» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5013 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695184 នាក់

បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី

 

 

ភ្នំពេញ ៖ នគរបាលស្រុកពញាឮ សូមអំពាវនាវដល់សាធារណៈជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូបន្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី ។

សេចក្តីប្រកាសព័ត៌មានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានឲ្យដឹងថាករណី បុរសជាអ្នកលក់គ្រឿងសមុទ្រ ថត Zoom វីដេអូ មើលដើមទ្រូងស្រ្តីម្នាក់ជាអ្នកទិញគ្រឿងសមុទ្រ យកទៅបង្ហោះក្នុងTikTok របស់ខ្លួនឈ្មោះ បងទ្រៀងឯកា ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល។a po picture1 

សមត្ថកិច្ចបញ្ជាក់ថា កើតហេតុ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៦ និង ៣០នាទី នៅចំណុច មុខរោងចក្រស៊ីឃ្លូ ភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ជនសង្ស័យ ០១នាក់ (ឃាត់ខ្លួន) មានឈ្មោះ ស៊ុំ ចាន់ទ្រា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងសមុទ្រ មានទីលំនៅភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ការឃាត់ខ្លួនក្នុករណី ប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល ។ 

 

សមត្ថកិច្ចបញ្ជាក់ថា ៖ វត្ថុតាងចាប់យក-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPhone 17 pro max ពណ៌ ទឹកក្រូច ។ឈ្មោះ ស៊ុំ ចាន់ទ្រាដែលគេស្គាល់ថាជាម្ចាស់បទស្នាមលើកអូនដែលពេញនិយមសម្រាប់យុវចន បានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ រូបខ្លួន បានទៅលក់គ្រឿងសមុទ្រមុខរោងចក្រស៊ីឃ្លូ នៅខេត្តកំពង់ស្ពឺ ក្នុងពេលនោះរូបខ្លួនបានយកទូរស័ព្ទរបស់ខ្លួនថតជាវីដេអូបង្ហោះក្នុងគណនី TIKTOK របស់ខ្លួន ផ្សព្វផ្សាយលក់គ្រឿងសមុទ្រ ហើយពេលនោះរូបខ្លួន បានថត Zoom ទៅមើលដើមទ្រូងស្ត្រីម្នាក់ ដែលបានអោនទិញគ្រឿងសមុទ្ររបស់ខ្លួន។បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

បើតាម ច្បាប់ព្រហ្មទណ្ឌ មាត្រា ៣០២ (បទប៉ះពាល់ ដល់សិទ្ធិខាងរូបភាពនៃបុគ្គល)៖ ការថតរូបភាព អ្នកដទៃនៅកន្លែងឯកជន ដោយគ្មាន ការព្រមព្រៀង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែន រៀល ទៅ ពីរលានរៀល លើកលែងតែ ករណីដែលច្បាប់អនុញ្ញាត ៕ a po picture2 a po picture3