» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5591 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695762 នាក់

ដង្ខៅ បុរី ចាក់ថ្មរំលោភយកច្រាំងទន្លេរ ប្រវែង២២០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេកមានច្បាប់ពីអាជ្ញាធរតំបន់ តែគ្មានការអនុញ្ញាតផ្នែកបច្ចេកទេសពីក្រសួងធនធានទឹក?!

 

ភ្នំពេញ៖ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បាននាំមន្ត្រីជំនាញចុះទៅពិនិត្យទីតាំងនោះ កាលពីរសៀលថ្ងៃទី៩មីនា ឆ្នាំ២០២៦ បានឲ្យដឹងថាសំណង់ការពារច្រាំងទន្លេសាប វិនិយោគដោយវិស័យឯកជនប្រវែង២២០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បាននិងកំពុងដំណើរការសាងសង់ដោយមានច្បាប់ពីអាជ្ញាធរតំបន់ តែគ្មានការអនុញ្ញាតផ្នែកបច្ចេកទេសពីក្រសួងធនធានទឹក និងឧតុនិយម។a build river bank 

លោក ឈា ប៊ុនរិទ្ធ បញ្ជាក់ថា សំណង់ការពារច្រាំងទន្លេ ស្ថិតក្នុងភូមិព្រែកតាគង់ ខណ្ឌជ្រោយចង្វានេះ ជាការវិនិយោគដោយវិស័យឯកជនក្នុងគោលបំណងការពារការបាក់ច្រាំង ដែលមានប្រវែងសរុប២២០ម៉ែត្រ។ បច្ចុប្បន្ន សំណង់សម្រេចការសាងសង់បានប្រមាណ៨ភាគរយប៉ុណ្ណោះ ដោយទទួលបានការឯកភាពជាគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ធ្នូ ឆ្នាំ២០២៥កន្លងទៅ ប៉ុន្តែពុំទាន់មានការអនុញ្ញាតផ្នែកបច្ចេកទេសពីក្រសួងនៅឡើយទេ។

លោករដ្ឋលេខាធិការប្រចាំការ ពន្យល់លើមូលដ្ឋានច្បាប់សំខាន់ៗ ស្តីពីការគ្រប់គ្រងធនធានទឹកនៅប្រទេសកម្ពុជា ដែលបានចែងថា៖«រាល់ការសាងសង់ស្ពានតូច-ធំ កាត់ទន្លេ ស្ទឹង កំពង់ផែ ឬសំណង់អគារតូចធំលើច្រាំង និងឆ្នេរ តម្រូវឱ្យមានការឯកភាពផ្នែកបច្ចេកទេសជលសាស្ត្រជាមុនពីក្រសួងធនធានទឹក និងឧតុនិយម»។

 លោក ឈា ប៊ុនរិទ្ធមិនហ៊ានប្រកាសផ្អាកលារដ្ឋាននេះទេគឺគ្រាន់តែ ណែនាំដល់ម្ចាស់សំណង់ឱ្យរួសរាន់រៀបចំបែបបទស្នើសុំការឯកភាពផ្នែកបច្ចេកទេសជលសាស្ត្រ ពីក្រសួងធនធានទឹក និងឧតុនិយម ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ជាធរមាន មុននឹងបន្តសកម្មភាពសាងសង់បន្តទៀត។

លោក ឈា ប៊ុនរិទ្ធ ដែលជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ និង ក្រុមការងារក្រសួង ស្នើឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វា ផ្តល់ផែនទីចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅតំបន់នោះ ដើម្បីផ្ទៀងផ្ទាត់ការសាងសង់ឱ្យស្របតាមប្លង់កំណត់។ ក្នុងន័យនេះ លោករដ្ឋលេខាធិការប្រចាំការ ពន្យល់លើមូលដ្ឋានច្បាប់សំខាន់ៗ ស្តីពីការគ្រប់គ្រងធនធានទឹកនៅប្រទេសកម្ពុជា ដែលបានចែងថា៖«រាល់ការសាងសង់ស្ពានតូច-ធំ កាត់ទន្លេ ស្ទឹង កំពង់ផែ ឬសំណង់អគារតូចធំលើច្រាំង និងឆ្នេរ តម្រូវឱ្យមានការឯកភាពផ្នែកបច្ចេកទេសជលសាស្ត្រជាមុនពីក្រសួងធនធានទឹក និងឧតុនិយម»។ ទន្ទឹមនឹងនេះ មាត្រា៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ក៏បានកំណត់អំពីនិយាមដីចំណីទន្លេដែរ។ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ការកំណត់ដីចំណីនេះត្រូវអនុវត្តតាមបទដ្ឋានដោយឡែក៕a buil river bank2 a build river bank1