» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10484 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700655 នាក់

ក្រសួងការពារជាតិ​និង​ស៊ីម៉ាក់​និយាយ​ម្យ៉ាង​ម្នាក់រ​កណី​យ៍​ផ្ទុះ​គ្រាប់មីន​របួស​ទា​ហ៊ាន​ថៃ​


ភ្នំពេញ​៖ លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២៥ បានប្រកាស​ច្រានចោល​ការចោទប្រកាន់រ​បស់​ភាគី​ថៃ​មកលើ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការរង​របួស​របស់​ទា​ហាន​ថៃ​ដោយសារ​ការដើរ​ល្បាត​លើ​តម្រាយ​ផ្លូវ​ថ្មី​ផ្ទុះ​គ្រាប់មីន​។a mine kill thai2 

​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​របស់​ភា​គី​ថៃ​មកលើ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការរង​គ្រោះថ្នាក់​ដោយសារ​មីន​របស់​ទាហាន​ថៃ​ចំនួន​បីនាក់ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ នៅក្នុង​ភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ គួរ​រំលឹក​ផងដែរ​ថា កម្ពុជា​តែងតែបាន​ដាស់តឿន​ឱ្យ​ភាគី​ថៃ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​ការ​ឯកភាពគ្នា​លើ​តម្រាយ​ផ្លូវ​សម្រាប់​ការដើរ​ល្បាត ដោយសារតែ​តំបន់​ទាំងនេះ​នៅមាន​គ្រាប់មីន​មិនទាន់​ផ្ទុះ​ជាច្រើន ដែល​សូម្បីតែ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ត្រូវបាន​រងគ្រោះ​ផងដែរ​។

​ជាក់ស្តែង​ទាហាន​ថៃ​បាន​លើ្ម​ស​ការឯកភាព ដែល​បានចែង​ក្នុង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០(MOU-2000) ហើយ​បានធ្វើការ​ដើរល្បាត​ខុសពី​តម្រាយ​ផ្លូវ​ចាស់​របស់ខ្លួន ដោយ​បង្កើត​តម្រាយ​ផ្លូវ​ថ្មី​ទៅក្នុង​តំបន់ ដែល​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា នេះ​បើ​ផ្អែក​តាម​ផែនទី​មាត្រដ្ឋាន​១/២០០.០០០ ដែលជា​លទ្ធផល​នៃ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ស្របតាម​ស្មារតី​នៃ​អនុសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ រហូត​ទទួល​គ្រោះថ្នាក់​ដោយសារ​ការផ្ទុះ​គ្រាប់មីន​ដែលជា​សំណល់​ពី​សង្គ្រាម​។

​កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ថៃ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ MOU-2000 និង​ប្រើប្រាស់​ឱ្យបាន​ពេញលេញ​នូវ​យន្តការ​ច្បាប់​អន្តរជាតិ ក្នុងនោះ​រួមមាន​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុងការ​ដោះស្រាយ​ជម្លោះព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​នាំមក​នូវ​សន្តិភាព​ពិតប្រាកដ និង​យូរអង្វែង ព្រមទាំង​ទប់ស្កាត់​ការគ្រោះថ្នាក់ ឬ​ការបាត់​បង់ជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​។

​ឧប្បត្តិហេតុ​ខាងលើ​ក៏បាន​ចោទ​ជា​សំណួរ​ផងដែរ ថា​តើ​ថ្នាក់ដឹកនាំ​យោធា​ថៃ​មាន​ចេតនា​អ្វី​ឱ្យ​ពិតប្រាកដ ដែល​សុខចិត្ត​បញ្ជូនទាហាន​របស់ខ្លួន​ឱ្យ​ដើរល្បាត​ខុស​តម្រាយ​ផ្លូវ បើទោះបីជា​ដឹង​មុន​ហើយ​ថា ពួកគេ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​មីន​ដែលជា​សំណល់​ពី​សង្គ្រាម ហើយ​ដែល​កម្ពុជា​តែងតែបាន​ដាស់តឿន​ជារឿយៗ ឬមួយ​នេះ​ជាការ​ប៉ុនប៉ង​ដើម្បី​បង្កឱ្យមាន​ភាព​តានតឹង ដែល​អាច​រុញច្រាន​ស្ថានការណ៍​ឱ្យ​ប្រឈមមុខ​ដាក់គ្នា​។ ក្រសួងការពារជាតិ​បន្ត​អំពាវនាវ​ឱ្យ​ភាគី​ថៃ បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយណា ដែល​បំពាន​មកលើ​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​ជៀសវាង​ទង្វើ​ដែល​គំរាមកំហែង​ដល់​ការរក្សា​សន្តិភាព​នៅតាម​បណ្តោយ​ព្រំដែន​។

​ក្នុងនាម​ជា​ប្រទេសមួយ​ដែល​រងគ្រោះ​ដោយសារ​មីន កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់ខ្លួន ក្នុងនាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ហាមប្រាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​)​។ កម្ពុជា​ត្រូវបាន​ទទួលស្គាល់ និង​វាយតម្លៃ​ខ្ពស់​ដោយ​សហគមន៍​អន្តរជាតិ មិន​ត្រឹមតែ​ចំពោះ​ជោគជ័យ​ក្នុងការ​បោសសម្អាត និង​កម្ទេចចោល​មីន​ប្រឆាំង​មនុស្ស​គ្រប់​ប្រភេទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចូលរួមចំណែក​ជាច្រើន​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការសហប្រជាជាតិ ក្នុងការ​បោសសម្អាត​មីន​នៅតាម​បណ្តា​ប្រទេស​ដែល​បាន និង​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​។

​ដោយឡែក​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​វិញ​លើក​មតិ​ថា​: ក្រោយ​មាន​ទាហាន​សៀម​ជាន់​គ្រាប់មីន​ដោយមាន​ម្នាក់​ដាច់​ជ​;​ង​ម្ខាង​និង​របួសស្រាល​ចំនួន​២​នាក់​(​តាមរយៈ​សារព័ត៌មាន​) ចុះផ្សាយ​លាប​ពណ៌​មួលបង្កាច់​កម្ពុជា រឿង​គ្រាប់មីន​ចាស់ និង​គ្រាប់មីន​ដាក់​ថ្មី​! រដ្ឋមន្ត្រី​ការពារជាតិ​សៀម​ស្តីទី ស្នេ​ី​សុំឱ្យ​កម្ពុជា ដោះ​គ្រាប់មីន​ចាស់ៗ​ចេញ មេទ័ព​ជួរមុខ​សៀម​ថា​គ្រាប់មីន​សល់​ពី​សង្គ្រាម ក្រុម​អង្គការ​ដោះមីន​និង​ក្រសួងការបរទេស​សៀម​ថា​គ្រាប់មីន​ដាក់​ថ្មី និង​ប្រុងប្រៀប​ប្តឹង​កម្ពុជា​ទៅ​UN! ជា​ដេ​ី​ម​.....​។ ពិតជា​ច្របូកច្របល់​មែន​!!

​មាន​អ្នក​តាម​សួរ​មតិយោបល់​ខ្ញុំ​លេ​ី​បញ្ហា​នេះ ខ្ញុំ​ថា​សូម​ពិនិត្យ​មេ​ី​ល​ទិដ្ឋភាព​ច្បាប់​នៃ​អនុសញ្ញា​មីន​អន្តរជាតិ​នេះ ត្រង់​មាត្រា​ទី​៥ មានចែង​ច្បាស់​ថា បូរណភាព​ទឹកដី​អ្នកណា​អ្នកនោះ​ទទួលខុសត្រូវ​។ ជាក់ស្តែង​ឃេ​ី​ញ​មាន​រូបភាព​តាម​ប្រព​ន្ធ័​សង្គម​ជា​ច្រេ​ី​ន​នៅ​ស្រុក​សៀម បាន​ធ្វេ​ី​ការផ្សព្វផ្សាយ​រូបភាព​សកម្មភាព​ទា​ហ៊ាន​សៀម​សម្រុក​ដាក់​គ្រាប់មីន​ថ្មីៗ​តាម​ព្រំដែន​ខ្មែរ​-​សៀម តេ​ី​រដ្ឋបាល​សៀម​និង​អង្គការ​ដោះមីន​នៅ​សៀម​មាន​ចាត់វិធានការ​ស៊េ​ី​ប​អង្កេត​ឬ​នៅ និង​បាន​ប្តឹងទៅ​ថ្នាក់ដឹកនាំ​ប្រទេស​សៀម​ឱ្យ​ចាត់វិធានការ​ទប់ស្កាត់​ឬ​នៅ​? រឿងនេះ​ករណី​ចង់​ប្តឹង​កម្ពុជា​ទៅ​UN​ពិតជា​ល្អ​ហេ​ី​យ ដូចនេះ​គួរតែ​បបួលគ្នា​ដោយ​កាន់​ដៃ​កម្ពុជា​ទៅប្តឹង​នៅ​ICJ តែម្តង ព្រោះថា​ICJ ជា​តុលាការ​របស់​UN​នេះ​ស្រាប់​! ។​a mine kill thai1 a mine kill thai3 a mine kill thai4 a mine kill thai5 

 

​