» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9387 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699558 នាក់

ប៉េអឹម​ខេត្តកំពង់ធំ​ចុះបង្ក្រាប​បទល្មើស​ជន​មាន់​ស្លាប់​ពលរដ្ឋ​ម្នាក់​មេបញ្ជាការ​លើ​ផ្ទៃ​ប្រទេស​បញ្ជា​ឲ្យ​ស្រាវជ្រាវ​រកមុខ​អ្នកបង្ក​


​កំពង់ធំ​៖ នៅ​ថ្ងៃទី​៩​សីហា​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញ បញ្ជា​ឲ្យ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស រក​មូលហេតុ​ពិត​ក្នុងករណី​ស្លាប់​ប្រជាជន​នៅ​ខេត្តកំពង់ធំ​ម្នាក់​ក្រោយពី​មាន​សម​ត្ត​កិច្ច​អាវុធ​ហ​ត​ហ​ថ​ខេត្ត​ចុះបង្ក្រាប​បន​ល្បែង​ជល​មាន់​។a kill thom3

តាម​សារ​សំឡេង​បណ្តាញ​សារ​ពត៍​មាន​ទទួលបាន​នាយ​ឧ​ត្ត​ម​ស​នី​យ៍ សៅ សុខា មានប្រសាសន៍ ថា ការិយាល័យ​នាយការិយាល័យ​អធិការកិច្ច ស្នងការ ស្នងការដ្ឋាន​កសាង​ក​ម្លាំ​ង រួម​ជាមួយនឹង​ស្នងការ ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ដែល​ទាក់ទង​ទៅនឹង​ការអនុវត្តន៍​នូវ​នីតិវិធី ដឹកនាំ​កិច្ចការ​ស្រាវជ្រាវ​នេះ ដោយ​ស្នងការ ស្នងការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ចុះទៅ​ធ្វើ​អធិការកិច្ច ទៅ​ត្រួតពិនិត្យ រក​អំពី​មូលហេតុ​ពិត​ករណី​ស្លាប់​ប្រជាជន​នៅ​ខេត្តកំពង់ធំ ។

«​ថ្ងៃនេះ​ខ្ញុំ​នឹងធ្វើ​សេចក្ដីសម្រេច​ចេញ​បទបញ្ជា​ឲ្យ​អស់លោក​ចុះទៅ​ស្រាវជ្រាវ​ហើយ​ខេត្តកំពង់ធំ ត្រូវ​សហការ​រឿងនេះ​ឲ្យ​បាន​ពិតប្រាកដ​ស៊ីជម្រៅ កំហុស​នៅលើ​អ្នកណា ដែល​បាន​ប្រព្រឹត្ត​ត្រូវ​ឃាត់ខ្លួន​អ្នក​ហ្នឹង​ភ្លាម ឥឡូវ​នៅ​ចំពោះមុខ ខ្ញុំ​សុំ​ឃាត់​មនុស្ស​ទាំង​ដែលមាន​ការពាក់ព័ន្ធ អ្នក​ដែល​ចុះទៅ​អនុវត្ត​រង់ចាំ​ការស្រាវជ្រាវ​»​។​ទាក់ទិន​នឹង​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​មិនអាច​សុំ​ការបំភ្លឺ បាន​នោះទេ ដោយ​គាត់​បាន​បញ្ជាក់ប្រាប់កាសែតថា​«​វល់​ជាប់​ប្រជុំ​»​។

​អ្នកស្រី សុន សារិន អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​រួម ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​សព​(​ប្តី​គាត់​)​ឈ្មោះ សួង ឌ័​ន អាយុ ៤៧​ឆ្នាំ ជា​អនុ​ភូមិ​ក្រវ៉ា កាល​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ នៅ​ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក​បារាយ ខេត្តកំពង់ធំ ត្រូវបាន​កម្លាំង​អាវុធ​ហ្ថ​ចាប់ខ្លួន និង​បាន​ទៅ​សង្កត់​ត្រង់ចំណុច ក រហូត​គាត់​ដកដង្ហើម​មិន​ចេញ រហូត​គាត់​ផុតដង្ហើម​នៅលើ​រថយន្ត​របស់​អាវុធ​ហត្ថ ។​គាត់​សូម​ឲ្យ​ជួយ​រក​ពន្លឺយុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង​។

​ចំណែក​លោក ពេជ្រ ថៃ អាយុ ៥០​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ទៅ​ជាមួយនឹង​ជនរងគ្រោះ​ខាងលើនេះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ជន​គ្រោះ​បាន​ចូល​ជ្រក​ភ្លៀង នៅ​តូប​បើក​ល្បែង​មាន់​អន​ឡាញ មិនទាន់​អង្គុយ​ផង​ស្រាប់​តែមាន​កម្លាំង​អាវុធហត្ថ​ចុះ​ចាប់​តែម្តង ។ លោក​បាន​បន្តថា កុំ​រត់​មាន​ក្រុមហ៊ុន​គេ​ជា​អ្នក​ស្រាយ​ទេ តែ​ជនរងគ្រោះ​ខ្លាច​ក៏​រត់​តែម្តង តែ​រត់​មិន​រួច​ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​បានតែ​ម្តង ហើយក៏​វាយខ្នោះ តែ​ភ្លាមនោះ ជនរងគ្រោះ​បាន​ស្រែកប្រាប់​កម្លាំង​អាវុធហត្ថ​ថា ខ្លួន​មិន​ស្រួលខ្លួន​ឡើយ សូម​ដោះ​ខ្នោះ​ចេញ តែ​យ៉ាងណា​កម្លាំង​សមត្ថកិច្ច​មិន​ព្រម​ដោះ​ខ្នោះ​ឡើយ​។

​លោក​បាន​បន្ថែមថា ក្រោម​មក​បាន​ចាប់បញ្ជូន​ចូលក្នុង​រថយន្ត​តែម្តង ដែលមាន​គ្នា ៤​នាក់ ទាំង​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូនមក​ខេត្ត តែ​ភ្លាមនោះ​ជនរងគ្រោះ​ថា «​បង​ខ្ញុំ​មិន​ស្រួល​ទេ​» ដល់​ពាក់កណ្តាល​ទើប​កម្លាំង​អាវុធហត្ថ​ដោះ​ខ្នោះ​ចេញពី​ជនរងគ្រោះ តែ​អា​ការមិន​ស្រួល​ឡើយ ហើយ​សភាព​រាងកាយ​ជនរងគ្រោះ​បែកញើស​ជោក រហូតដល់​ផ្លូវ​២០២​ទើប ជនរងគ្រោះ​ស្រែក​ម្តង​ទៀតថា ស្រែក​ទឹក​ណាស់ តែ​ក្នុង​រថយន្ត​នោះ​គ្មាន​ទឹក​ឡើយ ហើយក៏​ឈប់​រថយន្ត​ទិញ​ទឹក​ឲ្យ​ជន​គ្រោះ​ផឹក តែ​ជនរងគ្រោះ​មិន​ព្រម​ផឹក​ទេ ប្រហែលជា ១០​នាទី សភាព​ជនរងគ្រោះ​ត្រជាក់​រឹង​ដូច​ដំ​ថ្ម តែ​ដល់​ចំណុច​មុខ​វត្ត​បល្ល័ង្ក ភូមិ​បល្ល័ង្ក ស្រុក​បារាយណ៍ ឈ្មោះ សួង ឌ័​ន បានធ្វើ​ទុក​ម្តងទៀត ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​។ ទោះបីជា​ព្យាយាម​ធ្វើ​ចលនា​យ៉ាងណាក្តី តែ​ជនរងគ្រោះ​បាន​ស្លាប់​ហើយ ។ លោក​បន្ថែម ក្រោម​ពី​បាន​ស្លាប់​ក្នុង​រថយន្ត​សមត្ថកិច្ច​ក៏បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សន្ទុក បារាយណ៍ ដើម្បី​ឲ្យ​គ្រូពេទ្យ​ធ្វើការ​សង្គ្រោះ ប៉ុន្តែ​ពេល​ដល់​មន្ទីរពេទ្យ​បាន​ប្រាប់ថា ឈ្មោះ សួង ឌ័​ន​(​ជនរងគ្រោះ​) បាន​ស្លាប់បាត់​បង់ជីវិត​ហើយ​។

​សូមបញ្ជាក់ថា កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ទីតាំង​ហាង​កាហ្វេ​ជល់​មាន់​អន​ឡាញ​មួយកន្លែង នៅ​ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ បង្ក​ឲ្យ​មាន​ករណី​សោកនាដកម្ម​ខាងលើនេះ​៕a kill thom a kill thom2 a kill thom4 
​