
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7679 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697850 នាក់
នៅថ្ងៃទី២៣ មករា ឆ្នាំ២០២៦នេះ នៅក្រសួងការបរទេសថៃមានការកោះហៅអនុព័ន្ធយោធាបរទេសមកស្ដាប់ការរាយការណ៍ពីបញ្ហាព្រំដែនរវាងថៃ និងកម្ពុជា។ ក្នុងកិច្ចប្រជុំនោះភាគីក្រសួងការពារជាតិថៃបានចោទប្រកាន់មកលើកម្ពុជាថាមានល្បិចយកតួប្រាសាទធ្វើជាមូលដ្ឋានទ័ព ទើបខ្លួនប្រើគ្រាប់បែកទម្លាក់លើប្រាសាទ។
ចំពោះបញ្ហានេះ វរសេនីយ៍ឯក មេធី ស្កាត់ អនុព័ន្ធយោធាសហរដ្ឋអាម៉េរិកប្រចាំក្រុងបាងកក បានលើកឡើងថា ការយកប្រាសាទធ្វើជាមូលដ្ឋានទ័ពឈរជើងរបស់កម្ពុជានោះ គឺជារឿងធម្មតាទេ មិនមានអ្វីខុសនោះទេ ព្រោះកងទ័ពនីមួយៗមានសិទ្ធិឈរជើង និងមានយុទ្ធវិធីរៀងៗខ្លួន។ ការឆ្លើយតបពីអនុព័ន្ធយោធាអាម៉េរិកបានធ្វើឱ្យក្រុមយោធាថៃខឹងសម្បារយ៉ាងខ្លាំង តែមិនហ៊ាននិយាយចំៗមុខនោះទេ ដោយពួកគេបាននាំគ្នាបញ្ចេញមតិលើបណ្ដាញសង្គមវាយប្រហារលើអនុព័ន្ធយោធាអាម៉េរិករូបនេះវិញ៕ប្រភព: Royal Military Force