» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4945 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695116 នាក់

លោក ខណ្ណារ៉ា អេ លីត ទើបឡើងកាន់តំណែងមេ​គយ​ចល័ត​តំបន់ ៦ ថ្មី ពង្រាយ​មន្ត្រី​គយ​ជំនិតៗ និង​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គាប​យក​លុយ​ពី​អាជីវករ ដឹកទំនិញគេចពន្ធជាងបង្ក្រាប

 

ត្បូងឃ្មុំ ៖ ប្រភព​ពី​អាជីវករ​និង​ឈ្មួញ​តូច ធំ ដឹក​បន្លែ​ផ្លែឈើ​និង​ទំនិញ​ បានឲ្យដឹងថា លោកខណ្ណារ៉ា អេ លីតដែលទើបឡើងជា មេគយចល័តតំបន់៦ជំនួស លោក ព្រាប គា​រ៉ាត់ ហៅ​សិទ្ធដែលដកឲ្យទៅធ្វើជាអនុប្រធាននាយកដ្ឋានគយចលត័ ត្រូវបានអាជិវកររាយការណ៍ថាមិនសូវបង្ក្រាប​បទល្មើស​រត់ពន្ធ​ឆ្លងដែន​ខុសច្បាប់ដូចតែលោលគយសិទ្ធចឹងដែរគឺ​ពង្រាយ​មន្ត្រី គយ​និង​ជន​ស៊ីវិល​ចាំ​ប្រដេញ​កាក់ស្ទាក់ចាប់ ឡាន​អាជីវករ​រកស៊ី​ដឹក​បន្លែ​ផ្លែឈើ ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ដោយ មិន​ខ្វល់​ពី​ការផាកពិន័យដើម្បីចំណូលរដ្ឋឡើយព្រោះមិនមានចេញវិក័យបត្របង់ពន្ធ ។​a custom elita 

​អាជីវករ​ក៍​ដូចជា​ឈ្មួញ​តូច ធំ បាន​បន្ត​ឲ្យដឹង​ទៀតថាលោកខណ្ណារ៉ា អេ លីត ពង្រាយ​មន្ត្រី​គយ​និង​ជន​ស៊ីវិល ជាច្រើន​កន្លែង​នៅ​តាម​បណ្ដា​ខេត្ត​នានា នៅក្នុង​តំបន់ ៦ ដូច​ជា​ចំណុច​ភូមិ​ហួច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដាក់​ក្បាល​ឡាន​ចេញមកក្រៅ​ចាំ​ដេញ​កាក់​ស្ទាក់ ឡាន​ដឹក​ទំនិញ​ណា ដែល​បើក​ហួស​មិន​ព្រម​ចូល​បង់លុយ ហើយ​ត្រូវ​ពិន័យ​មួយ​គុណ​ទ្វេរដង ជា​ការព្រមាន​តាម​កំណត់​។​

​ក្រុមអាជីវករ​បាន​បន្ត​អោយដឹង​ទៀត​ថា​កាលពី​កន្លង​ទៅ​ទំនិញ​ក្នុង​១ រថយន្ត​សាំ​យ៉ុង​ត្រូវ​បង់​អោយ​ក្រុម​គយ​នៅ​ចំណុច​​ឃុំ​ក្រែក ស្រុក​ពញាក្រែក​ចំនួន ៨០ ម៉ឺន​ទៅ ១ លាន​រៀល​ជា​កំហិត ពួក​ឈ្មួញ​ដឹកជញ្ជូន​បន្លែ​ផ្លែឈើ គ្រប់មុខ និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ប្រភេទ ទើប​បាន​ដល់​គោលដៅ​។​ក្រុមអាជិវកររអ៊ូថាចុះ​ហេតុអ្វី​បានជា​មាន​ ​ក្រុម​មន្ត្រី​គយ​ចល័ត​នៅ​មិន​ឆ្ងាយ ពី​គយ​ព្រំដែន​មួយ​កន្លែង​ទៀត ដែល​ចាំ​តែយកលុយ ពី​ពួកគាត់​បន្ថែមទៀត​ដាក់​ហោប៉ៅ ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន យ៉ាង​សុខ​ស្រួល​ចឹង​។​

​គួរ​បញ្ចាក់​ថា នៅក្រោមការគ្រប់គ្រងលោក អេ លីត មេគយតំបន់​៦ នេះ​មាន​ការ​ដឹកទំនិញ​បន្លែ​ផ្លែឈើឥ​វ៉ាន់​ចាប់ហួយ​និង​ឥ​វ៉ាន់​គ្រប់​ប្រភេទ​ចេញពី​ប្រទេស​វៀតណាម​ជាច្រើន​ច្រក នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ច្រក​ដូន​រ័ត្ន ច្រក​ទ្វេភាគី​ដូង​៧​ដើម ច្រក​ស្អំ ច្រក​អន្តរជាតិ​ព្រំដែនត្រពាំង​ផ្លុង ហៅ​ស្ពានដែក​ច្រក​បឹង​ជ្រោង​និង​ច្រក​ចាន់​មូល ច្រករបៀង​ផ្សេងៗ​ទៀត​ដែល​ជា​ប្រភព​ចំណូល​របស់ លោក អេ លីត និង​បក្សពួក​របស់​ខ្លួន​ប្រមូលលុយដាក់ហោប៉ៅ ទើបមកកាន់តំណែងថ្មីៗ ជាជាងចំណូលរដ្ឋព្រោះមិនសូវដែលឃោះញមានការប្រកាសពីការប្រមូលពន្ធរបស់គយចល័តតំបន់៦ជាសាធារណៈឡើយ។​

​

​ប្រជាពលរដ្ឋ ក៍​ដូចជា​អាជីវករ​ចំណុច​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​ថា កន្លែង​ស្នាក់ការ​ក្រុម​គយ​ចល័ត​តំបន់​៦ បើ​អ្នក​មិន​ធ្លាប់​រកស៊ី​ទេ គឺ​មើល​មិនដឹង​ថា​កន្លែង​នោះ​ជា​អ្វី ព្រោះ​គ្មាន​ស្លាក​សញ្ញា សំគាល់​នោះទេ​? មានតែ​ឡាន​ក្រុម​មន្ត្រី​គយ​និង​ជន​ស៊ីវិល ធម្មតា​ដាក់​អំពូល​ភ្លើង​២​គ្រាប់ ដើម្បី​បំភ្លឺ​នៅពេល​យប់​តែ​ប៉ុណ្ណោះ​។

​ប្រភព​បន្តថា មេ​គយ​ចល័ត​តំបន់​៦ ពង្រាយ​មន្ត្រី​គយ​និង​ជន​ស៊ីវិល​ចាំ​ប្រដេញ​ចាប់​ស្ទាក់គាប​យក​លុយ​ពី​រថយន្ត ដឹក​ទំនិញ​គេច​ពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា ហើយ​ឃុបឃិត​បើក ដៃ​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​ជា​ថ្នូរ នឹង ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​បក្ខពួក​ខ្លួន គយ​ប្រចាំ​នៅ​ចំណុច​ឃុំ​ក្រែក ស្រុក​ពញាក្រែក កំពុង​សាង​ភាពល្បីល្បាញ​យ៉ាងខ្លាំង​ក្នុងការ ប្រព្រឹត្ត​របៀប​អំពើពុករលួយ ដែល​ជាហេតុ​នាំឲ្យ​បាត់បង់​នូវ​ចំណូល​ថវិការដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង ១ ឆ្នាំៗ​។​

​

​ឈ្មួញ​តូច ធំ ក៍​ដូចជា​អាជីវករ​ក្នុង​ស្រុក អំពាវនាវ​ដល់​លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ​កម្ពុជា ជាពិសេស​លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយដែលថ្មីៗទើបចាប់មន្ត្រីគយខេត្តកោះកុងបញ្ជូនទៅតុលាការ គួរ​ដាក់​មន្ត្រីក្រោមឱវាទ​ចុះ​ស្រាវជ្រាវ​ភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​ពុករលួយ របស់លោក អេ លីត មេ​គយ​ចល័ត​ដុះ​ស្លែ​ប្រចាំ​តំបន់​៦អំពីការប្រើអំណាចដើម្បីរកចំណូលមិនស្របច្បាប់ផង​។a custom elit a custom elit1