្រឿងចក្រ​ជាបន្ទាន់ ដោយ​បូម​ដី​ចាក់​លុប​ដើម្បី​ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​និង​នៅ​ចំណុច​បាក់ស្រុត​នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​ជាបន្ទាន់​។ លោក​ឯក ឃុន​ដឿ​ន អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ទទួលបន្ទុក​លើ​ការងារ​នេះ​ត្រូវ ធ្វើលិខិត​ស្នើ​ទៅ​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម សុំ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ចុះមក​សិក្សា​នៅ​ទីតាំង​ទាំង​២​ខាងលើ ដើម្បី​បង្វែ​ផ្លូវទឹក​ធ្វើយ៉ាងណា​កុំ​ឲ្យ​ទឹក​ហូរ​មក​បុក​ទីតាំង​ទាំងពីរ​នេះ​បន្តទៀត​។​

​គូរ​បញ្ជាក់ថា កាលពី​នា​រសៀល​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៥ ម្សិល​ម៉ិ​ញ​នេះ មាន​ករណី​បាក់ស្រុត​ច្រាំងទន្លេ ប្រវែង​ប្រមាណ​៣០​ម៉ែត្រ ជិត​ដល់​ផ្លូវ​បេតុង នៅ​ចំណុច​ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ដែល​បានធ្វើឱ្យ​ប៉ះពាល់​ជនរងគ្រោះ ចំនួន​៣​ម្ចាស់ ក្នុងនោះ​ម្ចាស់ផ្ទះ​ទី​១ ដែល​បាន​បាក់​ទាំងស្រុង មានឈ្មោះ ឌី មីន អស់​ផ្ទះ​ចំនួន​២៤​បន្ទប់ ជា​ប្រភេទ​ឥដ្ឋ​ប្រក់​ស័ង្កសី ទំហំ​២០​ម៉ែត្រ គុណ​៣០​ម៉ែត្រ​។ ម្ចាស់ផ្ទះ​ទី​២ មានឈ្មោះ អ៊ុយ សម្បត្តិ ផ្ទះ​សង់​អំពី​ឥដ្ឋ​ប​ប្រក​សង្ក​សី មាន​ស្នាម​ប្រេះ​ខ្លាំង មាន​ប្រវែង ១០​គុណ ៣០​ម៉ែត្រ គឺ​មិនអាច​រស់នៅ​បាន​។ ម្ចាស់ផ្ទះ​ទី​៣​ឈ្មោះ ឌី ជា ផ្ទះ​សង់​អំពី​ដែក​ប្រក់​សង្ក​សី មាន​បី​បន្ទប់ ប្រវែង ១០​ម៉ែត្រ គុណ​និង​៣០​ម៉ែត្រ គឺ​មិនអាច​រស់នៅ​បាន ។​a house river a house river1 a house river3 
​