
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7266 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697437 នាក់
អាមេរិក៖ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១៨ ខែមីនា បានបញ្ចូលកម្ពុជា និងប្រទេស១១ទៀតក្នុងកម្មវិធីទិដ្ឋាការបណ្ណបំណុល ដែលតម្រូវឲ្យបង់ប្រាក់តម្កល់សម្រាប់ការធ្វើដំណើរចូលអាម៉េរិក ដើម្បីទទួលបានទិដ្ឋាការសម្រាប់គោលដៅជំនួញ និងទេសចរណ៍។វិធានការនេះ ត្រូវចូលធរមានចាប់ពីថ្ងៃទី២ ខែមេសាឆ្នាំ២០២៦។
ការបន្ថែមប្រទេសទាំង១២នេះ ធ្វើឲ្យប្រទេសដែលស្ថិតក្នុងកម្មវិធីខាងលើ កើនដល់៥០ប្រទេស។ កម្មវិធីនេះ ដែលអនុវត្តចំពោះទាំងទិដ្ឋាការអាជីវកម្មរយៈពេលខ្លី និងទេសចរណ៍ ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន ក្នុងគោលបំណងទប់ស្កាត់ការស្នាក់នៅហួសកាលកំណត់ ដែលជាផ្នែកមួយនៃការបង្ក្រាបរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ លើអន្តោប្រវេសន៍ខុសច្បាប់។
ថវិកានេះ នឹងត្រូវបានប្រគល់ជូនវិញ ប្រសិនបើអ្នកដាក់ពាក្យស្នើសុំគោរពតាមលក្ខខណ្ឌទិដ្ឋាការទាំងអស់។ ប្រសិនបើអ្នកដាក់ពាក្យស្នើសុំ នៅតែស្ថិតក្នុងអាម៉េរិកហួសកាលកំណត់ ថវិកានឹងត្រូវរឹបអូស។ក្រសួងការបរទេសអាម៉េរិកបានឲ្យដឹងថាមាន ជនបរទេសជិត១ពាន់នាក់ ទទួលបានទិដ្ឋាការក្រោមកម្មវិធីនេះ ហើយ៩៧ ភាគរយនៃអ្នកធ្វើដំណើរ បានត្រឡប់ទៅប្រទេសដើមវិញពីអាម៉េរិកទាន់ពេលវេលា៕