» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6745 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666655 នាក់

ឧកញ៉ា ម៉េ​ន កា​នី ប្តឹង​សុំ​លែងប្រពន្ធ​ដើម​ដើម្បី​យកប្រពន្ធ​ចុង ត្រូវ​ប្រពន្ធដើម ប្ដឹង វិញ រឿង​«​ផិតក្បត់​»

​ភ្នំពេញ​៖ ភរិយា​លោក​ឧកញ៉ា ម៉េ​ន កា​នី បានបង្ហាញ​ខ្លួន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ដើម្បី​តាម​សំណុំរឿង​ដែល​លោកស្រី​បាន​ប្តឹង​ស្វាមី​ពីបទ​(​ផិតក្បត់​)​។a oknha kany2 

លោកស្រី យ៉ាន់ គឹម​ហួច បាន​ទំលាយ​រឿងរ៉ាវ​ដែល​លោកស្រី​មក​តុលាការ​ប្តឹង​ស្វាមី មាន​ស្រី​ថ្មី​ក្បត់​ប្រពន្ធ​កូន​ប្រាប់​កាសែត​ថា​៖ មូល​ហេតុដែល​លោកស្រី​មក​តុលាការ​នេះ គឺ​ដើម្បី​តាមមើល​ប្ដី​លោកស្រី ឈ្មោះ ម៉េ​ន កា​នី ដែល​តំណាង​អយ្យការ​បាន​កោះហៅ​ឲ្យ​ចូល ខ្លួន​មក​ឆ្លើយបំភ្លឺ​អំពី​សំណុំរឿង « អំពើ​ផិត​» ដែល​លោកស្រី​បានដាក់​ពាក្យ​ប្ដឹង​រួចហើយនោះ ។ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ លោកស្រី​បានដាក់​ពាក្យបណ្ដឹង​ចូលមក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ មានកម្ម​វត្ថុ​ក្នុង​បណ្តឹង​គឺ​ប្ដឹង​ប្ដី​លោកស្រី​ឈ្មោះ ម៉េ​ន កា​នី មាន​ងារ​ជា​ឧកញ៉ា​ពីបទ « អំពើ​ផិតក្បត់ » ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ចុងឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ នេះ ។

លោកស្រី​និង​ប្ដី ឧកញ៉ា​ម៉េ​ន កា​នី បាន​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ ដោយ​រៀបការ​តាមផ្លូវ​ច្បាប់​អស់​រយៈពេល ជាង​១៥​ឆ្នាំ​មកហើយ នឹង​មានកូន​ក្នុងបន្ទុក​ចំនួន​៤ នាក់​ទៀតផង​។ ជាង​១៥ ឆ្នាំ​គ្រួសារ​មួយ​នេះ​រស់នៅក្នុង​ស្ថានភាព​ជីវភាព​មធ្យម ល្អិ​ក​ល្អើ​ន​មិន​ដែលមាន​បញ្ហា​អ្វី​នោះទេ លុះ​មកដល់​ឆ្នាំ​២០១៩ លោក​ប្ដី​ឈ្មោះ ម៉េ​ន កា​នី បាន​ឡើងបុណ្យ​សក្តិ និង​មាន​ងារ​ជា​ឧកញ៉ា គាត់​ចេះតែ​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​កូន​ជា​បន្ត បន្ទាប់ ធ្វើ​អី​មិនត្រូវ​ចិត្ត​សោះ ។
​ដោយមាន​ការសង្ស័យ​ចំពោះ​ទង្វើ​លោក​ប្តី​ខុសប្លែក​ពី​ជាង​១៥​ឆ្នាំមុន លោកស្រី​បាន​ឃ្លាំមើល​នឹង​តាមដាន​រាល់​សកម្មភាព​របស់លោក​ប្តី ទើប​ដឹងថា​គាត់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ​គីម ក្លា​លី​តា និង​រួម​សេវនកិច្ច រស់នៅ​ជាមួយគ្នា​ដូច​ប្ដី​ប្រពន្ធ រួច​បាត់ទៅហើយ​មកដល់​សព្វថ្ងៃ ។

នៅពេល​លោក​ប្តី​មាន​លុយកាក់ នឹង​មានយស​សក្តិ​ជា​ឧកញ៉ា លោក​ប្តី​លប​ទៅ​មាន​ស្រី​ថ្មី​ភ្លេច​ប្រពន្ធ​កូន ហើយ​តែងតែ​រករឿង​និង​មិន​ឈប់ឈរ មិនតែប៉ុណ្ណោះ​លោក​ប្តី​បាន​សុំ​យក​ស្រី​នោះ ធ្វើ ជា​ប្រពន្ធ​ទី​២​របស់គាត់​ទៀតផង ប៉ុន្តែ​លោកស្រី​បាន​បដិសេធ​ដាច់អហង្កា​មិន​យល់ព្រម​ដាច់ខាត ។ នៅពេល​លោក​ប្តី​ចង់យក​ស្រី​ម្នាក់​នោះ​ធ្វើជា​ប្រពន្ធចុង​មិនបាន គាត់​ក៏​ដាច់ចិត្ត​ចុះ​ចេញពីផ្ទះ​ចោល​ប្រពន្ធ កូន ទាំង ៤ នាក់​ទៅ​រស់នៅ​ជាមួយ​ស្រី​នោះ​ពេញមុខ​តែម្ដង ដោយ​គ្មាន​អាណិតកូនៗ យំ​សុំ​អង្វរ​ឲ្យ​លោកឪពុក​មក​រស់នៅ​ផ្ទះ​វិញ​នោះដែរ ។​

​មិនតែប៉ុណ្ណោះ​លោក​ប្តី​តែងតែ​ផ្ញើ​សារ​មក​ថា ចង់យក​ស្រី​ឈ្មោះ គីម ក្លា​លី​តា ធ្វើជា​ប្រពន្ធ​ទី​២ ដែល​លោកស្រី​មិន​ព្រម​ព្រោះ​វា​ខុស​ទាំង​ច្បាប់ ខុស​ទាំង​សី​លធ​ម៍​សង្គម​ទៀតផង ។ នៅពេល​លោក​ប្តី​ងារ ឧកញ៉ា កំពុង​វក់វី​និង​ស្រី​ថ្មី​នោះ ប្ដី​លោកស្រី​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ប្តឹង​សុំ​លែងលះ​គាត់​ជា​ប្រពន្ធដើម ដើម្បី​ទៅយក​ស្រី​ថ្មី​ពេញមុខ​ពេញមាត់ និង​ពេញ​សិទ្ធ​តែម្ដង ។​​លោកស្រី​មិន​អស់ចិត្ត​ដោយ​រង​នូវ​ភាពអយុត្តិធម៌ ពី​សំណាក់​លោក​ឧកញ៉ា​ជា​ប្ដី​ស្របច្បាប់ ប្ដឹង​សុំ​លែងលះ​ប្រពន្ធ ក្នុងពេល​លោកស្រី​ទើប​សំរាល​កូនស្រី​បាន​១​ខែ ទាំង​សរសៃ​នៅ​ខ្ចី ដែល​ពុំមាន​មនុស្ស​ធ​ម៍​នោះ ។ មិនតែប៉ុណ្ណោះ ក្នុង​បណ្ដឹងសុំ​លែងលះ​ប្រពន្ធដើម របស់លោក​ឧកញ៉ា ម៉េ​ន កា​នី បាន​បែងចែក​ទ្រព្យសម្បត្តិ​មិន​ស្មើភាព​ទេ ។​

​លោកស្រី យ៉ាន់ គឹម​ហួច បាន​បន្តថា ដោយ​រង​នូវ​ភាពអយុត្តិធម៌​លោក​ប្តី​មាន​ស្រី​ថ្មី ប្តឹង​សុំ​លែងប្រពន្ធ​ដើម​ហើយ លាក់បាំង​ក្នុងការ​បែងចែក​ព្រ​ទ្យ​សម្បត្តិ​ទៀត លោកស្រី​បានដាក់​ពាក្យ​ប្ដឹងទៅ តុលាការ​វិញ ដើម្បី​រក្សា ការពារ​ទ្រព្យសម្បត្តិ​រួម ក៏ដូចជា​ភាគហ៊ុន ដែល​លោក​ឧកញ៉ា ម៉េ​ន កា​នី ជា​ម្ចាស់ ក្រុមហ៊ុន ជី អឹម ត្រេ​ឌី​ង ឯ​.​ក (GM trading Co. ltd,)​ដោយ ហាមឃាត់​ជា​បណ្ដោះអាសន្ន មិន​ឲ្យ​ធ្វេ​ី​ការ លក់ ដូរ ជួល បញ្ចាំ ផ្ទេរកម្មសិទ្ធិ ហ៊ី​ប៉ូ​តែ​ក ធ្វ៊​ជា អំណោយ បំបែក​ក្បាលដី និង សាងសង់​សំណង់​អគារ លេ​ី​អចលនទ្រព្យ​ទាំងអស់​ឡើយ ។ ដូចជា​ដី​ស្ថិត​ភូមិ​ស្រែ​ដូន​តូច សង្កាត់ ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ជាដើម ដែល​បច្ចុប្បន្នកំពុង​ស​ហ​ការ​ជាមួយ​លោក​ឧកញ៉ា ភា​រម្យ​វិចិត្រ​តារា អភិវឌ្ឍន៍​អាជីវកម្ម​លំនៅដ្ឋាន​លក់​ឲ្យ​អតិថិជន​នោះ ។

​សូមបញ្ជាក់ថា រឿង​អ្នកស្រី​ប្តឹង​លោក​ប្តី​មាន​ងារ​ជា​ឧកញ៉ា​នេះ ពីបទ អំពើ ផិតក្បត់ គឺ​រង​ចាំតែ តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន ឡើង​សវនាការ​តែប៉ុណ្ណោះ ។​
​អង្គភាព​យើង​មិនអាច​ធ្វើការ​ទំនាក់ទំនង​ទៅ​លោក ម៉េ​ន​កា​នី​បានទេ​ដោយសារ​ពុំមាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៕a oknha kany a oknha kany1 a oknha kany4 a oknha kany5 a oknha kany3 

​