» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9931 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700102 នាក់

ស្ដ្រី​ម្នាក់​បន្លំ​ស៊ីដាច់​លុយ​ក្រុមហ៊ុន​លក់​ផ្ទះល្វែង​រាប់ម៉ឺន​ដុល្លារ​ត្រូវបាន​ឃាត់ខ្លួន


​ភ្នំពេញ​៖ បុគ្គលិក​ក្រុមហ៊ុន​បុរី​ដាយ​មិន​ហូ​ម​ជា​ស្ត្រី​ម្នាក់ ត្រូវបាន​កម្លាំង​អា​​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​ចាប់ និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ស៉ី​ដាច់​លុយ​របស់​ក្រុមហ៊ុន​លក់​ផ្ទះល្វែង​រាប់ម៉ឺន​ដុល្លារ ក្រោមរូបភាព​ដាក់​បន្លំ QR code របស់ខ្លួន ពីលើ QR code ទម្រង់​ដើម​របស់​ក្រុមហ៊ុន​។​a girl cheat house 

​ស្ដ្រី​ជា​ជន​ជា​ប់ស​ង្ស័​មានឈ្មោះ ឌឿ​ន ពេជ្រ​រ៉ា អាយុ​៣១​ឆ្នាំ​ត្រូវបាន​ឃាត់ខ្លួន តាម​បណ្ដឹង​របស់​ជនរងគ្រោះ​ឈ្មោះ កែវ សុ​ម៉ាលី ។ បន្ទាប់មក​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២១ ជនសង្ស័យ​បាន​ចូល​បម្រើការ​ជា​បុគ្គលិក​ផ្នែក​លក់​នៅក្នុង​ក្រុមហ៊ុន បុរី​ដាយ​មិន​ហូ​ម​។ ដោយមាន​ការជឿទុកចិត្ត ជនរងគ្រោះ​បានប្រគល់​ការងារ​លក់​ផ្ទះ​ចំនួន​២​ទីតាំង មាន​ប្រមាណ​ជាជាង​៧០០​ផ្ទះ ក្នុងតម្លៃ​ចាប់ពី​ជាង​៣​ម៉ឺន​ដុល្លារ ទៅដល់​ជាង​១០​ម៉ឺន​ដុល្លារ ឲ្យ​ទៅ​ជនសង្ស័យ​ជា​អ្នកគ្រប់គ្រង និង​លក់​ផ្ទាល់​ជាមួយ​អតិថិជន​។​

​ក្រោយពី​លក់​ផ្ទះ​អស់​ជាច្រើន ជនសង្ស័យ​ឈ្មោះ ឌឿ​ន ពេជ្រ​រ៉ា បែរជា​ប្រមូល​លុយ​ពី​អតិថិជន​អស់​ដោយ​មិនបាន​ប្រគល់​ប្រាក់​ជូន​ជនរងគ្រោះ​ឡើយ ថែមទាំង​អនុញ្ញាតិ​ឲ្យ​ម្ចាស់ផ្ទះ ៥​គ្រួសារ ចូល​នៅក្នុង​បុរី​ដោយ​ពុំមាន​ការដឹងលឺ​ពី​ម្ចាស់​បុរី​ទៀត​។​ក្រោមរូបភាព នៃ​ការប្រមូល​លុយ​ពី​អតិថិជន​ដែល​បាន​បង់លុយ​ចូលមក​ក្រុមហ៊ុន ដោយ​ស្ត្រី​រូបនេះ​បានធ្វើ​វិ​ក័យ​ប​ត្រ័​ឯកសារ​ក្លែង និង​ដាក់ QR code របស់ខ្លួន​លើ​ទម្រង់​ឯកសារ​ដើម​របស់​ក្រម​ហ៊ុន លើ​ឯកសារ​ក្លែង​ទើប​បន្លំ​លួច​លុយ​ក្រុមហ៊ុន​អស់​រាប់សិប​ម៉ី​ន​ដុល្លា​បាន​។ ដោយសារតែ​ទង្វើ​របស់​ជនសង្ស័យ​នេះ បានធ្វើ​ឲ្យ​ខូចប្រយោជន៍​របស់​ជនរ​ង​គ្រោះ​ធ្ងន់ធ្ងរ ទើប​ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​ប្ដឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​៕a girl cheat house1 

​