» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5858 នាក់

ម្សិលមិញ 12365 នាក់

សរុប 20057087 នាក់

ហ្វីលីពីន​ព្រមាន​ចិន​ថា​៖ បើ​ហ៊ាន​វាយ​ប្រហារ​នាវា​ជើង​ទឹក​របស់ខ្លួន ទ័ព​អាមេរិក​នឹង​ចូល​អ ន្ត​រាគ​មន៍​


​ប្រទេស​ហ្វិ​លី​ពិន​៖ ទីភ្នាក់ងារសារព័ត៌មាន SCMP កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ នេះ​បាន​ចុះផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន​លោក​តេ​អូ​ដូ​ឡូ​ស៊ីន​( Teodoro Locsin Jnr) បាន​និយាយថា​ទីក្រុង​ម៉ានីល​នឹង​អំពាវនាវ​ដល់​កិច្ចព្រមព្រៀង​ការពារជាតិ​របស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក ប្រសិនបើ​ចិន​វាយ​ប្រ ហារ​នាវា​កងទ័ពជើងទឹក​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។a philipin navy5

ការអត្ថាធិប្បាយ​របស់​តេ​អូ​ដូ​ឡូ​ស៊ីន​( Teodoro Locsin Jnr) ជាការ​កត់សម្គាល់​ជា​លើកដំបូង​ថា​រដ្ឋបាល​លោក​ប្រ​ធានា​ថិ​ប​តី​ដូ​ទឺ​តេ​( Rodrigo Duterte) នឹង​ងាក​ទៅរក​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​រក​ជំនួយ​ពេល​មានការ​ផ្ទុះ​ឡើងជា​បន្តរ​វាង​ទីក្រុង​ម៉ានីល និង​ទីក្រុង​ប៉េកាំង នៅក្នុង​ដែនទឹក​ដែលមាន​ជម្លោះ​។​

​ថ្លែង​ក្នុង​កម្មវិធី​ជជែក​ពេលព្រឹក​របស់​ប៉ុស្តិ៍ ANC លោក Teodoro Locsin Jnr បាន​និយាយថា ទីក្រុង​ម៉ានីល នឹង​បន្ត​ល្បាត​តាម​អាកាស​នៅលើ​សមុទ្រ​ចិន​ខាងត្បូង បើទោះបីជា​ទីក្រុង​ប៉េកាំង បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​នូវ​អ្វីដែល​ខ្លួន​បាន​ពិពណ៌នា​ថា​ជាការ​បង្កហេតុ​ខុសច្បាប់​ក៏ដោយ​។ ពួកគេ​អាច​ហៅថា នៅក្នុង​រឿងរ៉ាវ​ជ ម្លោះ​នេះ​គឺជា​ការបង្ក​ហេតុ​ខុសច្បាប់ ប៉ុន្តែ​ពួកយើង​មិនអាច​ផ្លាស់ប្តូរ​គំនិត​របស់​ពួកគេ​បានទេ​។ ពួកគេ​បាន​បាត់បង់​រង្វាន់​អាជ្ញាកណ្តាល​រួចហើយ ដោយ​យោងទៅលើ​សេចក្តីសម្រេច​ឆ្នាំ ២០១៦ របស់​សាលាក្តី​អន្តរជាតិ​ដែល​បានសំរេច​ប្រ​ឆាំ ង​នឹង​ការទាមទារ​ពង្រីក​រប​ស់​ក្រុង​ប៉េកាំង ភាគច្រើន​ទៅលើ​សមុទ្រ​ចិន​ខាងត្បូង​។​“ ប៉ុន្តែ​ប្រសិនបើ​មាន​អ្វីមួយ​កើតឡើង​ដែល​ហួស​ពី​ការ​លុ ក​លុ យ ដែល​អាច​និយាយបានថា​ជាការ​វា យ​ប្រ ហារ​ទៅលើ​នាវា​កងទ័ពជើងទឹក​ហ្វីលីពីន​…​នោះ​មានន័យថា ខ្ញុំ​នឹង​ហៅ​ទីក្រុង​វ៉ាស៊ីនតោន មក​ចុះ​អន្តរា​គន​ម៌​ផងដែរ​” ។

គួរ​បញ្ជាក់ថា លោក Teodoro Locsin Jnr បាន​និយាយ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក Mike Pompeo កាលពី​ដើមខែ​នេះ បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​ច្រានចោល​ការអះអាង​របស់​ចិន ចំពោះ​ផ្លូវទឹក​ដែលមាន​ជ ម្លោះ​ដោយ​ធនធាន​ដែល​ឆ្លងកាត់​ពាណិជ្ជកម្ម​ចំនួន​៣​ពា ន់​លា ន​ដុ ល្លារ​អាមេរិក ហើយ​បាន​និយាយថា​សហរដ្ឋអាមេរិក នឹង​គាំទ្រ​ប្រទេស​នានា​ដែល​ជឿជាក់ថា ទីក្រុង​ប៉េកាំង បាន​រំ លោ ភលើ​ការទាមទារ​របស់​ពួកគេ​។

កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ទា​ហ៊ាន ចិន​បាន​បា ញ់​មី ស៊ី ល​ប្រឆាំង​យន្តហោះ​ចំនួន ២​គ្រា ប់​ទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ន​ជា​សារ​ព្រ មាន​យ៉ាងច្បាស់​ទៅលើ​អាមេរិក​។ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ចិន​បាន​ចោទ​អាមេរិក​ថា បាន​បញ្ជូន​យន្តហោះ​ចារកម្ម U-2 ចូលក្នុង​តំបន់​គ្មាន​ការហោះហើរ ដោយ​គ្មាន​ការអនុញ្ញាត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្នុងអំឡុងពេល​ចិន ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​។​

​មី ស៊ី ល​ទាំងពីរ​គ្រា ប់​នេះ មាន​១​គ្រាប់​ម៉ាក DF-26B បា ញ់​ចេញពី​ភាគ​ពាយព្យ​នៃ​ខេត្ត Qinghai និង​១​គ្រា ប់​ទៀត​ម៉ាក DF-21D បា ញ់​ចេញពី​ភាគ​ខាងកើត​ខេត្ត Zhejiang​។ មី ស៊ី ល​ទាំងពីរ​គ្រាប់​ត្រូវបាន​បាញ់​ចូលក្នុង​តំបន់​ចន្លោះ​ខេត្ត Hainan និង​កោះ Paracel​។ មី ស៊ី ល DF-26 អាច​បា ញ់​បាន​ដល់​ច ម្ងា​យ ៤​ពាន់​គីឡូម៉ែត្រ ហើយ​អាច​បំពា ក់​ក្បា ល​គ្រា ប់​នុ យ​ក្លេ អ៊ែរ សម្រាប់​ក ម្ទេ​ច​គោលដៅ​នៅលើ​គោក និង​ក្នុង​ទឹក​។ ចំណែក DF-21 អាច​បា ញ់​បាន​ដល់​ចម្ងាយ ១៨០០​គីឡូម៉ែត្រ ជា​មី ស៊ី ល​បាលី​ស្ទីក​ប្រ​ឆាំ ង​នាវា​ដំបូង​គេ​ក្នុង​លោក​។​

​យោធា​ចិន អះអាងថា ការបា ញ់​មី ស៊ី ល​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ចិន​ក្នុងការ​ទប់ស្កាត់​កម្លាំង​សត្រូវ​ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ គួរ​ជម្រាប​ថា ចាប់តាំងពី​ឆ្នាំ ១៩៥១​មក សហរដ្ឋអាមេរិក និង​ហ្វីលីពីន មាន​សន្ធិសញ្ញា​យោធា (Mutual Defence Treaty) ដែល​ប្តេជ្ញា​ជួយ​គ្នា​ក្នុងករណី​មានការ​វាយប្រហារ​ណាមួយ​កើតឡើង​។ នេះ​ជា​លើកដំបូង​ដែល​រដ្ឋបាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រកាស​ជា​ចំហ​ថា ខ្លួន​នឹង​ហៅ​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​ជួយ​ក្នុង​ជម្លោះ​ដែនទឹក​ជាមួយ​ចិន ដែល​កំពុង​តានតឹង​។​

ហ្វីលីពីន បាន​តវ៉ា​ផ្នែក​ការទូត​ជាច្រើនលើក​ប្រឆាំង​សកម្មភាព​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ប៉ុន្តែ​ការប៉ះទង្គិច​គ្នា​ចុងក្រោយ​គឺ​កើតឡើង​កាលពី​សប្តាហ៍​មុន នៅពេល​ចិន​ក្រសួងការបរទេស​ចិន បាន​អះអាងថា ចិន​បាន​រឹបអូស​សម្ភារ​នេសាទ​របស់​ប្រជាជន​ហ្វីលីពីន ដោយ​ខុសច្បាប់​នៅក្បែរ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​Scarborough ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​​បច្ចុប្បន្ន ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​ប្រទេស​ជម្លោះ​ចំនួន​៥ គឺ ចិន​វៀតណាម ព្រុយ​ណេ ម៉ាឡេស៊ី និង​ហ្វីលីពីន​។ ឥណ្ឌូណេស៊ី មិនមែនជា​ភាគី​ជម្លោះ​ដែនដី​ឡើយ តែ​មិនត្រូវ​គ្នា​ជាមួយ​ចិន​ដែល​ទាមទារ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់ខ្លួន​ដែរ​។ ដោយ​ផ្អែកលើ​យុត្តាធិការ​ប្រវត្តិសាស្ត្រ ចិន​ទាមទារ​ជាង​៨០​ភាគរយ​នៃ​សមុទ្រ​នេះ​។​a philipin navy a philipin navy1 a philipin navy3 a philipin navy4 a philpin sea