» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 999 នាក់

ម្សិលមិញ 6677 នាក់

សរុប 14148575 នាក់

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២២​នេះ​បេក្ខជន​ចំនួន​២.២៦៤​នាក់​បាន​អវត្តមាន​លោក​ហ៊ុន​ម៉ា​នី​បដិសេធ​


​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១​នេះ មាន​បេក្ខជន​អវត្តមាន​ចំនួន ២.២៦៤ នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​១.០០៤​នាក់ ដែល​ស្មើនឹង ១,៧៧%​នៃ​ចំនួន​បេក្ខជន​សរុប និង បេក្ខជន​១៧​នាក់​ដែលមាន​បញ្ហា​សុខភាព ដែល​ក្នុងនោះ​មាន​ម្នាក់​សង្ស័យ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។a bak hun

​ទាក់ទង​ដំណើការ​ប្រឡង​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹ​ថា នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មានដំណើរ​ការល្អ​មាន​សភាព​ស្ងប់ស្ងាត់ និង​របៀប​រៀប រយ​ល្អ អនុវត្តតាម​សេចក្ដីណែនាំ​ប្រតិបត្តិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មានការ​ចិត្ត​យក​ទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូទាំងប្រទេស គណៈ​អប្បមាទ​ទូទាំងប្រទេស ជំនួយការ​អប្បមាទ ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មាការ​កណ្ដាល គណៈកម្មាការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ដោយមាន​ការចូលរួម​សហ​ការណ៍​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាព​ប្រ​ឆាំ​អំពើពុករលួយ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។​សម្រាប់​ឆ្នាំ​សិក្សា​នេះ​មាន​បេក្ខជន​សរុប​ចំនួន​១២៨.១៣៥​នាក់ ស្រី​៦៨.៧៧១​នាក់​។​មាន​២២១ មណ្ឌល​ប្រឡង​ដែល​ត្រូវជា ៥.១៧៤​បន្ទប់ និង​មានការ​ចូលរួម​ដោយ​គណៈ​មេ ប្រយោគ និង​គណៈកម្មការ​នានា ចូលរួម​ក្នុង​ដំណើរ​នោះ​ប្រឡង​សរុប​ចំនួន​១​ម៉ឺន​៧​ពាន់ ២៤០ នាក់ ជំនួយការ​អប្បមាទ​ដែលជា​គរុ​សិស្ស និង​គរុ​និស្សិត ចំនួន​២.៧៥៦ នាក់​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឯកភាព​ចូលរួម​សង្កេតការណ៍ ដោយបាន​ចាត់ថ្នាក់​ដឹកនាំ និង​មន្ត្រី​ចំនួន​៣៥០​នាក់ និង​អ្នកសង្កេតការណ៍​រាជធានី ខេត្ត​ចំនួន​២.៧០០​នាក់​។​

​ទាក់ទង​ការ​ប្រ​ឡ​បាក់​ឌុប​នេះដែរ​លោក ហ៊ុន ម៉ា​នី​តំណាងរាស្ត្រ​និង​ជា​ជា​ប្រធាន​សហភាព​សព​ន្ធ័​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​តាមរយៈ​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ចំពេល​ថ្ងៃ​ដំបូង នៃ​ការប្រឡង​បាក់​ឌុប ឆ្នាំ​២០២២ បាន​បដិសេធ​ដាច់អហង្ការ ចំពោះ​ការ​ចោទថា លោក​បាន​បញ្ជា​ឲ្យ​គេ​រៀបចំ​បញ្ជី​ឈ្មោះ​សិស្ស​ប្រឡង​បាក់​ឌុប ដែលជា​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)​របស់លោក​ទៅកាន់​ក្រសួង​អប់រំ ។ ការបដិសេធ​នេះ​គឺ​បន្ទាប់ពី​លោក គឹម សុខ អ្នកវិភាគ​នយោបាយ​នៅក្រៅ​ប្រទេស បាន​ថ្លែងថា លោក​ទទួលបាន​ព័ត៌មាន​ពី​គ្រូបង្រៀន នាយក និង​នាយករង វិទ្យាល័យ​មួយចំនួន​ថា លោក ហ៊ុន ម៉ា​នី បញ្ជា​ឲ្យ​គេ​ស្រង់​ឈ្មោះ សិស្ស​ថ្នាក់​ទី​១២ ដែលជា សមាជិក ស​.​ស​.​យ​.​ក​. បញ្ជូនទៅ​ក្រសួង​អប់រំ ដើម្បី​ជាប់​បាក់​ឌុប​។​លោក ហ៊ុន ម៉ា​នី ចាត់ទុក​ការលើកឡើង​នេះ​ថា​ជា​«​ក្រុម​អគតិ​ទុច្ចរិត​»​។​

​បើតាម​លោក ហ៊ុន ម៉ា​នី គឺ​មិនមាន​ករណីបែបនេះ កើតឡើង​ឡើយ​។ ផ្ទុយទៅវិញ​លោក​អះអាងថា ស​.​ស​.​យ​.​ក តែងតែ​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកស្ទួយ​វិស័យ​អប់រំ ពោល​តាំងពី​ឆ្នាំ ២០១៤ ស​.​ស​.​យ​.​ក បាន​ចូលរួម​សង្កេតការណ៍​ការប្រឡង​បាក់​ឌុប ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ការប្រឡង​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយ​ផ្អែកលើ​ទិស​ស្លោក «​អ្នកចេះ​គឺជា​ប់​»​។​​នៅ​យប់​ថ្ងៃទី​៤​ធ្នូ លោក គឹម សុខ ជា​អ្នកវិភាគ​នយោបាយ​ដែល​បាន​សិទ្ធិ​ជ្រកកោន​នៅក្រៅ​ប្រទេស​បានចេញ​វីដេអូ​ឃ្លី​ប​មួយ​បាន​អះអាងថា​លោក​ទទួលបាន​ការទម្លាយ​ព័ត៌មាន​ពី​គ្រូបង្រៀន នាយក និង​នាយករង វិទ្យាល័យ​មួយចំនួន​ថា លោក ហ៊ុន ម៉ា​នី បញ្ជា​ឲ្យ​គេ​ស្រង់​ឈ្មោះ សិស្ស​ថ្នាក់​ទី​១២ ដែលជា សមាជិក ស​.​ស​.​យ​.​ក​. បញ្ជូនទៅ​ក្រសួង​អប់រំ ដើម្បី​ជាប់​បាក់​ឌុប​។​​ប្រសិន​រឿងនេះ​ជាការ​ពិត លោក គឹម សុខ យល់ថា លោក ហ៊ុន ម៉ា​នី កំពុង​យក​ព្រឹត្តិការណ៍​ប្រឡង​បាក់​ឌុប ឆ្នាំ​២០២២​នេះ ប្រមូល​កម្លាំង​នយោបាយ​ដើម្បី​គាំទ្រ​បងប្រុស​របស់ខ្លួន​។​a bak hun1