» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6129 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619369 នាក់

បែករឿងពុករលួយ​លោក​ហុយ ទួ​ច​មេ​ពេទ្យសត្វយខេត្តបន្ទាយមានជ័យ បាន​លុយ​រាប់ពាន់​ដូ​ល្លារ​ជា​ថ្នូរ​និង​នាំ​សាច់​ខូចគុណភាព​ចូលមក​ពី​ប្រទេស​ថៃ

 

​បន្ទាយមានជ័យ​៖​ថ្មីៗ​នេះ​ពលរដ្ឋ​ក្រីក្រ​ជា​ជនពិការ​អូស​រទេះ​នៅ​ច្រកទ្វារព្រុំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​ទម្លាយ រឿង​ពុករលួយ​របស់​មន្ត្រី បសុព្យាបាល (​ពេទ្យសត្វ​)​ខេត្តបន្ទាយមានជ័យ​ថា បាន​តម្រូវ​ពលរដ្ឋ​បង់លុយ​ឲ្យ​ពួកខ្លួន​ចំនួន​៧០០​ដូ​ល្លារ​ក្នុង​១​ខែ​ជា​ថ្នូរ​និង​ការអនុញាត​ឲ្យ​ដឹកទំនិញ​ខូចគុណភាព​(​ទំនិញ​ហាមឃាត់​)​ចូល​ពី​ប្រទេស​ថៃ​?! ។ a huy touch1 

​ពលរដ្ឋ​ដែល​បាន​បង់លុយ​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ខាងលើ​ឲ្យ​ដឹងថា មុខទំនិញ​ដែល​ពួកគាត់​នាំចូល​នោះ​រួមមាន ប្រហិត​ផលិត​ពី​សាច់មាន់ ប្រហិត​ត្រី និង​សាច់មាន់​កសិកម្ម​ថៃ ដែល​ជាប់​បំរាម​មិន​ឲ្យ​នាំ​ចូលមក​កម្ពុជា ។ ​ក្រុមកម្មករ​ដដែល​បាន​បន្តថា មន្ត្រី​ដែល​ពុករលួយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នោះ ថា​មេ​ពេទ្យសត្វ ឈ្មោះ​ហុយ ទួ​ច តម្រូវ​ឲ្យ​បង់លុយ​១​ខែ​៧០០​ដូ​ល្លារ ។​មន្ត្រី​កាំកុងត្រូល​ដឹកនាំ​ដោយ លោក សាន​វិជ្ជា សា​រ៉ាវុធ ១​ខែ​តម្រូវ​ឲ្យ​បង់លុយ​១៤០០០០០​រៀល មន្ត្រី​គយ ប្រចាំការ​នៅ​ទីលាន ឈ្មោះ​អ៊ី ឃីម តម្រូវ​ឲ្យ​បង់លុយ​១​ខែ​២០០​ដូ​ល្លារ​ផងដែរ ។

​កម្មករ​អូស​រទេះ​បាន​បន្ត​ថាបើ​ពួកគាត់​មិន​បង់លុយ​ឲ្យ​ពួក​មន្ត្រី តាម​ស្ថាប័ន​ទាំង​នោះទេ គឺ​ពួកគេ​ចាប់​រទេះ ហើយ​សរសេរ​របាយការណ៍​ហើយ​ពួកគេ​គម្រាម ចាប់​ពួកគាត់​ដាក់ពន្ធនាគារ ដោយ​ចោទប្រកាន់​ពីបទ នាំចូល​ទំនិញ​ខូចគុណភាព​ដែល​បាន​ហាមឃាត់ ប៉ុន្តែ​បើ​បង់លុយ​ឲ្យ​ដូច​សព្វថ្ងៃនេះ ចង់​ដឹក​អ្វី​ដឹក​ទៅ​គឺ​មិន​ចាប់​ទេ ។ កម្មករ​អូស​រទេះ​ថា​ក្នុង​១​ថ្ងៃៗ​ទំនិញ​ខូចគុណភាព​ដែល​នាំចូល​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា មិន​ក្រោម​ពី​២០​ទៅ​៣០​តោន​ឡើយ ។

​ទំនិញ​ហាមឃាត់​ទាំងនោះ​ត្រូវ​ដឹក​យកទៅ​ខេត្តសៀមរាប បាត់ដំបង កំពង់ធំ និង​ពោធិ៍សាត់ ។​ល​។ ជុំវិញ​ប្រភព​បែក​ឪ​ទិន​ទឹកត្រី របស់​មន្ត្រី​ក្រសួងកសិកម្ម ពេទ្យសត្វ ខេត្តបន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៩ លោក ហុយ ទួ​ច​មិនអាច​ទាក់ទង​សុំ​ឲ្យ​លោក​បំភ្លឺ​រឿង​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់លុយ​ប្រចាំខែ​នោះបាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក ។ ចំណែក​មន្ត្រី​នាយកដ្ឋាន​ខា​សា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ដែល​កន្លងទៅ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី តម្រូវ​ឲ្យ​ដក​ចេញពី​ច្រក​អន្តរជាតិ​ហើយ​នោះ​បែរជា​នៅ​ដាក់​ខែ​យកលុយ​ពី​ពលរ​ដ្ខ ក្នុង​១​ខែ​១៤០០០០០​រៀល​ទៀត ក៏​មិនអាច​សុំ​ឲ្យ​លោក​ឆ្លើយតបបាន​យ៉ាងណា​នៅឡើយ​ដែរ ។

​ក្រុមអ្នកតាមដាន​សង្គម​បាន​លើកឡើងថា ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ទាំងនេះ គួរតែ​ដាក់​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់ ឯកឧត្តម ឱម​យ៉ិនទៀង ដើម្បី​មាន​វិធានការ​ផ្លូវច្បាប់ ព្រោះ​ទង្វើ​របស់​ពួកគេ​ពិតជា​ជាប់​ពាក់ព័ន្ធ និង​ករណី​ពុករលួយ​ដែល​មិនអាច​អន់​ឳ​ន​ឲ្យ​បានទេ ។
​អង្គការ​សង្គម​ស៊ីវិល បាន​លើកឡើងថា បើ​រឿងរ៉ាវ​ខាង​ពិតប្រាកដ​មែន​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវតែ​ស៊ើបអង្កេត ព្រោះនេះ​ជា​កាត្ត​ព្វ​កិច្ច របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ ដែល​ត្រូវតែ​ធ្វើ បើ​ពុំ​នោះទេ ពលរដ្ឋ​ក្រីក្រ​នៅតែ​រងគ្រោះ​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត​ឡើយ ។​a huy touch a huy touch2 a huy touch3 
​