» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6436 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696607 នាក់

ឧ​ត្ត​ម​សេនីយ៍​អ៊ិន​បូរ៉ា​៖​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ត្រូវតែ​ស្វែងរក​អត្តសញ្ញាណ រូបថត មុខសញ្ញា​មាន​ដីកា និង​តាម​ចាប់​ឲ្យ​បាន​សកម្ម​ជាង​ឆ្នាំមុនៗ​

 

​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា​អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​ផែន​កណ្ដាល​នគរបាល​យុត្តិធម៌ បាន​ជម្រុញ​ឲ្យ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ ត្រូវតែ​ស្វែងរក​អត្តសញ្ញាណ រូបថត មុខសញ្ញា​មាន​ដីកា និង​តាម​ចាប់​ឲ្យ​បាន​សកម្ម​ជាង​ឆ្នាំមុនៗ ព្រមទាំង​ស្វែងរក​ចាប់​មុខសញ្ញា​សេសសល់ ហើយ​ត្រូវ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង មុខសញ្ញា​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​តាម​បច្ចេកវិទ្យា​ទំនើប​។​a in bora1 

អនុសាសន៍​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ របស់​ផែន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌ ឆ្នាំ​២០១៨ និង​ទិសដៅ​បន្ដ​។ កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ទាំងអស់ ចំណុះ​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្ដិធម៌ និង​ស្នងការរង​នគរបាល​ខេត្ត​ក្រុង​ទទួល​ផែន​ព្រហ្មទណ្ឌ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ឯក អ៊ិន បូរ៉ា បាន​កោតសរសើរ ដល់​កម្លាំង​នគរបាល​ពាក់ព័ន្ធ ពិសេស​កម្លាំង​ន គ​របាល​ព្រហ្មទណ្ឌ ដែល​ខិតខំ​បង្ក្រាប​ធ្វើ​ឲ្យ​បទល្មើស​មានការ​ថយចុះ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​៖«​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ យើង​មោទនភាព​ណាស់​ដែល​កងកម្លាំង​នគរបាល​យុត្តិធម៌ គ្រប់​ប្រភេទ បង្ក្រាបបាន​ស្ទើរ​១០០​ភាគរយ ចឹ​ង​មាន​សេចក្ដី​ថា នេះ​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​នគរបាល​ជំនាញ​ទាំងអស់​។ ពាក់ព័ន្ធ​សភាពការណ៍​បទល្មើស​រួម ដែលមាន​ការថយចុះ​នេះ មិនមែន​ថយចុះ​ជាយថាហេតុ​នោះទេ គឺ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​យើង​»​។​

​ក្នុងនាម អគ្គស្នងកា​នគរបាល​ជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ិន បូរ៉ា បាន​ជំរុញ​ឲ្យ​សហការ​ជាមួយ​ស្ថាប័ន​តុលាការ ដើម្បី​ពិនិត្យ​សំណុំរឿង និង​ចោទប្រកាន់​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆក់ ដែល​បង្ក្រាប​ចាប់​បានជា​បទឧក្រិដ្ឋ និង​ត្រូវ​ពង្រឹងកម្លាំង​ប្រចាំការ​អន្ដរាគមន៍​ជំនាញ​នៅ​អង្គភាព ព្រមទាំង​រៀបចំ​ក្រុម​ជំនាញ​កត់ត្រា​ទិន្នន័យ​បទល្មើស និង​លទ្ធផល​បង្ក្រាប​ដើម្បី​វិភាគ​សិក្សា​បែប​ឧក្រិដ្ឋវិទ្យា ដើម្បី​ងាយស្រួល​ក្នុង​ការកំណត់​យុទ្ធសាស្ដ្រ សម្ដៅ​កាត់បន្ថយ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​បើតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ង៉េ​ង​ជួ បាន​បង្ហាញថា បង្ក្រាប​បទល្មើស​ជារួម​បាន ចំនួន​២,៥៩៨ ករណី​ឃាត់ខ្លួន​បាន​៣,៧៤២​នាក់ ស្មើ​៨៨% ក្នុងនោះ​៖
*​បទឧក្រិដ្ឋ បង្ក្រាប​៥២៨​ករណី ឃាត់ខ្លួន​៧៨៤​នាក់ ស្មើ​៨៥%, បង្ក្រាប​ជាក់ស្តែង​៣៧៨​ករណី ឃាត់ខ្លួន​៥៣៦​នាក់ ស្មើ​៧២% និង​ស្រាវជ្រាវ​១៥០ ករណី​ឃាត់ខ្លួន​២៤៨​នាក់ ស្មើ​២៨%

*​បទមជ្ឈិម​បង្ក្រាប​២,០៧០​ករណី ឃាត់ខ្លួន​២,៩៨៥​នាក់ ស្មើ​៨៨%, បង្ក្រាប​ជាក់ស្តែង​១,៦៩១​ករណី ឃាត់ខ្លួន​២,៣៩៨​នាក់ ស្មើ​៨២% និង​ស្រាវជ្រាវ​៣៧៩​ករណី ឃាត់ខ្លួន​៥៦០​នាក់ ស្មើ​១៨%​។​
​ក្នុងចំណោម​ចំនួន​ជនសង្ស័យ​ដែល ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៣,៧៤២​នាក់ ខាងលើនេះ បាន​ពិនិត្យ​រកឃើញថា មុខសញ្ញា​បាន​ប្រើប្រាស់​សារធាតុ​ញៀន សរុប​៣២% (​បទឧក្រិដ្ឋ​២២% និង​បទមជ្ឈិម​៣៤%), មុខសញ្ញា​ចាស់ ប្រព្រឹត្ត​បទល្មើស​មិន​រាងចាល​៤% (​បទឧក្រិដ្ឋ​៦% និង​បទមជ្ឈិម​៤%) និង​មុខសញ្ញា​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់​២៥​ឆ្នាំ មាន​២០,៨១% (​ឧក្រិដ្ឋ​១៥,២៧% និង​បទមជ្ឈិម​៨៤,៧២%)៕a in bora a in bora2 

​