» សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!! » បុគ្គ​លឹក​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប​បាន​បាត់បង់​ជីវិត ខណៈពេល​ចុះ បោសសំអាត​គ្រាប់មីន » តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក លី រតន​រស្មី និង​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឱ្យ​ខ្មាន់ កាំភ្លើង​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​ » ស្ត្រី​ម្នាក់​ដេក​ក្នុង​អង្រឹង​សុខៗ ត្រូវ​ហ្វូង​ឃ្មុំ​ទិច​ស្លាប់​ភ្លាមៗ » នាយករដ្ឋមន្ត្រីរុស្ស៊ីហោះមកវៀតណាម​ចុះកិច្ចសហប្រតិបត្តិការ​នុយ​ក្លែ​អែ​ជាមួយគ្នា​ » បន្ទាប់ពី​លោក បៃ​ដិ​ន អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ ហ្កា​ហ្សា​កាតា​ថា ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ » រុស្ស៊ី​ចាប់ខ្លួន​អតីត​ឧកញ៉ាហេង​សិទ្ធី​ដែល​ឡូឡា​ចោទ​ ​ឧកញ៉ា​ហ៊ុន​តូ​រឿង​ស៊ីដាច់​លុយ​តែ​មិនដឹង​បញ្ជូនមក​ខ្មែរ​កាល​ » រដ្ឋ​ទម្លាក់​លុយ​៣០​លាន​ដុល្លារ​ទិញស្រូវ​កុំ​ឲ្យ​ថោក​ពេក​ទប់​ចល្លាចល​! » កសិករ​នៅ​ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង ពិសេស​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា មេត្តាជួយ​អន្តរាគមន៍​អោយ​ស្រូវប្រាំង​មានតម្លៃ​ខ្ពស់ជាង ១០០០​រៀល ក្នុង​០១ គីឡូក្រាម » តំបន់​ស្វយ័ត Greenland បង្ហាញ​ជំហរ​សហការ​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ លើ​វិស័យ​ការពារជាតិ​និង​រុករក​រ៉ែ​ » ដំណោះស្រាយ​ពេល​ស្រូវ​ថោក​!​ក្រសួងកសិកម្ម​ដាក់ទុន​ឱ្យ​សហគមន៍​ខ្ចី ក្នុង​រង្វង់​៥​លាន​ដុល្លារ ដោយ​មិនចាំបាច់​ឱ្យ​កសិករ​សមាជិក​ពិបាក​ជាប់បំណុលគេ ?! » បង្ក្រាប​ជន​កាប់​ម៉ូតូ​នៅ​ច្បារអំពៅ​និង​ប្លន់​ម៉ូតូ​នៅ​ចោមចៅ​ » ចូល​ព្រៃ​ដាក់​អន្ទាក់​មាន់ព្រៃ នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​ដំរីព្រៃ​ព្រេច​ស្លាប់​! » នៅ​ឆ្នាំ ២០២៤ កម្ពុជា អនុម័ត​លើ​គម្រោង​វិនិយោគ​មានតម្លៃ​ទុន​សរុប ៦,៩​ពាន់​លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​បាន​ជាង​៣០​កន្លែង​ » បើ​សេចក្តីព្រាងច្បាប់ អនុញ្ញាតឱ្យ​បើក​កា​ស៉ី​ណូ​និង​ល្បែង​ស៉ី​សង ស្របច្បាប់​នៅ​ថៃ​អនុ​ម​ត័​វា​នឹង​សម្លាប់​កាស៊ីណូ​ខ្មែរ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2447 នាក់

ម្សិលមិញ 6046 នាក់

សរុប 15871243 នាក់

ស្ទាក់​ចាប់បាន​មនុស្ស​ម្នាក់​ជាមួយ​ថ្នាំញៀន​ជិត​១០​គីឡូក្រាម​នៅ​សៀមរាប​

 

​សៀមរាប​៖ ស​ត្ថ​កិច្ច​ចម្រុះ​របស់​ខេត្តសៀមរាប បានធ្វើការ​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន​ខុសច្បាប់​ជិត​១០​គីឡូក្រាម​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ ។a drug sr2

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អម​រ៉ា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី​២០ ខែកក្កដា នេះ​ថា ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​មានការ​សម្របសម្រួល​ផ្នែក​នីតិវិធី​ពី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត វេលា​ម៉ោង​១០៖៣០​នាទី​កម្លាំង​ជំនាញ​បាន​បង្ក្រាប​ករណី​រក្សាទុក ដឹកជញ្ជូន ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ចាប់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ធន ឆ​វ័​ន្ទ ហៅ ណាត់ ស្រុកកំណើត​ភូមិ​តា​កុក​១ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង សព្វថ្ងៃ​រស់នៅ​ផ្ទះជួល​ស្ថិតនៅ​ភូមិ​អូរ​ដំបង​២ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​។

កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុតាង​ម្សៅ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ១០​ដុំ ស្មើនឹង​ទម្ងន់ ៩៩៥៥,៦៥​ក្រាម​, មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​គ្រាប់ ពណ៌​ផ្កាឈូក​សញ្ញា WY ចំនួន ០៥​គ្រាប់ ថវិកា​១៦០០​ដុល្លារ និង​ថវិកា​រៀល​មួយចំនួនទៀត​។​ក្រោយពី​សាកសួរ​តាម​នីតិវិធី នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២៤​នេះ កម្លាំង​នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​​តាម​ប្រភពពី​ប្រតិបត្តិ​ការបង្ក្រាប​នេះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​កើត​ហា​តុ​ខាងលើ​នោះ កម្លាំងចម្រុះ​របស់​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប ដោយមាន​ការសហការ​ពី​ស្នងការ​នគរបាល​ខេត្តសៀមរាប ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ត្រួតពិនិត្យ​យានយន្ត​មួយគ្រឿង និង​បាន​រកឃើញ គ្រឿងញៀន​ជាច្រើន​ដុំ នៅ​ចំណុច​លើ​ដងផ្លូវ ស្ថិតនៅ​ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក​។a drug sr a drug sr1